ភ្នំពេញ៖ មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង បានពង្រីកសាខាថ្មីមួយទៀតហើយ នៅផ្សារថ្មី ខណ្ឌដូនពេញ។
ពិធីសម្ពោធបានធ្វើឡើងកាលពីព្រឹកថ្ងៃទី០៨ ឧសភា ក្រោមអធិបតីភាពលោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដោយមានការចូលរួមពីលោកគ្រូអ្នកគ្រូនិងសិស្ស និស្សិតជាច្រើនរយនាក់។
មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង បង្កើត ឡើង ក្នុងឆ្នាំ២០០៥ ក្រោមគំនិតផ្តួចផ្តើមដោយ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ។ មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដែលចាប់ផ្តើម ដំបូង មានសិស្សត្រឹមតែ៤នាក់ ប៉ុណ្ណោះ រហូតមកដល់ពេលបច្ចុប្បន្ននេះចំនួនសិស្សកើនឡើង ដល់ ជាង ១,១០០០ នាក់។ សព្វថ្ងៃនេះ មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង មិនត្រឹមតែមានកេរ្តិ៍ឈ្មោះ ល្បីល្បាញ ក្នុង ព្រះ រាជាណាចក្រ កម្ពុជា ប៉ុណ្ណោះទេ ប៉ុន្តែក៏ទទួលបានការទទួលស្គាល់ និងល្បីល្បាញ ជាអន្តរជាតិ តាមរយៈការទទួល ពានរង្វាន់ លក្ខណៈអន្តរជាតិពី បណ្តាប្រទេសផ្សេងៗដូចជា សិង្ហបុរី បារាំង អារ៉ាប់រួម(ឌូបៃ) ស្វីស អង់គ្លេស សហរដ្ឋអាមេរិក ព្រុយណេ ប៊ែលហ្សិក ចិន (ហុងកុង) និងប្រេស៊ីលជាដើម។
មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង បច្ចុប្បន្នមាន៤ទីតាំងគឺ ការិយាល័យកណ្តាល ស្ថិតនៅតាមបណ្តោយមហាវិថីម៉ៅសេទុង សង្កាត់ទំនប់ទឹក ខណ្ឌចំការមន សាខាទួលគោកស្ថិតនៅផ្លូវលេខ២៨៩ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក (ទល់មុខសាលាបឋម សិក្សាទួលគោក) សាខាចាក់អង្រែស្ថិតនៅផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ (ទល់មុខរង្វង់មូលព្រះនរាយក្រុងតាខ្មៅ ឬសាខាខេត្តកណ្តាល) និងសាខាចោមចៅ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។
ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានអោយដឹងទៀតថា ដោយសាតែស្ថេរភាពនយោបាយ កំណើនសេដ្ឋកិច្ច និងកេរ្តិ៍ឈ្មោះសាលាមានភាពល្បីរន្ទឺ ទាំងក្នុងស្រុក និងក្រៅស្រុក ព្រមទាំងដើម្បីរួមចំណែកក្នុងការផ្តល់សេវាអប់រំប្រកបដោយគុណភាព និងដើម្បីឆ្លើយតបទៅ នឹងតម្រូវការទីផ្សារ និងសំណូមពរជាច្រើនពីសំណាក់មាតាបិតា អ្នកអាណាព្យា បាល និងសិស្សានុសិស្សពី គ្រប់ មជ្ឈដ្ឋាន អំពីគុណភាព វិន័យ និងសេវាកម្ម មជ្ឈមណ្ឌលភាសា អេ អាយ អាយ នឹងបើកដំណើរការ សាខាផ្សារថ្មី ដែលមាន អាសយដ្ឋានអគារលេខ១C និង ១៣D ផ្លូវ ៥៣ កែង ផ្លូវ ១៥៣ ភូមិ៥ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ តទៅ។ មជ្ឈមណ្ឌលភាសា អេ អាយ អាយ បានចាប់ផ្តើមទទួលចុះឈ្មោះសិស្ស សម្រាប់វគ្គសិក្សាថ្មីចូលរៀន នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩។
អគារសិក្សាថ្មី សាខាផ្សារថ្មីនេះមានកម្ពស់ ៨ជាន់ សាងសង់នៅលើផ្ទៃដី ៤២៥.០១ ម៉ែត្រការ៉េ ដែលស្ថិតនៅផ្លូវ ៥៣ កែង ផ្លូវ ១៥៣ មានបរិវេណធំលូលាយសម្រាប់សិស្សានុសិស្ស បំពាក់ទៅដោយសម្ភារសិក្សាទំនើបៗ បន្ទប់មាន ផាសុកភាព អនាម័យ និងខ្យល់បរិសុទ្ធ ចេញចូល គ្រប់គ្រាន់ និងមានសុវត្ថិភាពដល់សិស្សានុសិស្សក្នុងការសិក្សា ប្រកបដោយប្រសិទ្ធភាព និងគុណភាព តាម ស្តង់ដារអន្តរជាតិ។
ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បន្តទៀតថា យើងមានចក្ខុវិស័យ និងបេសកកម្មច្បាស់លាស់ក្នុងការពង្រីកសាខា។ ផ្សារថ្មីគឺជាទីតាំង យុទ្ធសាស្ត្រមួយរបស់យើងក្រៅពីសាខាម៉ៅសេទុង សាខាទួលគោក សាខាចាក់អង្រែ និងសាខាចោមចៅ។ នៅតំបន់នោះ និងតំបន់ជុំវិញផ្សារថ្មី កំពុងមានការអភិវឌ្ឍយ៉ាងខ្លាំង ដែលធ្វើឱ្យមានកំណើន ប្រជាជន និងសំណង់អគារធំៗជាច្រើនកំពុងមាន ភាពជឿនលឿនជាខ្លាំង។
ជាទិសដៅ យើងមានគម្រោងពង្រីកសាខាថ្មីបី បន្ថែមទៀតគឺ សាខាជ្រោយចង្វា នឹងបើកដំណើរការក្នុងវគ្គសិក្សាទី៦២។ ហើយយើងក៏កំពុង សម្លឹងមើលទីតាំងថ្មីមួយបន្ថែមទៀតនៅម្តុំជ្រោយចង្វា ដើម្បីបើកសាលារៀន អន្តរទ្វីប អារិកាំង ឬ យើងអាចប្រើប្រាស់អគារ មជ្ឈមណ្ឌលភាសា អេ អាយ អាយ ជ្រោយចង្វា សម្រាប់មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អារិកាំងសម្រាប់ឆ្នាំសិក្សា ២០១៩-២០២០ តែម្តង។
សាខាសែនសុខ ដែលមានទំហំដី ៣ហិកតា សម្រាប់បើក មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អារិកាំង។ ទីតាំងលេងកីឡា និង MJQE Square នៅសាខាសែន សុខ។
សាខាទួលសង្កែ ដែលមានទំហំដី ៧០០០ ម៉ែត្រការ៉េ សម្រាប់បើក មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង។
មជ្ឈមណ្ឌលភាសា អេ អាយ អាយ មានវគ្គបណ្តុះបណ្តាលផ្នែក ភាសាអង់គ្លេស និងភាសាចិន គ្រប់កម្រិត វគ្គបណ្តុះបណ្តាល TESOL ថ្នាក់ត្រៀមប្រឡង TOEFL ព្រមទាំង កុំព្យូទ័រគ្រប់ជំនាញ សម្រាប់ សិស្សានុសិស្ស គ្រប់វ័យ។
ក្រៅពីនេះផងដែរ ដើម្បីផ្តល់នូវឱកាសសម្រាប់យុវជនឱ្យទទួលបានការបណ្ដុះបណ្ដាលល្អ និង ទទួលបាននូវបទពិសោធន៍សម្រាប់អាជីពនាពេលអនាគតរបស់ពួកគេ មជ្ឈមណ្ឌល និងសាលារៀន មានមជ្ឈមណ្ឌលរៀបចំផែនការអាជីព និងស្វែងរកការងារធ្វើ (Career Planning and Placement Center) និងកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈខ្លីៗសម្រាប់សិស្ស និស្សិត ដែលកំពុងសិក្សានៅតាម មហាវិទ្យាល័យដែលត្រូវការបទពិសោធន៍ និងប្រាក់ឧបត្ថម្ភសម្រាប់ការសិក្សា៕
Source: Kampuchea Thmey Daily
0 Comments