Ad Code

ស្រវឹង​ជិះ​ម៉ូតូ​លឿន​ខ្វះ​ការប្រុងប្រយ័ត្ន​បាន​ជ្រុល​ទៅ​បុក​រថយន្ត បណ្ដាល​ឱ្យ​របួសធ្ងន់​និង​ស្រាល​ទាំង​០២​នាក់​


ភ្នំពេញ ៖ ដោយសារ​តែ​មាន​ភាព​ស្រវឹង ​យុវជន​០២​នាក់​បាន​រង​របួស​ធ្ងន់​និង​ស្រាល​ បន្ទាប់ពី​ពួកគេ​ជិះ​ម៉ូតូ​លឿន​ចាប់​ហ្វ្រាំង​មិនទាន់​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ចំពាក់​កណ្ដាល​ពេញទំហឹង ​កាលពី​វេលា​ម៉ោង​១០​នឹង​៥០​នាទី​យប់ ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៥ តាម​បណ្តោយ​ផ្លូវ​លេខ​១០៦ កែង​នឹង​ផ្លូវ​លេខ​១០៨ ស្ថិត​ក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ។​

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​បានឃើញ​នារី​ម្នាក់​ជិះ​រថយន្ត​វី​ស្តូ ពណ៌​ក្រហម​មួយ​គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 2Z-5411 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​១០៦ ក្នុង​ទិស​ដៅ​ពី​កើ​តទៅ​លិច ខណៈពេល​មកដល់​ចំណុច​ផ្លូវបំបែក​ជា​៤ កែង​នឹង​ផ្លូវ​លេខ​១០៨ ស្រាប់​តែ​មាន​យុវជន​០២​នាក់​បាន​ជិះ​ម៉ូតូ​ធូ​ដេ ជិះ​ឌុប​គ្នា​តាម​បណ្តោយ​ផ្លូវ​លេខ​១០៨ ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​យ៉ាង​លឿន​ចាប់​ហ្វ្រាំង​មិនទាន់​ក៏​ជ្រុល​ទៅ​បុក​ចំពាក់​កណ្ដាល​រថយន្ត​ពេញ​ទំហឹង បណ្ដាល​ឱ្យ​អ្នក​ឌុប​ផ្លោង​ទៅ​បោក​ក្បាល​ជាមួយនឹង​កញ្ចក់​រថយន្ត​រង​របួស​ធ្ងន់ ចំណែក​ម្នាក់​ទៀត​រង​របួស​ស្រាល។​

ប្រភព​ព័ត៌មាន​បន្ត​ទៀត​ថា​ ក្រោយពេល​កើតហេតុ​ភាគី​ទាំងសងខាង​បាន​ធ្វើការ​សម្រប​សម្រួល​គ្នា ដោយ​ភាគី​ខាង​រថយន្ត​មិន​ចង់​វែង ឆ្ងាយ​ច្រើន ក៏​ចេញថ្លៃ​ព្យាបាល​ឱ្យទៅ​ខាង​ភាគី​ម៉ូតូ​ដើម្បី​បញ្ចប់រឿង ព្រោះ​មិន​ចង់​រំខាន​ដល់​សមត្ថកិច្ច៕​

រស្មី​

Post a Comment

0 Comments

Close Menu