Ad Code

រដ្ឋមន្ត្រីការបរទេស​កម្ពុជា ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​សភា​តំបន់​វា​ឡូ​នៀ​-​ប្រ៊ុ​ច​សែ​ល របស់​បែលហ្ស៊ិក​



​ភ្នំពេញ ៖ នៅវេលា​ម៉ោង​៣និង​៣០​នាទី​រសៀល ​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០១៩ នេះ ឯកឧត្ដម​ឧប​នាយក​រដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ទទួល​ជួប​លោក Philippe Courard ប្រធាន​សភា​តំបន់​វា​ឡូ​នៀ​-​ប្រ៊ុ​ច​សែ​ល របស់​បែលហ្ស៊ិក ដែល​ជំនួប​នេះ​បាន​ធ្វើឡើង​នៅ​ទីស្តីការក្រសួង ហើយ​នៅក្នុង​ជំនួប​នោះ ​ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី​ ប្រាក់ ​សុខុន ​បាន​សម្ដែង​ការ​ស្វាគមន៍​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​ លោក Philippe Courard ដែល​បាន​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ក្នុង​ឱកាស​ពេលនេះ​៕



 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu