Ad Code

ព្រឹក​ថ្ងៃ​ពុធ​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ អញ្ជើញ​ចូលរួម​កំសាន្ត​សប្បាយ​និង​ពិសា​អាហារ​សាមគ្គី​ជាមួយ​កម្មករ​និយោជិត​នៅ​រោងចក្រ​យី​ដា​(​កៀនស្វាយ​)​ជិត​៤​ពាន់​នាក់



កណ្តាល ៖​ នៅវេលា​ម៉ោង ៧​និង​៣០​នាទី ព្រឹក​ថ្ងៃ​ពុធ​នេះ ក្នុង​ឱកាស​អបអរសាទរ​ខួប​ ​​១៣៣ ឆ្នាំ​នៃ​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ​បាន​អញ្ជើញ​ទៅ​ស្រស់ស្រូប​អាហារ​សាមគ្គី​និង​រាំលេង​កម្សាន្ត​ជាមួយ​កម្មករ និយោជិត​នៅ​រោងចក្រ​យី​ដា​ប្រមាណ ៣,៧០០​នាក់ ស្ថិតនៅ​ភូមិ​ឫស្សីស្រុក ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

រោងចក្រ​យី​ដា បានចាប់ផ្តើម​ដំណើរការ​នៅក្នុង​ឆ្នាំ ២០១៥ និង​មាន​កម្មករ និយោជិត​សរុប ៣,៧០០​នាក់​ក្នុងនោះ​ស្រី​២,៨០៣​នាក់​។ ​ផលិតផល ដែល​ផលិត​នៅ​រោងចក្រ​យី​ដា​ត្រូវបាន​នាំចេញ​ទៅ​លក់​នៅ​អឺរ៉ុប​និង​សហរដ្ឋអាមេរិក​។​

រោងចក្រ​នេះ​បានផ្តល់​ប្រាក់​ឈ្នួល​និង​ប្រាក់​បន្ទាប់បន្សំ​ជូន​កម្មករនិយោជិត​ប្រមាណ ៨៦៦,៥៧០ ដុល្លារ​ក្នុង​មួយខែ​។ ប្រាក់​ឈ្នួល​ជា​មធ្យម សម្រាប់​កម្មករនិយោជិត​ម្នាក់ៗ​មាន​ចន្លោះ​ពី​២២០​ដុល្លារ​អាមេរិក​ដល់​២៨០​ដុល្លារ​ក្នុង​មួយខែ​។ ​ក្រៅពី​ប្រាក់​អត្ថប្រយោជន៍​ដែល​កំណត់ដោយ ច្បាប់​ហើយ​នោះ​ រោងចក្រ​ក៏បានផ្តល់​នូវ​អត្ថប្រយោជន៍​ផ្សេងៗ​មួយចំនួនទៀត​ផងដែ​រ។ អត្ថប្រយោជន៍​ទាំងនោះ​រួមមាន​៖ ប្រាក់រង្វាន់​លើកទឹកចិត្ត សម្រាប់​អ្នក​ដេរ​បាន​លឿន ចំពោះ​អ្នក​ដែលមាន​ភាគរយ​ចាប់ពី ៧០%​ទៅ ៨៤% នឹង​ទទួលបាន ១០​ដុល្លារ​ហើយ​សម្រាប់​អ្នក​ដែល​មាន​ភាគរយ ​ចាប់ពី​៨៥%​ឡើងទៅ​ទទួលបាន​៣០​ដុល្លារ​។ ប្រាក់រង្វាន់​លើកទឹកចិត្ត​សម្រាប់​កម្មករ​ដែល​ចេះ​ជំនាញ​ច្រើន​ម៉ាស៊ីន សម្រាប់​ប្រធាន​ក្រុម​ដេរ ជាង ម៉ាស៊ីន អ្នក​ដេរ​គំរូ អ្នកពិនិត្យ​គុណភាព និង ផ្នែក​ផ្សេងៗ​ទៀត ដោយ​ការ​គណនា​អាស្រ័យ​ទៅ​លើ​ភាគរយ​សរុប​ប្រចាំខែ​ប្រាក់​តួនាទី​ពេលវេលា​ធ្វើ​ការ និង​កត្តា​ផ្សេងៗ​។ បន្ថែម​១.៥ ដុល្លារ​សម្រាប់​អ្នកធ្វើការ​ថែម​ម៉ោង​ចាប់ពី ១០ ទៅ ១៤​ថ្ងៃ​នឹង​ចាប់ពី​២០ ថ្ងៃ​ឡើង​ទៅ​បន្ថែម​៣​ដុល្លារ​ទៅលើ សោហ៊ុយ​ធ្វើដំណើរ​។ ប្រាក់​ថ្លៃ​មើលថែ​ទារក​និង​ទឹកដោះគោ ១០ ដុល្លារ​សម្រាប់​កូន​១​ក្នុង​រយៈពេល​៣៦​ខែ​។​

​សូមបញ្ជាក់ថា កាលពី​ឆ្នាំ ២០១៨ កន្លងទៅ​ក្នុង​ថ្ងៃ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ហូបបាយ​សាមគ្គី ជាមួយ​កម្មករ និយោជិត និង​រាំលេង​កម្សាន្ត​នៅ​រោងចក្រ រោងចក្រ​មី​នេ​បៀ (​ខេ​ម​បូ​ឌា​) នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ដែលមាន​កម្មករ កម្ម ការិនី និង និយោជិត​ចូលរួម ៥.៥១៥ នាក់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu