Ad Code

ព្រះមហាក្សត្រ​ថៃ​ប្រកាស​រៀប​អភិសេក​ដ៏​ភ្ញាក់ផ្អើល​មុន​ពិធី​ឡើង​គ្រងរាជ្យ



ប្រទេស​ថៃ​បានប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា ប្រពន្ធ​យូរអង្វែង​របស់​ព្រះមហាក្សត្រ Maha Vajiralongkorn បាន​ក្លាយជា​ភរិយា​ទី​បួន​របស់​ព្រះអង្គ​ដែល​ត្រូវបាន​ប្រគល់​ឋានៈ​ជា​ព្រះមហាក្សត្រី​យា​នី Suthida​។ នេះ​ជា​រឿង​ដ៏​ភ្ញាក់ផ្អើល​មួយ​ដែល​កើតឡើង​ត្រឹមតែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុន​ពិធី​ឡើង​គ្រងរាជ្យ​របស់​ទ្រង់។

កាសែត Royal Gazette បាន​ផ្សព្វផ្សាយ​អំពី​សេចក្តីប្រកាស​នេះ​ដោយ​និយាយថា ព្រះមហាក្សត្រី​យា​នី Suthida Vajiralongkorn na Ayudhya ដែលជា​អតីត​អ្នកបំរើ​លើ​យន្តហោះ​បាន​រៀប​អភិសេក​តាមច្បាប់​ស្របតាម​ប្រពៃណី​រាជវង្ស​។​

ពិធី​នេះ​ត្រូវបាន​ត្រួតពិនិត្យ​ដោយ​ព្រះអង្គម្ចាស់ Vajiralongkorn ដោយ​ស្លៀកពាក់​ឯកសណ្ឋាន​ពណ៌​ស​នៅ​វិមាន Dusit Palace ក្នុង​ទីក្រុង​បាងកក​កាលពី​ថ្ងៃ​ពុធ​ហើយ​ព្រះមហាក្សត្រី​យា​នី Suthida ស្លៀក​សំលៀកបំពាក់​សូត្រ​បែប​ប្រពៃណី​ថៃ​។​

ព្រះមហាក្សត្រ​នឹង​ត្រូវ​ឡើង​គ្រងរាជ្យ​ជា​ស្តេច​ទី​១០​នៃ​រាជវង្ស Chakri នៅក្នុង​ពិធី​ដ៏​អស្ចារ្យ​រយៈពេល​បី​ថ្ងៃ​ចាប់ផ្ដើម​ពីថ្ងៃ​សៅរ៍​ទៅ​។​

ព្រះមហាក្សត្រី​យា​នី Suthida ដែលជា​អតីត​អ្នកបំរើ​លើ​ហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Thai Airways បានទទួល​តំណែង​ជា “​ឧ​ត្ត​ម​សេនីយ៍​” នៅក្នុង​ឆ្នាំ​២០១៦​។​

ក្នុងចំណោម ឥស្សរជន​នៅឯ​ពិធី​រៀប​អភិសេក​នោះ​រួមមាន​លោក ប្រា​យុទ្ធ ចាន់​អូ​ចា ដែលជា​មេដឹកនាំ​របប​យោធា​គ្រប់គ្រង​ប្រទេស​ថៃ​ចាប់តាំងពី​រដ្ឋប្រហារ​យោធា​ឆ្នាំ​២០១៤​មក​ព្រមទាំង​សមាជិក​ដទៃទៀត​នៃ​គ្រួសារ​រាជវង្ស​និង​ទីប្រឹក្សា​នៅ​ព្រះបរមរាជវាំង​ផងដែរ​។​ ព្រះអង្គ Vajiralongkorn បាន​រៀបការ​បី​ដង​រួចមកហើយ។

ពិធី​ឡើង​គ្រង​រាជ​នៅ​ចុង​សប្តាហ៍​នេះ​នឹង​ក្លាយជា​លើកដំបូង​ចាប់តាំងពី​បិតា​របស់​ព្រះអង្គ Vajiralongkorn ឡើង​គ្រងរាជ្យ​កាលពី​ជិត​៧០​ឆ្នាំមុន។

ភ្លាមៗ​នោះ គេ​មិនដឹង​ច្បាស់​ទេ​ថា ​តើ​ព្រះមហាក្សត្រី​យា​នី Suthida នឹង​ដើរ​តួនាទី​អ្វី​ក្នុង​ពិធី​នោះ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu