Ad Code

គ្រាប់​បាល់​ចុង​តង់​របស់​កីឡាករ Eriksen ជួយ​ឲ្យ​ក្រុម Spurs​ឈ្នះ​ក្រុម Brighton១-០



​គ្រាប់​បាល់​នៅ​នាទី​៨៨​របស់​កីឡាករ Christian Eriksen បាន​ទម្លុះ​សំណាញ់​ទី​ក្រុម Brighton and Hove Albion ដើម្បី​ធ្វើ​ឲ្យ​ក្រុម Spurs​រកបាន​ជ័យជំនះ​១-០​កាលពី​ថ្ងៃ​អង្គារ ក្នុង​ដំណើរ​តាម​ប្រ​ម៉ាញ់​តំណែង​ក្រុម​កំពូល​ទាំង​៤​របស់​ពួកគេ​នៅ​ក្របខណ្ឌ Premier League​។

ការបញ្ជូន​បាល់​ទាប​របស់​កីឡាករ​ដា​ណឺ​ម៉ាក​ម្នាក់នេះ នៅក្រៅ​តំបន់​គ្រោះថ្នាក់ បាន​ផុតដៃ​អ្នកចាំទី Mat Ryan របស់​ក្រុម Brighton ។



ក្រុម​របស់លោក Chris Hughton បាន​ក្រាញននៀល​ដល់ទី​បញ្ចប់​នៅមុខ​ទី​របស់​ក្រុម Spurs​ស្ទើ​តែ​ពេញ​មួយ​ប្រកួត ប៉ុន្តែ​ធ្វើ​មិន​បាស​ម្រេច​នោះទេ លើកលែងតែ​ការ​ស៊ុត​បាល់​របស់​កីឡាករ Toby Alderweireld នៅ​២០​នាទីចុងក្រោយ ត្រូវចំ​បង្គោល​ទី​។

នៅ​ការប្រកួត​មួយ​នេះដែរ គេ​ឃើញ​គ្រូបង្វឹក​របស់​ក្រុម Spurs​លោក Mauricio Pochettino បាន​បញ្ជូន​ខ្សែប្រយុទ្ធ Vincent Janssen ឲ្យ​ចូល​លេង​នៅ​នាទី​៨០ ដែលជា​ការបង្ហាញ​ខ្លួន​លើកដំបូង​របស់គាត់​ក្នុង​រដូវ​កាល​នេះ​។

កីឡាករ Eriksen បាន​និយាយប្រាប់ Sky Sports​ថា លោក​បាន​ស៊ុត​គ្រាប់​បាល់​បាន​ប៉ុន្មាន​លើក​ដែរ មុនពេល​មាន​គ្រាប់​បាល់​មួយ​នេះ ។ លោក​ស៊ុត​បាល់​បានល្អ ហើយ​ឃើញ​វា​ហោះចូល​ក្នុង​សំណាញ់​ទី​បានសម្រេច​។

បច្ចុប្បន្ន​ក្រុម Brighton លេង​៦​ប្រកួត​ដោយ​មិន​រកបាន​១​គ្រាប់​ណា​ឡើយ ពោលគឺ​ចាញ់​៥​ប្រកួត ក្នុងចំណោម​ការប្រកួត​ទាំងនោះ ហើយ​និង​លេង​៣​ប្រកួត​ចុងក្រោយ​របស់​ពួកគេ ជាមួយនឹង​៣​ពិន្ទុ​ប៉ុណ្ណោះ ពីលើ​ក្រុម​បាត​តារាង​ទី​៣ Cardiff City ។

ពួកគេ​នឹងត្រូវ​ប៉ះ​ជាមួយ​ក្រុម​ជើង​ខ្លាំង Arsenal និង​ក្រុម Man City ក្រោយពេល​ពេលធ្វើ​ម្ចាស់ផ្ទះ​ជាមួយ​ក្រុម Newcastle នា​ចុង​សប្តាហ៍​នេះ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu