Ad Code

ពួក​បំបែក​ខ្លួន​អ៊ុយ​ក្រែ​ន​ថា បាន​រុញច្រាន​កងកម្លាំង​រដ្ឋាភិបាល​ឲ្យ​ដកថយ​


កងកម្លាំង​បំបែក​ខ្លួន​ស្និទ្ធ​រុស្ស៊ី​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​ថា ពួកគេ​បាន​វាយ​រុញច្រាន​កងទ័ព​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​ឲ្យ​ដកថយ​ចេញពី​សង្កាត់​ពីរ​នៅ​ជាយក្រុង​ដូ​ណេ​ត ដែល​ជា​តំបន់​ការពារ​ដ៏​សំខាន់​របស់​គេ ហើយ​គោលបំណង​របស់​គេ​គឺ​ដើម្បី​ពង្រីក​ការគ្រប់គ្រង​របស់​គេ​នៅក្នុង​តំបន់​ទាំង​មូល។ ការ​រុលទៅមុខ​របស់​ឧទ្ទាម​ដែល​បាន​ធ្វើការ​ពី​សប្ដាហ៍​មុន​នោះ បាន​រំលោភ​បទ​ឈប់​បាញ់​រយៈ​ពេល​៥​ខែ ដោយ​បាន​អុជ​ឲ្យ​មាន​សង្គ្រាម​សាជាថ្មី ដែល​បាន​សម្លាប់​មនុស្ស​ជាង​៥.០០០​នាក់ និង​នាំមក​នូវ​ការ​គំរាម​ទណ្ឌកម្ម​ថ្មី​ប្រឆាំង​នឹង​ក្រុង​មូ​ស្គូ ដែល​អង្គការ​ណា​តូ ចោទ​ប្រកាន់​ថា កំពុង​គាំទ្រ​ពួក​បំបែក​ខ្លួន​ដោយ​ផ្តល់​ប្រាក់ អាវុធ​ និង​កងទ័ព​នោះ។​

ពួក​បំបែក​ខ្លួន​និយាយ​ថា គោលដៅ​ដំបូង​របស់​គេ​គឺ​ត្រូវ​វាយ​រុញច្រាន​កងកម្លាំង​រដ្ឋាភិបាល​ឲ្យ​ដកថយ ដក​កាំភ្លើង​ធំ​ចេញពី​ទីក្រុង​ទាំងឡាយ​របស់​គេ​និង​ពង្រឹង​ការ​ក្តោប​ក្តាប់​តំបន់​ការពារ​សំខាន់ៗ​របស់​គេ។​

លោក អេ​ឌូ​អាដ​បា​ស៊ូ​រិ​(Edduard Basurin) មេបញ្ជាការ​រង​ឧទ្ទាម​នៅ​ដូ​ណេ​ត​និយាយ​ថា ពួក​យុទ្ធជន​បាន​វាយ​បណ្ដេញ​កងទ័ព​រដ្ឋាភិបាល​ចេញពី​ជាយក្រុង​ម៉ា​រិ​យិន​កា​និង​កណ្ដាល​ទីក្រុង​ប៉េ​ស្គី នៅ​ជិត​ប្រ​លាន​យន្តហោះ​ដូ​ណេ​ត។​

លោក បាន​និយាយ​តាម​ទូរស័ព្ទ​ថា​ "​ពួកគេ​បាន​គ្រប់គ្រង​ទីក្រុង​ម៉ា​រិ​យិន​កា ទាំងស្រុង​ហើយ៕​រឹទ្ធ​

Post a Comment

0 Comments

Close Menu