Ad Code

ខឹង​ឌុប​ទៅ​លេង​ផ្ទះ ​ទុក​ខ្លួន​ចោល ហើយ​ទៅ​ជួប​ស្រី​ស្នេហ៍​បាត់ ​វាយ​បំបែក​ពាង​ខ្ទេច



​ឧ​ត្ត​រ​មានជ័យ ៖ មាន​ករណី​វាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ​០១​ករណី ​​បង្ក​ឡើង​​ដោយ​ឈ្មោះ ខាត់ ប៊ុន​ថង ​ភេទ ប្រុស​ អាយុ ២៣​ឆ្នាំ ​ហើយ​រូប​គេ​ត្រូវ​បាន​ធ្វើ​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១៩​ ភូមិ​ដូន​កែន​សែន​ជ័យ សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ​។​

លោក​ឧត្ដមសេនីយ៍​ត្រី ឡឹ​ក សុខា ស្នងការ​រង​ផ្នែក​ព្រហ្មទណ្ឌ​បាន​ឲ្យ​ដឹង​ថា ​​នៅ​វេលា​ម៉ោង​៧​និង​០០​នាទី​ព្រឹក ​ថ្ងៃ​២២ ខែ​មេសា ឆ្នាំ​២០១៩ ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ទទួល​បណ្តឹង​តាម​ទូរស័ព្ទ​ពី​ជនរងគ្រោះ​ ឈ្មោះ គង់ លាន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​ រស់នៅ​ភូមិ​កំណប់ សង្កាត់​បន្សាយ​រាក់​ ក្រុង​សំរោង ថា​ មាន​ករណី​វាយ​បំផ្លាញ​ទ្រព្យសម្បត្តិ​របស់គាត់​។ ភ្លាមៗ​កម្លាំង​សមត្ថកិច្ច​នគរបាល បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ និង​ឃាត់​ជនសង្ស័យ​ខាងលើ​។​

បើតាម​ចម្លើយសារភាព​ ជនសង្ស័យ​ថា ខ្លួន​ពិតជា​បាន​វាយ​ពាង​ទឹក​របស់ ​ឈ្មោះ ​គង់ លាន បែក​០១ ពិត​ប្រាកដ​មែន​។​ ដោយ​មូលហេតុ​ ខឹង​នឹង​ជនរងគ្រោះ​ឌុប​ខ្លួន​ទៅលេង​ផ្ទះ​ទុក​វា​ចោល ហើយ​ជនរង​គ្រោះ​ទៅ​ជួប​ស្រី​ស្នេហ៍​បាត់ ធ្វើ​ឲ្យ​ជនសង្ស័យ​ខឹង​យ៉ាងខ្លាំង​ទើប​វាយ​បំបែក​ពាងទឹក​របស់​ជន​រង​គ្រោះ​តែម្តងទៅ​​ហើយ​ករណី​នេះ​ សមត្ថកិច្ច កំពុង​ចាត់ការ​តាម​នីតិវិធី​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu