Ad Code

ចិត្តបុណ្យ​ចឹ​ង​តើ បានជា​សំណាង​គេ​តាម​រកឃើញ​! បងប្រុស​ម្នាក់ ឈ្នះ​រង្វាន់ ៤០​លាន​រៀល ពី​ក្រវិល​កំប៉ុង​ស្រា​បៀរ​កម្ពុជា យកទៅ​ធ្វើបុណ្យ​អោយ​មនុស្ស​ចាស់ជរា និង ម្តាយ​



កណ្តាល​៖ ស្រា​បៀរ​កម្ពុជា​កាន់តែ​ពេញនិយម​សម្រាប់​អ្នកតា​ខ្មៅ​ក្នុង​កម្មវិធី​ជួបជុំ​ផ្សេងៗ បន្ទាប់ពី​ភ្ញាក់ផ្អើល​មាន​អ្នកឈ្នះ​រង្វាន់​ធំ ៤​លាន​រៀល និង ៤០​លាន​រៀល ពី ក្រវិល​កំប៉ុង​ស្រា​បៀរ​កម្ពុជា កាន់តែច្រើន​នៅក្នុង​ខេត្តកណ្តាល​មួយ​នេះ​។​

ក្នុងចំនោម​អ្នកឈ្នះ​រង្វាន់​ធំ​ទាំងនោះ មាន​បងប្រុស​ម្នាក់​ដែល​គួរអោយ​ចាប់​អារម្មណ៍​ជាងគេ​ដោយសារតែ​សន្តាន​ចិត្ត​ដែល​មនុស្ស​គ្រប់គ្នា​ជារឿយៗ​តែង​កោតសរសើរ នោះ​គឺ​បងប្រុស ប៊ុន ចំណាន រស់នៅ​ក្រុង​តាខ្មៅ ដែល​ទើបតែ​បើក​រង្វាន់ ៤០​លាន​រៀល ហើយ​ក្តៅៗ បាន​ប្រាប់​ទាំង​ទឹកមុខ​ញញឹម​សប្បាយរីករាយ​ថា “​ប្រាក់រង្វាន់ ៤០​លាន​រៀល​នេះ ខ្ញុំ​នឹង​យក ទៅធ្វើ​បុណ្យ ១០០​ថ្ងៃ អោយ​ម្តាយ​ដែលជា​អ្នកមានគុណ​របស់ខ្ញុំ និង មួយចំនួន​ប្រហែល ៥០០-៦០០​ដុល្លារ សម្រាប់​ធ្វើបុណ្យ​ចែកជូន​ចាស់ៗ​នៅតាម​វត្ត​អា​រ៉ា​មនា​រដូវ​កាល​ចូលឆ្នាំ ខ្មែរ​ខាងមុខនេះ ហើយ​ចំនែក​ដែល​នៅសល់​ខ្ញុំ​នឹង​សងបំណុល​ធនាគារ​អោយដាច់​ស្រាច់ រួច​យក​ចំណែក​ខ្លះទៅ​ពង្រីក​មុខរបរ​លក់ដូ​រ​ប្រចាំថ្ងៃ​ប្រពន្ធ​របស់ខ្ញុំ​។​”

​សូមបញ្ជាក់​បងប្រុស ប៊ុន ចំណាន ឈ្នះ​រង្វាន់ ៤០​លាន​រៀល​ពី​ក្រវិល​កំប៉ុង​ស្រា​បៀរ​កម្ពុជា ពេលដែល​ពិសារ​ជុំគ្នា​ជាមួយ​ក្រុមគ្រួសារ និង មិត្តភក្តិ​កំឡុងពេល​ទស្សនា ការ ប្រគំ​តន្ត្រី ស្រា​បៀរ​កម្ពុជា Rock the Nation ក្រុង​តាខ្មៅ​។
​សូម​ពិសារ​ដោយ​ការទទួលខុសត្រូវ​!​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu