Ad Code

ឃាត់​ខ្លួន​បុរស​ម្នាក់ ជា​មួយ​វត្ថុតាង​ថ្នាំញៀន



​ឧ​ត្ត​រ​មានជ័យ​ ៖ ​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍​ត្រី ផេង តារា ស្នងការ​រង​នគរបាល​ខេត្ត​ ចុះ​បង្ក្រាប​ករណី​ជួញដូរ​ ចែកចាយ​រក្សាទុក​ និង​ប្រើប្រាស់​គ្រឿងញៀន​បាន​មួយ​ករណី​​ ​​​ កាលពី​វេលា​ម៉ោង​១៤​និង​០០​នាទី ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៩ ​ត្រង់​ចំណុច​ភូមិ​កំណប់ សង្កាត់​បន្សាយ​រាក់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់ ​រួម​ជាមួយ​វត្ថុ​តាង​ជាច្រើន។

ជន​សង្ស័យ​ ​ដែល​ឃាត់​បាន​មាន ១.​ឈ្មោះ ជ័យ សុភា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​បុរី​រដ្ឋបាល សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ។ ចំណែកវត្ថុតាង​រួមមាន ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​( ice) ទឹកកក ចំនួន​៨​កញ្ចប់ ធំ​៣​​កញ្ចប់ តូច​៥ ​កញ្ចប់ ស្មើ​នឹង​២៤៩.០៨​ក្រាម ទូរស័ព្ទ​ដៃ​ចំនួន២គ្រឿង​, ជញ្ជីង​ថ្លឹង​ថ្នាំញៀន​១គ្រឿង​, ថង់​ប្លាស្ទិក​, ដែក​កេះ​ និង​ដប​សម្រាប់​ជក់​មួយចំនួនទៀត​។​

បច្ចុប្បន្ន សមត្ថកិច្ច​ជំនាញ​ កំពុង​ធ្វើការ​សួរនាំ ​និង​កសាង​សំណុំរឿង​ទៅតាម​នីតិវិធី​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu