Ad Code

បុព្វ​ជិត​១០​នាក់ ត្រូវ​បាន​គេ​ចោទប្រកាន់​ពី​បទ​រំលោភ​ផ្លូវភេទ​កុមារ​នៅ​ប្រទេស​អេស្ប៉ាញ​


ចៅក្រម​ម្នាក់​នៅក្នុង​ទីក្រុង​ហ្ក្រា​ណា​ដា ភាគ​ខាង​ត្បូង​ប្រទេស​អេ​ស្ប៉ា​ញ​បាន​ចោទប្រកាន់​បព្វជិត​កា​តូ​លិ​រ៉ូ​មុំាង​១០​នាក់ និង​បុគ្គលិក​កាតូលិក​ពីរ​នាក់ ពី​បទ​រំលោភ​ផ្លូវភេទ​កុមារ។​

មនុស្ស​ទាំង​១២​នាក់​នោះ​ត្រូវ​បាន​គេ​សង្ស័យ​ថា បាន​រំលោភ​ក្មេងប្រុស​ជំទង់​៤​នាក់ នៅ​ចន្លោះ​ឆ្នាំ​២០០៤​និង​២០០៧ កំហុស​ដែល​ធ្ងន់ធ្ងរ​បំផុត​បាន​កើត​ឡើង​នៅក្នុង​ផ្ទះ​មួយ​ប្រើ​ដោយ​ពួក​បព្វជិត។​

សម្ដេច​សង្ឃ​ប៉ាប​ហ្វ្រ​ន់​ស៊ី​ស​(PoPe Francis) បាន​ទូរស័ព្ទ​ទៅកាន់​ជនរងគ្រោះ​ម្នាក់ ក្នុង​ចំណោម​ជនរងគ្រោះ​ទាំងឡាយ ​ដែល​ឥឡូវនេះ​មាន​អាយុ​២៤​ឆ្នាំ​នោះ នៅក្នុង​ខែវិច្ឆិកា បាន​ធ្វើ​សុំខ​មាទោស​របស់​ព្រះអង្គ។​

គេ​បាន​ចាប់ខ្លួន​មនុស្ស​ជាច្រើន​នាក់​នៅ​ខែវិច្ឆិកា ប៉ុន្តែ​ពួក​ជនសង្ស័យ​ឥឡូវនេះ​ត្រូវ​បាន​គេ​ដោះលែង​ដោយសារ​បង់ប្រាក់​ធានា៕

រឹទ្ធ​

Post a Comment

0 Comments

Close Menu