Ad Code

មុខសញ្ញា​២​នាក់ ត្រូវ​បាន​ឃាត់ខ្លួន រួម​នឹង​វត្ថុតាង​មួយ​ចំនួន​



​បាត់ដំបង ៖ ជនសង្ស័យ​ចំនួន​២​នាក់ ដែលជា​មុខសញ្ញា​ចែកចាយ​ថ្នាំញៀន​ខុសច្បាប់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ រួម​នឹង​ថ្នាំញៀន​មួយចំនួន​ផងដែរ​។​

​កិច្ចប្រតិបត្តិការ​នេះ​បានធ្វើ​ឡើង​នៅ​ថ្ងៃទី​២១​ ខែ​មេសា ឆ្នាំ​២០១៩ វេលា​ម៉ោង៣និង​១០នាទី​រសៀល នៅ​ចំណុច​ភូមិ​គីឡូ​១៣ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង ​ដោយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សំពៅ​លូន ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ពេជ្រ​សា​រ៉ែ​ន។​

​ការចុះ​បង្ក្រាប​ករណី​ជួញដូរ​ចែកចាយ​គ្រឿងញៀន​ខុសច្បាប់ នេះ​គឺ​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០១​នាក់ ឈ្មោះ ឌុំ វ៉ាន់​នី ភេទ​ប្រុស អាយុ ២៤​ឆ្នាំ មាន​ទីលំនៅ ភូមិ​ឈើទាល ឃុំ​សិរី​មានជ័យ ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ដោយ​កម្លាំង​សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​រួមមាន ថ្នាំញៀន​ប្រភេទ យ៉ាម៉ា​ចំនួន ៨០​គ្រាប់ និង ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​០២​ថង់ រួមជាមួយ​នឹង​ទូរស័ព្ទ​ដៃ​ចំនួន ០១​គ្រឿង​ផង​ដែរ។​

យោងតាម​ចម្លើយសារភាព​របស់​ ឈ្មោះ ឌុំ វ៉ាន់​នី និង​មានការ​អនុញ្ញាត​ពី​ លោក នួន សាន ព្រះរាជ​អាជ្ញា នៃ​សាលាដំបូង​ខេត្តបាត់ដំបង​ផង​នោះ នៅ​ថ្ងៃ​ដដែល វេលា​ម៉ោង​៤​និង​៣៥​នាទី កម្លាំង​សមត្ថកិច្ច​បន្ត​បង្ក្រាប​បាន​ចំនួន​០១​ករណី​បន្ថែមទៀត នៅ​ចំណុច ភូមិ ស្ពាន​យោល ឃុំ​ជ្រៃ​សី​ម៉ា ស្រុក​សំពៅ​លូន​ ខេត្ត​បាត់ដំបង និង ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់​ទៀត ឈ្មោះ ឡឹប ញ៉​ក់ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្ពាន​យោល ឃុំ​ជ្រៃ​សីមា ស្រុក​សំពៅ​លូន ​ព្រមទាំង​បាន ដក​ហូត​វត្ថុតាង ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា ចំនួន​៣០​គ្រាប់ និង​ទូរស័ព្ទដៃ ចំនួន​០១​គ្រឿង។

​បច្ចុប្បន្ន​ ជនសង្ស័យ និង វត្ថុតាង សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu