Ad Code

ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥៩ សម្រាប់​អាណត្តិ​ទី​២



ភ្នំពេញ ​៖ ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១០​មេសា​នេះ​ បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥៩​ សម្រាប់​អាណត្តិ​ទី​២ ដើម្បី​ពិភាក្សា និង​អនុម័ត​សេចក្ដីព្រាង​កំណត់ហេតុ​ នៃ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥៨ ​របស់​ក្រុមប្រឹក្សា​រាជធានី​ កាលពី​ថ្ងៃទី​១៤​មិនា​កន្លងមកនេះ​។​

កិច្ចប្រជុំ​ធ្វើឡើង​ដោយមាន​ការចូលរួម​ពី​ លោក​ ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​,​លោក កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ​តំណាង​ លោក ​ឃួ​ង ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ​។​

​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​បាន​ពិភាក្សា និង​អនុម័ត​សេចក្ដីព្រាង​កំណត់ ហេតុ​នៃ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥៨ ​របស់​ក្រុមប្រឹក្សា​អាណត្តិ​ទី​២ ​កាលពី​ថ្ងៃទី​១៤​មិនា ​សេចក្ដីព្រាង​របាយការណ៍​ប្រចាំ​ត្រីមាស​ទី​១​ឆ្នាំ​២០១៩ ​ស្ដីពី​ការអនុវត្ត​ការងារ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​។​ សេចក្ដីព្រាង​របាយការណ៍​ស្ដីពី​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​នៅ​ខណ្ឌ​ទាំង​១២​ឆ្នាំ​២០១៩​។​

សេចក្ដីព្រាង​ផែនការ សកម្មភាព និង​ផែនការ​ថវិកា​ប្រចាំឆ្នាំ​២០១៩​បន្ថែម​ ដែល​គាំទ្រ​ថវិកា​ដោយ​អង្គការ​UNICEF​របស់​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង​កុមារ​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ​និង​បញ្ហា​ផ្សេងៗ​មួយចំនួនទៀត​។​

លោក ​ម៉ប់ សារិន បានលើកឡើង​ពី​ចំណុច​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដូចជា ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ដែល​យើង​បានដឹង បានឃើញ​ទាំងអស់គ្នា ​កំពុង​កើតមាន​សព្វថ្ងៃ​នៅ​រាជធានី​ភ្នំពេញ​ តើ​ដោយសារ​អ្វី​?​ ហើយ​យើង​ត្រូវមាន​វិធានការ​ទប់ស្កាត់​ និង​កាត់បន្ថយ​បែបណា​។

ជាមួយគ្នានេះ​ គ្រោះ​អគ្គិភ័យ ក៏បាន​កើតឡើង​ញឹកញាប់​គួរ​ឲ្យ​បារម្ភ​ដែរ ដែល​ទាមទារ​ឲ្យ​មានការ​ចូល​រួម​ទប់ស្កាត់​ទាំងអស់គ្នា​។

​លោក​ ក៏បាន​ស្នើ​ឲ្យ​មាន​វគ្គ បណ្ដុះបណ្ដាល​ដល់​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ​រាជធានី​ភ្នំពេញ​ ដើម្បី​ឲ្យ​ពួកគាត់​កាន់​តែ​មាន​សមត្ថភាព​ក្នុង​ការ​បំពេញការងារ​ផង​ដែរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu