Ad Code

វ៉ាន់ វ​ល័​ក្ខ រង​ការ​រំខាន​គ្រប់​ពេល​ ក្រោយ​គេ​បង្ហោះ​បរិហារកេរ្តិ៍​ជា​ស្រីលក់ខ្លួន



​ភ្នំពេញ ​៖​ តារា​សម្តែង​ស្រី​ កញ្ញា វ៉ាន់ វ​ល័​ក្ខ ថ្មីៗ​នេះ ​បាន​រង​នូវ​រឿងរ៉ាវ​អាស្រូវ​ដ៏​រសើប​ ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​កិត្តិយស​ថ្លៃថ្នូរ​របស់​នាង ​ខណៈ​មាន​បុគ្គល​ម្ចាស់​Account Facebook ​ឈ្មោះ Da Lin​បាន​បង្ហោះ​រូបភាព​ភ្ជាប់​ជាមួយ​ការ​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ជា​សាធារណៈ​ថា ​ក្រៅពី​អាជីព​សិល្បៈ ​នាង​ក៏​ជា​ស្រីលក់ខ្លួន​ដែរ​។​

ទង្វើ នៃ​ការ​បង្ហោះ​ចោទប្រកាន់​ដោយ​គ្មាន​ភស្តុតាង​ការពិត​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ​និង​ចាប់​អារម្មណ៍​ខ្លាំង​ដល់​មហាជន ​រួម​នឹង​អ្នកសិល្បៈ​រួម​អាជីព​រហូត​ធ្វើ​ឲ្យ​កិត្តិយស​កញ្ញា វ៉ាន់ វ​ល័​ក្ខ ត្រូវ​បាន​ការ​មើលងាយ​បន្ថោក​សេចក្ដីថ្លៃថ្នូរ​ពី​សំណាក់​បុគ្គល​មួយចំនួន ​ភ្លាមៗ​នោះ ​សាមីខ្លួន​កញ្ញា វ៉ាន់ វ​ល័​ក្ខ ក៏​កើតក្តី​កើតទុក្ខ​ មិន​សុខចិត្ត​ រត់​ទៅប្តឹង​ប្រធាន​សមាគម​សិល្បករ​ខ្មែរ ​និង​អនុរដ្ឋលេខាធិការ​ក្រសួង​កិច្ចការនារី​ឲ្យ​ជួយ​រក​ដំណោះស្រាយ​ និង​យុត្តិធម៌​ស្រាវជ្រាវ​វែកមុខ​រក​បុគ្គល​រូបនេះ​ឲ្យ​មក​ទទួល​ទោស​តាមច្បាប់​។​

ជាមួយគ្នា​ដែល​ដំណឹង​នេះ​ កំពុង​ក្លាយជា​ប្រធានបទ​ដ៏​រសើប​ដែល​កើតឡើង​ចំពោះ​ កញ្ញា វ៉ាន់ វ​ល័​ក្ខ ដោយសារ​ការចោទប្រកាន់​គ្មាន​ការពិត​នោះ​ ពេលនេះ​ ក៏​ស្រាប់​តែមាន​តម្រុយ​ និងត្រូវ​បាន​បង្ហាញ​មុខ​ហើយ​នូវ​អត្តសញ្ញាណ​របស់​ជនបង្ក​រូបនោះ បន្ទាប់ពី​អនុរដ្ឋលេខាធិការ​ក្រសួង​កិច្ចការនារី​ប្រកាស​ថា ​ពួកគេ​មិនអាច​រួចខ្លួន​បានឡើយ ​បើទោះបីជា​ដោះសាថា​​ ​ទូរស័ព្ទ​ត្រូវបាន​ជ្រុះ​បាត់​ ហើយក៏​ត្រូវ​អ្នកផ្សេង​ដែល​រើស​បាន​យកទៅ​ប្រព្រឹត្ត​យ៉ាងណា​ក្តី​។​

ផ្អែក​តាម​ការ​បង្ហោះ​រប​ស់ លោក​ជំទាវ ញ៉ែម មរកត អនុរដ្ឋលេខាធិការ​ក្រសួង​កិច្ចការនារី​បាន​បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព​បុគ្គល​នោះ​ថា ​ពូ​ និង​មីង នៅ​រាម កំពង់សោម លេង​ធ្ងន់​ដៃ សម្តី​បាន​ណាស់ មិន​ដឹង​មីង​ពូ​អាង​អី បានជា​ហ៊ាន​ជេរ​ដៀល​ប្រមាថ​គេ បង្ហោះ​រូបគេ យក​លេខ​ទូរស័ព្ទ​ម្ចាស់​គេ ប្រកាស​លក់​ខ្លួនគេ​….​។​ លោកជំទាវ ញ៉ែម មរកត បន្ថែមទៀតថា​ ហ៊ាន​ជួញដូរ​ផ្លូវភេទ​របស់គេ​ជា​សាធារណៈ​ទៀត។ ចុងក្រោយ​ពូ​សុំទោស​ថា ទូរស័ព្ទ​បាត់ !! មីង​ពូ​ស្មានថា​រួចខ្លួន​?​។​

ដោយឡែក​ទន្ទឹមគ្នា​ ដែល​ត​ម្រុ​យ​ត្រូវបាន​បង្ហាញ​ពី​អត្តសញ្ញាណ​របស់​ជនបង្ក​ខាងលើនេះ​ សាមីខ្លួន​ដែលជា​ជនរងគ្រោះ ​កញ្ញា វ៉ាន់ វ​ល័​ក្ខ ក៏​ស្រាប់តែ​បង្ហាញ​ពី​អារម្មណ៍​មិន​សប្បាយចិត្ត​ ក្រោយពេល​មាន​បុគ្គល​ល្មោភកាម​មួយចំនួន​បាន​ទូរស័ព្ទ​មក​រំខាន​ស្ទើរ​រាល់ថ្ងៃ​ ដោយ​គ្មាន​ពេល​គេង​សម្រាក​នោះ​ឡើយ​។​

តារា​ស្រី​ កញ្ញា វ៉ាន់ វ​ល័​ក្ខ បាន​ទម្លាយ​ចេញពី​អារម្មណ៍​របស់ខ្លួន​ថា ​មុននឹង​ខ្ញុំ​សម្តី​អាក្រក់ ខ្ញុំ​បាន​និយាយ​ជាមួយ​ល្អៗ​ហើយ អត់​យល់​ជាមួយ​ពួក​អាស​ត្វ​មួយចំនួន​គេ​និយាយប្រាប់​ហើយ​ថា​មិន​មែនជា​កាពិ​ត​ទេ នៅតែ​ខ​ល​មក​ដដែលៗ​ទាំង​អា​ថ្មី​ទាំង​អាចាស់​។ ​ខ្ញុំ​ធុញ​ណាស់ ​អត់​បាន​ដេក​គ្រប់គ្រាន់ ​ដោយសារ​តែ​ពួក​អា​ល្មោភកាម​តណ្ហា​ក្រាស់​មួយចំនួន​ វា​រំខាន​ដោយ​មិន​យក​ខួរ​ក្បាល​គិត​សោះ ​អ្នកខ្លះ​ក៏​និយាយ​ស្ដាប់​គ្នា​ អ្នកខ្លះ​ក៏​ដដែលៗ មួម៉ៅ​ណាស់​។​

ដោយឡែក​ ពេលនេះ ​គឺមាន​មហាជន​ជាច្រើន​កំពុង​រង់ចាំ​មើល​ចំណាត់ការ​ផ្លូវច្បាប់​ពី​ខាង​ក្រសួង​កិច្ចការនារី​ ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន ​កញ្ញា វ៉ាន់ វ​ល័​ក្ខ ផងដែរ​ លើ​ករណី​ដែល​ត្រូវបាន​បុគ្គល​ម្ចាស់​Account Facebook ឈ្មោះ​Da Lin​ដែល​បាន​បង្ហោះ​រូបភាព​ភ្ជាប់​ជាមួយ​ការ​សរសេរ​នៅលើ​បណ្តាញ​សង្គម​បរិហារកេរ្តិ៍​ថា ​នាង​ជា​ស្រីលក់ខ្លួន​ដើម្បី​យកលុយ​ចាក់​សាំង​ឡាន ​និង​ភាព​ហ៊ឺហា​៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu