Ad Code

ម៉ូតូ​ពីរ​គ្រឿង​បាន​ជិះ​បុក​គ្នា​ខ្ទាត​ទៅ​បោក​ផ្ទប់​រថយន្ត​ឈប់​ចត​ស្ងៀម​របួស​សន្លប់​ធំ​ខ្លួនឯង​


ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​ជោគជាំ​បាន​ជិះ​ម៉ូតូ​ជ្រុល​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ទៀត​យ៉ាង​ពេញ​ទំហឹង​បណ្ដាល​ឲ្យ​ផ្លោង​ខ្ទាត​ទៅ​បុក​នឹង​រថយន្ត​មួយ​គ្រឿង​ដែល​គេ​ស្ងៀម​នៅ​នឹង​ចិញ្ចើម​ផ្លូវ​បណ្ដាល​ឱ្យ​រង​របួស​សន្លប់​ស្តូកស្តឹង ដោយ​រថយន្ត​រង​ការខូចខាត​ផ្នែក​ខាង​មុខ​ទាំង​ស្រុង។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​នឹង​២៥​នាទី​រំលង​អាធ្រាត្រ ​ឈាន​ចូល​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៥ តាម​បណ្តោយ​ផ្លូវ​លេខ​៤៨៨ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន។​

សាក្សី​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​បាន​ឃើញ​យុវជន​ម្នាក់​បាន​ជិះ​ម៉ូតូ​វ៉េ​ស​ស្ប៉ា​មួយ​គ្រឿង​ ពណ៌​លឿង ពាក់​ស្លាក​លេខ​1BY-7140 ទំនងជា​ស្រវឹងស្រា​ជោគជាំ​រេ​ពេញ​ផ្លូវ ក្នុង​ទិស​ដៅ​ពី​កើ​តទៅ​លិច លុះ​មកដល់​ចំណុច​កើតហេតុ​ក៏បាន​បុក​ជាមួយនឹង​ម៉ូតូ​ឌ្រី​ម​សេ​១២៥ ជិះ​ឌុប​គ្នា​៣​នាក់​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​យ៉ាង​ពេញទំហឹង​បណ្ដាល​ឱ្យ​រង​បួស​សន្លប់​ស្តូកស្តឹង ហើយ​ម៉ូតូ​បាន​ផ្លោង​ទៅ​បុក​នឹង​រថយន្ត​ដែល​ម្ចាស់​បាន​ឈប់​ចត​ស្ងៀម​នៅ​នឹង​ចិញ្ចើម​ផ្លូវ​បណ្ដាល​ឱ្យ​រង​ការខូចខាត​ផ្នែក​ខាងមុខ រីឯ​អ្នក​ជិះ​ម៉ូតូ​សេ​១២៥ បាន​លើ​ម៉ូតូ​ជិះ​ចេញទៅ​បាត់​តែម្តង។​

ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវ​បាន​អ្នកដំណើរ​ទំនាក់ទំនង​តាម​ទូរស័ព្ទ​ទៅ​មិត្តភក្ដិ​ឱ្យ​មក​ទទួល​យក​ទៅ​ព្យាបាល ចំណែក​រថយន្ត​ដែល​រង​ការខូចខាត​ភាគី​បង្ក​បាន​យល់ព្រម​យក​ទៅ​ជួស​ជុល​ឱ្យ​វិញ ព្រោះ​ដឹង​ពី​កំហុស​របស់​ខ្លួន៕


ឌួង​វិ​រះ​ជ័យ​

Post a Comment

0 Comments

Close Menu