Ad Code

លោក​ឧ​ត្ដមសេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ជួបពិភាក្សា​ការងារ​ជាមួយ មេបញ្ជាការ បញ្ជាការដ្ឋាន​ប្រតិ​បត្តិការ​ពិសេស​តំបន់​ប៉ាស៊ីហ្វិក នៃ​កងទ័ព​សហរដ្ឋអាមេរិក​



​ភ្នំពេញ ​៖ លោក​ឧត្ដមសេនីយ៍​ត្រី ច​ន​ណា​តាន់ ប្រា​ហ្គា (Jonathan Braga) មេបញ្ជាការ បញ្ជាការដ្ឋាន​ប្រតិបត្តិការ​ពិសេស តំបន់​ប៉ាស៊ីហ្វិក នៃ​កងទ័ព​សហរដ្ឋអាមេរិក កាលពី​រសៀល​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០១៩ បានទទួល​ស្វាគមន៍ និង​បង្ហាញ​ទឹកចិត្ត​សប្បាយរីករាយ ដែល​លោក​ឧត្ដមសេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ចំណាយ​ពេលវេលា​មក​ចូលរួម​សិក្ខាសាលា​អន្តរជាតិ ស្តីពី​ប្រតិបត្តិការ​ពិសេស តំបន់​ប៉ាស៊ីហ្វិក “PASOC 19”​។ លោក​សង្ឃឹមថា កងកម្លាំង​នៃ​ប្រទេស​ទាំងពីរ នឹង​បន្ត​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ទៅ​ថ្ងៃ​អនាគត​។​

មេបញ្ជាការ​កងទ័ពជើងគោក បាន​ថ្លែងអំណរគុណ មេបញ្ជាការ បញ្ជាការដ្ឋាន​ប្រតិបត្តិការ​ពិសេស តំបន់​ប៉ាស៊ីហ្វិក ដែល​បាន​អញ្ជើញ​រូបលោក និង​គណៈប្រតិភូ​កងទ័ព​កម្ពុជា មក​ចូលរួម​សិក្ខា​សាល​អន្តរជាតិ​នេះ​។

លោក​ឧត្ដមសេនីយ៍ឯក​បាន​បន្តថា ទំនាក់ទំនង​កម្ពុជា​-​សហរដ្ឋអាមេរិក មាន​យូរ​មកហើយ​លើ​គ្រប់​វិស័យ ចំពោះ​វិស័យ​ការពារជាតិ​កម្ពុជា និង​សហរដ្ឋអាមេរិក ក៏បាន​ធ្វើ​ការងារ​រួមគ្នា​ច្រើន​នាពេល​កន្លងមក ទាំង​ការជួយឧបត្ថម្ភ ការ​ហ្វឹកហ្វឺន និង​ការធ្វើ​លំ​ហាត់​រួមគ្នា​លើ ប្រធានបទ​ប្រយុទ្ធប្រឆាំង​អំពើ​ភេរវកម្ម ការងារ​មនុស្ស​ធ​ម៍ និង​ការសង្គ្រោះ​គ្រោះ​មហន្តរាយ​។ ល​។

លោក​ឧ​ត្ដមសេនីយ៍​ឯក​សង្ឃឹមថា ទៅ​ថ្ងៃ​អនាគត​ទំនាក់ទំនង​ នៃ​កងទ័ព​ប្រទេស​ទាំងពីរ​ នឹង​បន្ត​រីក​ចម្រើន​ទៅ​ថ្ងៃ​អនាគត​៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu