Ad Code

Galaxy ស៊េរី A70 និង A80 ជំនាន់​ថ្មី របស់ សាម​សុង បាន​ដាក់​សម្ពោធ​ជា​ផ្លូវការ​ កាលពី​យប់មិញ​នាទី​ក្រុង​បាងកក​-​ប្រទេស​ថៃ​!



ភ្នំពេញ​ ៖​ តាមរយៈ​ការ​ដាក់​សម្ពោធ​ជា​ផ្លូវការ​កាលពី​យប់​ថ្ងៃទី ១០ ខែមេសា ឆ្នាំ​២០១៩ ដែល​ធ្វើឡើង​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ ក្រុមហ៊ុន សាម​សុង បាន​បញ្ចេញ​ស្មា​ត​ហ្វូ​ន​ជា​ផ្លូវការ​របស់ខ្លួន​ចំនួន ២ ម៉ូ​ឌែ​ល​ថ្មី​ទៀត​ដែល​ស្ថិត​ក្នុង​ត្រកូល Galaxy A ហើយ​ដែល​ម៉ូ​ដែល​ថ្មី​នោះ​គឺ Samsung Galaxy A70 និង Galaxy A80 ជាមួយ​នឹង​រូបរាង និង​លក្ខណៈ​ពិសេស​ថ្មីៗ​យ៉ាង​ទាក់ទាញ​និង​ប្រកបដោយ​លក្ខណៈសម្បត្តិ​ខ្ពស់ ។ ចំណុច​ពិសេស​បំផុត​នោះ​គឺ ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី Samsung Galaxy A80 បាន​រចនា​មកជា​មួយ​នឹង រូបរាង​ថ្មី អេក្រង់​ធំ​លាតសន្ធឹង 100% និង​កាមេរ៉ា​ជំនាន់​ថ្មី​ពិសេស ដែល​ផ្តល់​គុណភាព​យា់ង​ខ្ពស់​សំរាប់​ការ Selfie ក៏ដូចជា​ការថតរូប​ធម្មតា ដែល​មិន​ធ្លាប់​មាន​ក្នុង​ខ្សែស្រឡាយ​ត្រកូល A ពីមុនមក ! ចំណែក Samsung Galaxy A70 ក៏បាន​បង្ហាញខ្លួន​ជាមួយ​ភាពឆើតឆាយ​ស្រោប​ជាមួយ​កញ្ចក់​ទាំងមុខ​ក្រោយ ថាមពល​ថ្ម​ខ្លាំង​ដាច់​គេ 4500mAh និង​ប្រតិបត្តិការ​ជាមួយ​អង្គ​ប្រតិបត្តិ​ដ៏​ខ្លាំងក្លា ។ ក្នុង​ពេល​ដ៏​មហា​អស្ចារ្យ​នេះ កម្មវិធី​ក៏បាន​ប្រកាស​បង្ហាញ​ពី​តំណាង​ផលិតផល​ជា​ផ្លូវការ​របស់​សាម​សុង​កម្រិត​ពិភពលោក​គឺ កញ្ញា​ទាំង 4 នាក់​របស់​ក្រុម​ចម្រៀង BLACKPINK ដ៏​ល្បីល្បាញ​របស់​ប្រទេស​កូរ៉េ ដែល​បាន​បង្ហាញខ្លួន​ក៏ដូចជា​បង្កើត​នូវ​ក្ដី​រីករាយ​ដល់​កម្មវិធី​ផងដែរ ។
​សំរាប់​ប្រទេស​កម្ពុជា ក្រុមហ៊ុន បាន​បញ្ជាក់​ថា​ ចំពោះ​វត្តមាន​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​ដ៏​អស្ចារ្យ ស៊េរី Galaxy A70 នឹង​ធ្វើ​ការ​ដាក់​លក់​ជា​ផ្លូវការ​ក្នុងប្រទេស​កម្ពុជា​នៅ​ចុងខែ​មេសា

ឆ្នាំ​២០១៩ ខណៈដែល Galaxy A80 នឹង​បង្ហាញខ្លួន​លើ​ទីផ្សារ​នៅ​ដំណាច់ ខែ​ឧសភា ឆ្នាំ ២០១៩ នេះ​។ រីឯ​តម្លៃ​វិញ ក្រុមហ៊ុន សាម​សុង មិនទាន់បាន​បញ្ជាក់​ជា​ផ្លូវការ​នៅឡើយ​នោះ​ទេ ដូច្នេះ​សូម​អតិថិជន​របស់ សាម​សុង​ទាំងអស់​រង់ចាំ​តាមដាន​នៅ​ពេល​ខាងមុខ​ឆាប់ៗ​នេះ។

សម្រាប់​កម្មវិធី​កម្រិត​អន្តរជាតិ​នេះ ពិសេស​សម្រាប់​ប្រទេស​កម្ពុជា យើង​ក៏​មាន​ប្រតិភូ​ជាច្រើន នាក់​ចូលរួម​ក្នុង​កម្មវិធី​ផង​ដែរ ដែល​រួមមាន អ្នក​ ដែល​មាន​សំណាង​ឈ្នះ​ពី​ការ​ជាវ​ផលិតផល​សាម​សុង Galaxy A30 និង A50 ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ពី​ពេល​ថ្មីៗ​នេះ រួម​ជាមួយ​ហ្វេ​ន​របស់​សាម​សុង​ដែល​ដឹកនាំ​ដោយ​តំណាង​ផលិតផល​ក្រុមហ៊ុន​សាម​សុង​កម្ពុជា​គឺ​កញ្ញា មាន សូ​នី​តា​ផងដែរ ។​

ដើម្បី​ជ្រាប​ឱ្យ​កាន់តែ​ច្បាស់​យើង​នឹង​បង្ហាញ​ពី​លក្ខណៈសម្បត្តិ​ពិសេសៗ​រួមទាំង​កម្លាំង​ម៉ាស៊ីន​នៅ​ខាងក្រោម​នេះ​ទាំងអស់គ្នា​៖
* Samsung Galaxy A70
- អេក្រង់​ធំ​ទំហំ 6.7 អ៊ី​ញ (​ម៉ូត​អេក្រង់ Infinity-U Display)
- ប្រើប្រាស់​កញ្ចក់​ប្រភេទ Super AMOLED
- កម្រិត​បង្ហាញ​រូបភាព Full HD+
- ស្រោប​ខ្នង​ខាងក្រោយ​ដោយ 3D Glasstic
- ប្រភេទ​ម៉ាស៊ីន​ប្រើ​បន្ទះ​ឈី​ប Qualcomm (SM 6150) Octa Core (2.0GHz Dual + 1.7GHz Hexa)
- រ៉េ​ម​ទំហំ 6GB
- អង្គ​ផ្ទុក 128GB និង​អាច​បន្ថែម​បាន​រហូតដល់ 512GB
- កាមេរ៉ា​ខាងមុខ 1 គ្រាប់ ទំហំ 32 មេ​ហ្គា​ភិ​ច​សែ​ល​
- កាមេរ៉ា​ក្រោយ 3 គ្រាប់​៖ 32 មេ​ហ្គា​ភិ​ច​សែ​ល​ជា​កាមេរ៉ា​គោល + 5 មេ​ហ្គា​ភិ​ច​សែ​ល ជា​លេន Ultra Wide + 8 មេ​ហ្គា​ភិ​ច​សែ​ល​ជា Depth Sensor សម្រាប់​ថត​ព្រាល​ផ្ទៃ​ខាងក្រោយ​។​
- ថាមពល​ថ្ម 4500mAh
- ទ្រទ្រង់​កម្លាំង​សាក​ថ្ម​លឿន​បាន 25W Super Fast Charging / USB type C
- អាច​ស្កេ​ន​ម្រាមដៃ​នៅលើ​អេក្រង់​បាន​
- ដំណើរការ​ដោយ Android 9 Pie
- ស្រោប​ដោយ One UI និង​រួមបញ្ចូល​ជាមួយ​មុខងារ​ល្អ​ដូចជា Night Mode ជាដើម​។​
- Galaxy A70 ថ្មី​នេះ មាន​ជម្រើស 4 ពណ៌ សម្រាប់​ជ្រើសរើស រួម​មាន​ពណ៌​ខ្មៅ​, ពណ៌​ស​, ពណ៌​ខៀវ និង​ពណ៌ Coral​។

** Samsung Galaxy A80
- អេក្រង់​ធំ​ទំហំ 6.7 អ៊ី​ញ (​ម៉ូត​អេក្រង់ New Infinity-Display)
- ប្រើប្រាស់​កញ្ចក់​ប្រភេទ Super AMOLED
- កម្រិត​បង្ហាញ​រូបភាព Full HD+
- ស្រោប​ខ្នង​ខាងក្រោយ​ដោយ 3D Glasstic និង​ស្រោប​ស៊ុម​ជុំវិញ​ដោយ​លោហៈ​(Metal Frame)
- ប្រភេទ​ម៉ាស៊ីន​ប្រើ​បន្ទះ​ឈី​ប Qualcomm (SDM 730G) Octa Core (2.2GHz Dual + 1.7GHz Hexa)
- រ៉េ​ម​ទំហំ 8GB
- អង្គ​ផ្ទុក 128GB
- កាមេរ៉ា​ខាងមុខ​ឆ្លាស់​ជាមួយ​នឹង​កាមេរ៉ា​ក្រោយ 3 គ្រាប់ ទំហំ 48 មេ​ហ្គា​ភិ​ច​សែ​ល​ជា​កាមេរ៉ា​គោល + 8 មេ​ហ្គា​ភិ​ច​សែ​ល ជា​លេន Ultra Wide + 3D Depth
- ថាមពល​ថ្ម 3700mAh
- ទ្រទ្រង់​កម្លាំង​សាក​ថ្ម​លឿន​បាន 25W Super Fast Charging / USB type C
- អាច​ស្កេ​ន​ម្រាមដៃ​នៅ​លើ​អេក្រង់​បាន​
- ដំណើរការ​ដោយ Android 9 Pie ស្រោប​ដោយ One UI
- Galaxy A80 ថ្មី​នេះ មាន​ជម្រើស​ច្រើន​ពណ៌​សម្រាប់​ជ្រើសរើស​។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​អញ្ជើញ​មកកាន់​សាខា និង​ដេប៉ូ​ចែកចាយ​របស់​ក្រុមហ៊ុន សាម​សុង ណាមួយ​ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬ​អាច​ទំនាក់ទំនង​មកកាន់​លេខ 1800 20 3232៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu