Ad Code

គង់ ច័ន្ទ​ស្រីមុំ ក្លាយ​ជា​តំណាង​ផ្សព្វផ្សាយ​ឲ្យ​ផលិតផល​សុខភាព​Vianne’​លើ​ទីផ្សារ​កម្ពុជា



ភ្នំពេញ​ ៖​ កាន់​តែ​មាន​ភាព​ល្បីល្បាញ​តារា​សម្ដែង​ស្រី​ និង​ជា​ថៅកែ​ហាង​វ័យក្មេង​អ្នកនាង គង់ ច័ន្ទ​ស្រីមុំ​ពេលនេះ​ស្រាប់តែ​ក្តាប់​បាន​ឱកាស​បន្ថែម​ថ្មី​មួយទៀត​នៅ​លើ​ទីផ្សារ​សព្វថ្ងៃ​ពោល​គឺ​ក្រៅតែ​ពី​បើកមុខ​ជំនួញ​រកស៊ី​ផ្ទាល់ខ្លួន​និង​អាជីព​សិល្បៈ​តារា​ស្រី​រូប​នេះ ​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ក្លាយជា​តំណាង​ផ្សព្វផ្សាយ​ផលិតកម្ម​សុខភាព​Vianné_Collagen​នៅលើ​ទីផ្សារ​កម្ពុជា។

តារា​ស្រី​អ្នកនាង គង់ ច័ន្ទ​ស្រីមុំ បាន​និយាយ​ប្រាប់​ឲ្យ​ដឹង​ពី​ចំណាប់អារម្មណ៍​ផ្ទាល់ខ្លួន​ថា ​ខ្ញុំ​ពេញចិត្ត​និង​សប្បាយចិត្ត​ដែល​បាន​ក្លាយ​ជា​តំណាង​ផ្សព្វផ្សាយ​ឲ្យ​ផលិតកម្ម​សុខភាព​ Vianné_Collagen​ដោយសារតែ​ផលិតផល​នេះ​គឺ​មាន​បញ្ចូល​ជាមួយ​វីតាមីន​ជំនួយ​ឆ្អឹង ​និង​ស្បែក​ថែមទាំង​សុខភាព​របស់​អតិថិជន​អ្នកប្រើប្រាស់​ទៀត​ផង​។ ​ម្យ៉ាង​ទៀត​​អត្ថប្រយោជន៍​របស់​ផលិតផល​សុខភាព Vianné​គឺអាច​ប្រើប្រាស់​បាន​ទាំង​មនុស្ស​ចាស់​និង​ក្មេង​គ្រប់​វ័យ។

អ្នកនាង គង់ ច័ន្ទ​ស្រីមុំ បាន​បន្ត​ថា ​មុន​ក្លាយ​ជា​តំណាង​ផលិតផល​ខាង​លើ​នេះ​ នាង​បាន​ដក​បទពិសោធន៍​ក្នុង​ការ​ប្រើប្រាស់​មាន​រយៈពេល​១​ខែ ​ដោយ​ដំបូង​ឡើយនាង​ជួប​បញ្ហា​សន្លាក់​ក្រោយពេល​សម្រាល​កូន​រួច​ តែ​នៅ​ពេល​ដែល​បាន​ប្រើ​ផលិតផល​សុខភាព​មួយ​នេះ​គឺ​បញ្ហា​សន្លាក់​បាន​អន់​ថយ​ការ​ឈឺ​ចុកចាប់​ច្រើន​ និង​ថែមទាំង​ធ្វើ​ឲ្យ​សាច់​ស្បែក​ស្អាត​ទៀត​ផង។

តារា​ស្រី​អ្នកនាង គង់ ច័ន្ទ​ស្រីមុំ បញ្ជាក់​ថា ​ជា​ការ​កត់សម្គាល់​រយៈពេល​១​ខែ​នៃ​ការប្រើប្រាស់​ផលិតផល​នេះ ​គឺ​បាន​ជួយ​សម្រួល​ដល់​បញ្ហា​សន្លាក់ឆ្អឹង​របស់​នាង​បាន​ច្រើន ហើយ​Vianné_Co llagen​នេះ​ដែរ ​វា​ក៏​មាន​ចំណុច​ពិសេស​ត្រង់​ថា​ ងាយស្រួល​ប្រើ​ព្រោះ​គ្មាន​ក្លិន​ហើយ​អាច​ញ៉ាំ​លាយ​ជាមួយ​អាហារ ទឹក ឬ​របស់​ផ្សេងៗ​ទៀត​បាន​ផង​ដែរ។

អ្នកនាង គង់ ច័ន្ទ​ស្រីមុំ លើកឡើង​ទៀត​ថា ​ក្រៅពី​ក្លាយ​ជា​តំណាង​ផ្សព្វផ្សាយ​ហើយ​នោះ​នាង​ក៏មាន​បំណង និង​កំពុង​សម្រេចចិត្ត​យក​ទៅ​ចែកចាយ​បន្ត​ភ្ជាប់​ជាមួយ​ផលិតផល​របស់​ខ្លួន ​ដែល​មាន​ស្រាប់​ផងដែរ​ដោយហេតុថា​ផលិតផល​នេះ​អាច​ជួយ​សម្រួល​ច្រើន​ដល់​ស្ត្រី​ ក្រោយពេល​សម្រាលកូន​រួច​ពិសេស​គឺ​ផ្តោត​សំខាន់​លើ​ប្រព័ន្ធ​ឆ្អឹង​តែ​ម្ដង។ អ្នកនាង​បន្ថែម​ថា ​សម្រាប់​កុងត្រា​(​ចុះ​កិច្ចសន្យា​)​ជា​តំណាង​ចែកចាយ​ខាង​លើ​នេះ​​គឺ​មាន​រយៈពេល​១​ឆ្នាំ​ហើយ​តម្លៃ​ខ្លួន​មិន​ក្រោម​១​ម៉ឺន​ដុល្លារ​ឡើយ។

ដោយឡែក​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក ហេង ហុក​ឡាយ ដែល​ជា​CEO របស់​ក្រុមហ៊ុន Vianné Collagen​បាន​លើក​ឡើង​ថា ការ​ជ្រើសរើស​តារា​ស្រី​អ្នកនាង គង់ ច័ន្ទ​ស្រីមុំ ឲ្យ​ធ្វើជា​តំណាង​របស់​ផលិតផល​Vianné_Collagen​​​នោះ​ គឺ​ដោយសារតែ​នាង​ជាតា​រា​ស្រី​ម្នាក់​ ដែល​មាន​ប្រជាប្រិយភាព​ និង​ការ​គាំទ្រ​ពី​សំណាក់​ទស្សនិកជន​ ជាពិសេស​នោះ​ រវាង​លោក​និង គង់ ច័ន្ទ​ស្រីមុំ បាន​រាប់​អាន​ស្គាល់ចិត្ត​គ្នា​មាន​រយៈពេល​យូរ​ឆ្នាំ​មក​ហើយ​ពោល​ គឺ​ចាប់​តាំងតែ​នាង​មិនទាន់​រៀប​អាពាហ៍ពិពាហ៍​ឯណោះ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu