Ad Code

ផ្ញើសារ ពី​ខួរក្បាល​មួយ​ទៅ​ខួរក្បាល​មួយ​ទៀត​តាមរយៈ ​អ៊ីនធឺណិត

(​សារព័ត៌មាន BBC) - នៅពេល​ការ​ភ្ជាប់​អ៊ីនធឺណិត​កាន់​តែ​មាន​ល្បឿន​លឿន​ ហើយ​ឧប​ករណ៍​មាន​កាន់តែច្រើន​ដែល​យើង​យកតាម​ខ្លួន​បាន​ភ្ជាប់​យើង​ជាមួយ​អ៊ីនធឺណិត​គ្រប់​ពេល ដូច្នេះ​គឺ​វា​មាន​ភាពងាយស្រួល​ក្នុង​ការផ្ញើទទួល និង​ឆ្លើយតប​អ៊ីមែល​។ មិន​ថា​អ្នក​គិតថា​ វា​ជា​ការល្អ​ឬ​អាក្រក់​នោះទេ តែ​វា​គឺជា​ការពិត​មួយ។​

ប៉ុន្តែ ការធ្វើ​ទំនាក់ទំនង​រវាង​ខួរក្បាល​នឹង​ខួរ​ក្បាល​តាមរយៈ​គេហទំព័រ យ៉ាងដូចម្ដេច​ដែរ​?
គម្រោង​ការងារ​នេះ​គឺ​នៅមាន​គំនិត​ច្រើនទៀត ដែល​ធ្វើឡើង​ដោយ Giulio Ruffini ហើយ​និង​ជា​នាយក​ប្រតិបត្តិ​នៃ Starlab ក្នុង​ក្លិប Barcelona ។ ក្រុម​នេះ​មិនបាន​ផ្ញើ​ពាក្យ​ឬ​អារម្មណ៍​ពី​ខួរក្បាល​មួយ​ទៅមួយ​ផ្សេងទៀត​ទេ ផ្ទុយទៅវិញ​ពួកគេ​បានធ្វើ​អ្វីមួយ​ដែល​ច្រើន​ងាយស្រួល​ជាង​នេះ​។​
ខាងក្រោម​នេះ​ជា​របៀប​ដែល​វា​ដំណើរការ ​៖ ប្រធានបទ​មួយ - នៅ​ក្នុង​ករណី​នេះ​បុរស​ម្នាក់​នៅក្នុង​រដ្ឋ Kerala ប្រទេស​ឥណ្ឌា ត្រូវបាន​បំពាក់​ជាមួយនឹង​ចំណុច​ប្រទាក់​ខួរក្បាល​កុំព្យូទ័រ​ដែល​កត់ត្រា​គំនិត​ដែល​ផុស​ឡើង​ភ្លាមៗ តាមរយៈ​ស្បែកក្បាល​។ មនុស្ស​ម្នាក់នេះ​បន្ទាប់មក ត្រូវ បាន​ណែនាំ ឲ្យ​ស្រមៃ​ថា ​ពួកគេ​កំពុង​កម្រើក​​ដៃ​របស់​ពួកគេ ​ឬ​ជើង​របស់​ពួកគេ​។ ប្រសិនបើ​គាត់​ស្រមៃ​នឹកគិត​អំពី​ការ​កម្រើក​​ជើង​របស់គាត់​កុំព្យូទ័រ​បាន​កត់ត្រា សូន្យ ()​។ ប្រសិនបើ​គាត់​ស្រមៃ​នឹកគិត​អំពី​ការ​កម្រើក​​ដៃ​របស់គាត់​នោះ​ទេវា​បាន​កត់ត្រា មួយ ()​។​
ខ្សែ​អក្សរ​នៃ​លេខ​សូន្យ () និង​លេខ​មួយ () នេះ​ត្រូវបាន​គេ​បញ្ជូន​តាមរយៈ​ប្រព័ន្ធ​អីុន​​ធើ​ណេត ទៅឲ្យ​អ្នកទទួលដែលជាបុរស​​ម្នា​ក់​នៅ Strasbourg ក្នុងប្រទេស​បារាំង។ គាត់​ត្រូវបាន​បំពាក់​ទៅនឹង​ឧ​បករ​ណ៍​មួយដែលគេ​ឲ្យឈ្មោះ​វា​ថា មនុស្ស​យន្ត TMS - មនុស្ស​យន្ត​នេះ​បាន​រចនា​ឡើង​ដើម្បី​ជំនួយ​ដល់​ការលូតលាស់​ទៅឲ្យ​ខួរក្បាល​មួយ​តាមរយៈ​រំ​ញ័រ​អគ្គិសនី​កម្លាំង​ខ្លាំង​ទេ​តែ​រយៈពេល​ខ្លី​។ នៅពេលដែល​អ្នក​ផ្ញើ បានគិត​អំពី​ការ​កម្រើក​​ដៃ​របស់​គាត់​មនុស្ស​ យន្ត TMS បានធ្វើឲ្យ​ខួរក្បាល​របស់​អ្នកទទួល ក្នុង​របៀប​មួយ​ដែល​ធ្វើឲ្យ​គាត់​មើល​ឃើញ​ពន្លឺ ទោះបីជា​ភ្នែក​របស់គាត់​ត្រូវបាន​បិទ។ ធ្វើ​មិន ឲ្យ​មើល​ឃើញ​ពន្លឺ ប្រសិនបើ​អ្នក​ផ្ញើ​បាន​គិត​អំពី​ការ​កម្រើក​​ជើង​របស់គាត់​។​
ការផ្តោត​អារម្មណ៍​ស៊ី​ជម្រៅ​
ការងារ​នេះ​ហាក់ដូចជា​សាមញ្ញ ប៉ុន្តែ​នៅ​ដំណាក់កាល​នីមួយៗ​មាន​ផលវិបាក​។ អ្នកផ្ញើ​ មានការ​ប្រឹង​ស្មារតី​យ៉ាង​លំបាក ក្នុងការ​ផ្តោត អារម្មណ៍​ស្រមៃ តែ​លើ​ការ​កម្រើក​ដៃ​ ឬ​ជើង​របស់​ពួកគេ​។ សកម្មភាព​ណាមួយ​ផ្សេងទៀត​នៅក្នុង​ខួរក្បាល​អាច​បញ្ចេញ​ជា​សញ្ញា​ និង​ធ្វើឲ្យ​វា​ពិបាក​ក្នុង​ការទទួល​យកសារ​។ ជាការ​ពិត​ អ្នក​ផ្ញើ​ត្រូវ​បានទទួល​ការបណ្តុះបណ្តាល​ពី​របៀប​ធ្វើ​ដើម្បី​ធ្វើការ​នេះ​ឲ្យបាន​ត្រឹមត្រូវ​។​
ប្រព័ន្ធ​ដំណើរការ​ទាំង​មូល​គឺ​មិនជា​ឆាប់រហ័ស​ផងដែរ​។ អ្នកស្រាវជ្រាវ​បាន​ប៉ាន់ប្រមាណ​ថា​ពី​ខួរក្បាល​ទៅនឹង​ខួរក្បាល ល្បឿន​បញ្ជូន​នេះ​គឺ​ប្រហែល​ចំនួន ២ bits (​សូន្យ "០" និង​មួយ "១") ក្នុង​មួយ​នាទី​។ ដូច្នេះ​ដើម្បី​ទទួលបាន​ទោះបីជា​សារ​ដ៏​សាមញ្ញ​ពី​ខួរក្បាល​មួយ​ទៅ​មួយទៀត​នឹងត្រូវ​ចំណាយពេល​មួយចំនួន។ Ruffini បាន​និយាយថា នៅពេលដែល​វា​បាន​កើតឡើង​ហើយ​វា​ដំណើរការ គឺ​វា​គួរឲ្យរំភើប​ណាស់​។​
មុនពេល​ពួកគេ​អាច​ផ្ញើ​គំនិត​បង្កើតឡើង​យ៉ាង​ពេញលេញ​ដែល​ជា​ជំហាន​បន្ទាប់​សម្រាប់​ក្រុម​នេះ​គឺ​ត្រូវ​ព្យាយាម​បញ្ជូន​អ្វីមួយ​ដែល​ស្មុគស្មាញ​ជាង​មួយ​ ឬ​សូន្យ​សិន​។​
គាត់​បាន​និយាយថា ដើម្បី​បញ្ជូន​ភាសាដោយ ផ្ទាល់ ក្រុម​អ្នកស្រាវជ្រាវ​នឹងត្រូវ​រក​វិធី​ដើម្បី​ជំរុញ​បណ្តាញ ក្នុង​ខួរក្បាល​ដោយ​វិធី​ថ្មី​មួយ​ ហើយ​ប្រសិនបើ​ពួកគេ​ចង់​ផ្ញើ​អារម្មណ៍​នោះ ​ពួកគេ​នឹង​ត្រូវ​តែ​រក​វិធី​ដើម្បី​ជំរុញ​ផ្នែក​នៃ​ខួរក្បាល​ទាំងនោះ​ផង​ដែរ។
វា​នៅតែ​ជាការ​គិត​ដែល​គួរឲ្យ​ចាប់អារម្មណ៍​ថា​ថ្ងៃមួយ ជាច្រើន​ទសវត្សរ៍​ចាប់ពី​ឥឡូវនេះ អ្នក​អាច​នឹង​ត្រូវ​បាន​រំលាយ អ៊ីមែល សារ​ខ្លី ឬ​សូម្បីតែ​អត្ថបទ​ដូចនេះ ដោយ​ផ្ទាល់​ចូល​ទៅ​ក្នុង​ចិត្ត​របស់​អ្នក​៕

Post a Comment

0 Comments

Close Menu