Ad Code

ម៉ិ​ក​ស៊ិ​ក​ប្រាប់​សហរដ្ឋអាមេរិក​ឲ្យ​វិនិយោគ​នៅ​តំបន់​អាមេរិក​កណ្ដាល​ដើម្បី​បញ្ឈប់​ការ ធ្វើ​ចំណាកស្រុក



ប្រធានាធិបតី​ម៉ិ​ក​ស៊ិ​កលោក Andres Manuel Lopez Obrador បាន​ប្រាប់​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​អង្គា​រថា ប្រសិនបើ​អាមេរិក​ចង់​បញ្ឈប់​លំហូរ​នៃ​ជនអន្តោប្រវេសន៍​អាមេរិក​កណ្ដាល​ទៅកាន់​ព្រំដែន​ភាគខាងត្បូង​រប​ស់​ខ្លួន​នោះ ខ្លួន​ចាំបាច់​ត្រូវតែ​វិនិយោគ​នៅក្នុង​តំបន់​នេះ​។ ​ការកាត់បន្ថយ​លំហូរ​មកពី​ប្រទេស​ម៉ិ​ក​ស៊ិ​ក​គឺជា​ការយកចិត្តទុកដាក់​ដ៏​សំខាន់​មួយ​របស់​រដ្ឋបាល​លោក​ប្រធានាធិបតី Donald Trump ចំពេល​មាន​សេចក្តីរាយការណ៍​ជាច្រើន​អំពី​ក្បួនជនអន្តោប្រវេសន៍​ដែល​កំពុងធ្វើដំណើរ​មក​ពី​ប្រទេស​ហ្គា​តេ​ម៉ា​ឡា អែល​សាល់​វ៉ា​ឌ័​រ​និង​ហុង​ឌូ​រ៉ា​ស​ជាមួយ​ក្តី​សង្ឃឹមថានឹង​មានជីវិត​ល្អប្រសើរ​ជាង​មុន​។

​ជនអន្តោប្រវេសន៍​បាន​និយាយថា ពួកគេ​កំពុង​គេច​ចេញពី​ភាពក្រីក្រ​និង​អំពើ​ហឹ​ង្សា​ក្រុមបងធំ​ប៉ុន្តែ​លោក Trump បានចាត់ទុក​មនុស្ស​មួយចំនួន​ថា​ជា​ឧក្រិដ្ឋជន​ហើយ​បាន​បង្កើន​សម្ពាធ​លើ​ប្រទេស​ម៉ិ​ក​ស៊ិ​ក​ឲ្យ​ជួយ​បន្ធូរបន្ថយ​ភាព​តានតឹង​លើ​អាជ្ញាធរ​អន្តោប្រវេសន៍​របស់​សហ​រដ្ឋ​អាមេរិក​។​ ​កាលពី​ថ្ងៃ​ចន្ទ ប្រទេស​ម៉ិ​ក​ស៊ិ​កបាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​៣៦៧​នាក់​ដែល​ភាគច្រើន​ជា​ជន​អន្តោរ​ប្រវេសន៍​គ្មាន​ឯកសារ​ហុង​ឌូ​រ៉ា​ស​នៅក្នុង​រដ្ឋ Chiapas ភាគខាងត្បូង​។

​លោក Lopez Obrador និយាយថា “​យើង​មិន​ចង់​ប្រយុទ្ធ​ជាមួយ​រដ្ឋាភិបាល​សហរ​ដ្ឋ​អាមេរិក​ទេ​ហើយ​យើង​ក៏​មិន​ចង់​ចូលរួម​ក្នុងការ​ប្រឈមមុខ​ដាក់​គ្នា​ផ្នែក​នយោបាយ​ដែរ​។ ក្នុងពេល​ជាមួយគ្នានេះ​ដោយ​ក្តី​គោរព យើង​សុំ​ស្នើ​ឲ្យ​បញ្ហា​នេះ​ត្រូវ​ដោះស្រាយ​ជាមួយនឹង​ការអភិវឌ្ឍន៍ ជាមួយនឹង​ការបង្កើត​ការងារ​”​។

លោក Trump បានប្រកាស​បញ្ហា​នេះ​ថា​ជា​គ្រាអាសន្ន​ថ្នាក់ជាតិ​ហើយ​បានទាមទារ​ឲ្យ​សមាជិកសភា​អាមេរិក​អនុម័ត​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​ដើម្បី​កសាង​ជញ្ជាំង​ព្រំដែន​ក្នុង​គោលបំណង​ទប់ស្កាត់​ជន​ចំណាកស្រុក​។ក៏ប៉ុន្តែ​ចំនួន​នៃ​ជនជាតិ​អាមេរិក​កណ្ដាល​ដែល​ធ្វើដំណើរ​ទៅ​សហរដ្ឋអាមេរិក​នៅតែ​កើនឡើង​៕ AFP






Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu