Ad Code

មនុស្ស​យន្ត​សម្រាល​ទុក្ខ​កុមារ នៅ​ពេល​ជួប​ជាមួយ​គ្រូពេទ្យ

(Yahoo) - កុមារា​កុមារី ភាគច្រើន ពេល​មកជួប​ជាមួយ​គ្រូពេទ្យដើម្បី​ទទួល​សេវាវេជ្ជ សាស្ត្រ តែងតែ​ស្ថិតក្នុង​ភាព​តក់ស្លុត​ និងភ័យ ខ្លាច​។ ប៉ុន្តែ​មនុស្ស​យន្ត​ថ្មី ដែល​ឥឡូវនេះ​អាច​ប្រើ​បាន​សម្រាប់​មន្ទីរពេទ្យ អាច​បញ្ជា​ទិញ​បាន​ហើយ គឺ​វា​ធ្វើឲ្យ​មាន​ភាពងាយស្រួល​សម្រាប់​កុមារ​។​

MEDI (Medicine and Engineering Designing Intelligence) ដើរតួនាទី​ជា​ដៃគូ​របស់​កុមារ​នៅក្នុង​បន្ទប់​ពិគ្រោះ​ជំងឺ​។ បំពាក់​ជាមួយនឹង​ការទទួលស្គាល់​ដោយ​ផ្ទៃមុខកាមេ​រ៉ា​ជាច្រើន នឹង​មាន​សមត្ថភាព​ក្នុងការ​និយាយ​បាន​ជាង ២០ ភាសា ដែល MEDI គឺ​អាចជួយ​សម្រាល​ទុក្ខ​ និងលួងលោមកុមារ​ក្នុងពេល​ពិនិត្យ​សុខភាព​របស់​ពួកគេ​។ មនុស្ស​យន្ត​នេះ​ត្រូវបាន​រៀប​កម្មវិធី​ដើម្បី​សម្រប​ខ្លួន​ដោយ​ផ្អែកលើ​ស្ថានភាព​។​
ឧ​ទា​រហ​ណ៍​ថា កុមារី​ម្នាក់​ត្រូវ​មកជួប​ជាមួយ​គ្រូពេទ្យ ដើម្បី​ការចាក់​ថ្នាំ​ផ្តាសាយ​ប្រចាំឆ្នាំ​របស់​នាង​។ នៅពេលដែល​ដៃ​របស់​នាង​គឺ​ត្រូវ​ជូត​ដោយ​សំឡី អាល់កុល​, MEDI នឹង​បង្កើត​ការសន្ទនា​អំពី​របៀប​ដែល​អារម្មណ៍​កំពុង​តែមាន​នេះ​ថា​ដូចជា "​កូន​ឆ្កែ កំពុងតែ​លិ​ទ្ធ​​ដៃ​របស់​អ្នក" ដើម្បី​បន្លំ​ពី​អាកា​រៈ​នៃ​ស្ថានភាព​នេះ។​
MEDI គឺជា​លទ្ធផល​នៃ​គម្រោង​ជិត​បី​ឆ្នាំ​ដែល​ដឹកនាំ​ដោយ Tanya Beran ដែលជា សាស្ត្រាចារ្យ​នៃ​វិទ្យាសាស្ត្រ​សុខភាព​សហគមន៍​នៅ​សាកលវិទ្យាល័យ Calgary នៅ​ខេត្ត AlbertaBeran ដឹកនាំ​ការសិក្សា ដោយបាន​ធ្វើការ​សង្កេត​លើ​កុមារ​ចំនួន៥៧​នាក់ ក្នុង​អាយុ​ផ្សេងៗ​គ្នា​។ កុមារ​ម្នាក់ៗ ត្រូវបាន​កំណត់ដោយ​ចៃដន្យ​ជាមួយនឹង​គិលានុបដ្ឋាយិកា​ម្នាក់សម្រាប់​ ការចាក់​ថ្នាំ​បង្ការ ដែល​ត្រូវបាន​គេ​ប្រើ​នីតិវិធី​ស្តង់ដារ​ដូចគ្នា​សម្រាប់​ការផ្តល់​ថ្នាំ​នេះ។ ចំពោះ​ការងារ​នេះ​មួយចំនួន MEDI បាន​ប្រើ​យុទ្ធសាស្ត្រ យល់ដឹង​ដោយ​អាកប្បកិរិយាដើម្បី​សម្រាល​ ដល់​កុមារ​ពេលដែល​ពួកគេ​ទទួល​ការចាក់​ថ្នាំ​។ ក្រោយមក​កូន ឪពុកម្ដាយ និង​គិលានុបដ្ឋាយិកា បំពេញ​ការស្ទង់មតិ​ប៉ាន់ស្មាន លើ​ការឈឺចាប់​និង​ទុក្ខព្រួយ ក្នុង​កាលៈទេសៈ​នោះ​ទាំងមូល​។​
ការសិក្សា​នេះ​បាន​រកឃើញថា ​កុមារ​ទាំង​នោះ​ដែលមាន MEDI នៅក្បែរ​ពួកគេ​ក្នុងអំឡុង​ពេល​ដំណើរការ ត្រូវបាន​រាយការណ៍​ថា​មានការ​ឈឺចាប់​តិចជាង​។​
ចាប់តាំងពី​ការរកឃើញ​ទាំង​នោះមក Beran បានធ្វើការ​ដើម្បី​បង្កើន​សមត្ថភាព​នៃ MEDI ដូច្នេះ​គាត់​មាន​ទម្រង់​សម្រាប់​ដំណើរការ គឺ​រាប់​ចាប់ពី​ការផ្លាស់ប្តូរ​ឈាម​ដើម្បី​វះកាត់ និង​ព្យាបាល​ដោយសារ​ធាតុគីមី​។ លក្ខណៈ​ពិសេស​ដែល​បាន​បន្ថែម មានដូចជា​ការទទួល​ស្គាល់​ផ្ទៃមុខ​របស់ MEDI ដែល​ជួយ​ជំរុញ​សមត្ថភាព​របស់​វា​។ ឧទាហរណ៍ ប្រសិនបើ​កុមារ​ត្រូវ​ទទួល​ការ ព្យាបាល ដែល​តម្រូវឲ្យ​មក​ជួប​ជាមួយ​គ្រូពេទ្យ​ជា​ញឹកញាប់ MEDI នឹង​ទទួលស្គាល់​អ្នកជំងឺ​បន្ទាប់ពី​ជួប​ជា​លើកដំបូង​របស់​ពួកគេ​ដោយ​ស្វ័យប្រវត្តិ​។​
ទោះជា​យ៉ាងណាក៏ដោយ កម្មវិធី​បន្ថែម​ទាំង នេះ នឹងត្រូវ​ចំណាយ​ដោយ​មន្ទីរពេទ្យ​។ រាងកាយ​របស់ MEDI ដែល​ធ្វើឡើង​ដោយ មនុស្ស​យន្ត Aldebaran - លក់រាយ​ក្នុង​តម្លៃ​៩,០០០​ដុល្លារ ហើយ​កម្មវិធី​ដែល​បាន​ទាមទារ​សម្រាប់ MEDI ដើម្បី​ជួយ​ក្នុង​ការ​ដំណើរការ សរុប​ទាំងអស់​អាច​មាន​តម្លៃ​ចន្លោះ​ពី ១៥,០០០​ដុល្លារ ទៅ ៣០,០០០​ដុល្លារ អាស្រ័យ​ទៅលើ​អ្វី​ដែល​បុគ្គលិក​ចង់ឲ្យ​គាត់​ធ្វើ​។​
នៅ​ចុងខែ​នេះ MEDI ចំនួន ៤​គ្រឿង នឹងត្រូវ​បាន​ដាក់​ពង្រាយ​នៅ​មន្ទីរពេទ្យ​កុមារ Alberta ដើម្បី​ធ្វើការ​សាកល្បង​ជា​លើកដំបូង។ Beran មាន​ក្តី​សង្ឃឹមថា មាន​មនុស្ស​ជាច្រើន​ទៀត​នឹង​អនុវត្តតាម​៕

Post a Comment

0 Comments

Close Menu