អាជ្ញាធរឥណ្ដូនេស៊ីបាននិយាយនៅថ្ងៃពុធថា មេរត់ពន្ធគ្រឿងញៀនហុងកុងដ៏ធំម្នាក់ ត្រូវបានគេចាប់ខ្លួន និងរឹបអូសបានមេតាហ្វេតាមីនទឹកកកជាង ៨៦០គីឡូក្រាម បន្ទាប់ពីការស៊ើបអង្កេត បីថ្ងៃ នៅក្នុងអង្គការចាត់តាំងសកលមួយនោះ។
អ្នកនាំពាក្យរបស់ទីភ្នាក់ងារណាកូទិកជាតិលោក ស៊ូ មីរ៉ាតវីយ៉ាន់តូ (Summirat Dwiyanto) បាននិយាយប្រាប់ AF ថា ជាអ្នករស់នៅហុងកុងបីនាក់ទៀត ជនជាតិម៉ាឡេស៊ីម្នាក់ និងឥណ្ឌូនេស៊ី៤នាក់៤នាក់ក៏ត្រូវបានគេចាប់ឃុំផងដែរ នៅក្នុងការឆែកឆេរលក្ខណៈធំមួយ កាលពីថ្ងៃច័ន្ទ ហើយពួកគេទាំងអស់អាចប្រឈមមុខនឹងទោសប្រហារជីវិត។
លោកនិយាយថា អាជ្ញាធរឥណ្ឌូនេស៊ី បាននឹងកំពុងត្រួតពិនិត្យប្រធានក្រុម បុរសហុងកុងម្នាក់ ដែលគេស្គាល់អត្តសញ្ញាណរបស់លោកត្រឹមតែឈ្មោះហៅ កាត់ W.C.Pប៉ុណ្ណោះចាប់តាំងពីឆ្នាំ២០១២ ក្រោយពីពួកភ្នាក់ងារចារកម្មបានដឹងថា លោកគឺជាចំណែកមួយនៃក្រុមគ្រឿងញៀនសាកលដ៏ធំមួយនោះ។
លោក រីយ៉ាន់តូបាននិយាយថា «W.C.P» គឺជាឈ្មួញគ្រឿងញៀនម្នាក់ដែលបានរស់នៅក្នុងប្រទេសឥណ្ឌូនេស៊ីអស់រយៈពេលជាង១៥ឆ្នាំមកនោះ។ លោកគឺមានចំណែកមួយនៅក្នុងអង្គការចាត់តាំងអន្តរជាតិ ដែលកំពុងដឹកនាំប្រតិបត្តិការនៅក្នុងប្រទេសឥណ្ឌូនេស៊ី៕
រឹទ្ធ

0 Comments