ក្រុមហ៊ុន Shell នឹងចេញប្រាក់៨៣លានដុល្លារ ដើម្បីទូទាត់ការកំពប់ប្រេងនៅប្រទេសនីហ្សេរីយ៉ា
ក្រុមហ៊ុនRoyal Dutch Shell នឹងចញប្រាក់៥៥លានផោន (៨៣.៤លានដុល្លារ) ជាការសងការខូចខាតចំពោះការកំពប់ប្រេង២ករណី នៅប្រទេសនីហ្សេរីយ៉ានៅក្នុងឆ្នាំ២០០៨ បន្ទាប់ពីបានព្រមព្រៀងគ្នាលើដំណោះស្រាយមួយជាមួយសហគមន៍ដែលមានការប៉ះពាល់នោះមក។
ការដោះស្រាយដ៏បំផុតមិនធ្លាប់មាននៅក្រៅតុលាការទាក់ទងទៅនឹងការកំពប់ប្រេងនៅប្រទេសនីហ្សេរីយ៉ានេះ គឺជាជំហានមួយឆ្ពោះទៅកាន់តំបន់ដីសន្តទន្លេNiger សម្បូរទៅដោយប្រេងនេះ ដែលទទួលរងប៉ះពាល់ដោយការខូចខាតនោះ ប៉ុន្តែនេះគឺជាទំហំដ៏តូចល្អិតមួយ បើប្រៀបធៀបជាមួយនឹងការរងការខូចខាត និងការផាកពិន័យរាប់ពាន់ដុល្លារ ដែលBP បានចេញសង បន្ទាប់ពីមហន្តរាយគ្រឿងបរិក្ខារខួងប្រេង Macondo នៅឈូងសមុទ្រប្រទេសម៉ិចស៊ិក នៅក្នុងឆ្នាំ២០១០ នោះមក។ ទោះបីជាវាមានទំហំខ្ពស់ជាង៣០លានផោន ដែលមុននេះ Shell បាននិយាយថា ខ្លួនមានបំណងដើម្បីសងនោះក៏ដោយក៏ការដោះស្រាយនេះ គឺជាចំណែកមួយនៃទឹកប្រាក់៣០០លានផោន បូកនៅពេលដំបូងដែលស្វែងរកដោយសហគមន៍ Bodo នៅដីសន្តទន្លេNiger។
ការចេញប្រាក់សងនេះ នឹងត្រូវបានបែងចែកដោយ៣៥លានផោន ត្រូវបែងចែករវាងបុគ្គលBodo ១៥.៦០០នាក់ និង២០លានផោន ដែលនៅសល់ទុកដោយឡែកនៅគម្រោងមូលនិធិ trist fund ដូចជា មន្ទីរពេទ្យនិងសាលារៀនជាដើម។
លោក Martyn Day ដៃគូថ្នាក់ខ្ពស់នៅLeigh Day ជាក្រុមហ៊ុនច្បាប់អង់គ្លេស ដើរតួជាដំណាងសហគមន៍បាននិយាយថា បុគ្គលម្នាក់ៗទទួលបានប្រហែល២,២០០ផោន ស្មើនឹងជាង៦០០,០០០naira បន្តិច(៣,២៤៩ដុល្លារ) នៅក្នុងករណីបែបនេះ លើកដំបូងក្នុងការចេញសងការខូចខាតដោយផ្ទាល់ចំពោះបុគ្គលជាសមាជិករបស់សហគមន៍។
ក្រុមឧក្រិដ្ឋជនប្រដាប់អាវុធដែលបូមប្រេងចេញពីបំពង់បង្ហូរប្រេងជារឿយៗ ត្រូវបានបន្ទោសពីការធ្វើឲ្យលេចប្រេង នៅក្នុងតំបន់នេះ ប៉ុន្តែក្រុមហ៊ុនShell បានទទួលយកថា ការកំពប់ប្រេងនៅBodo គឺបណ្ដាលមកពីច្រេះស៊ីដែក។ ពួកអ្នកទាមទារបាននិយាយថា ប្រេងកំពប់ខ្ចាយនៅក្នុង២ករណីនេះ មានចំនួន៥សែនបារ៉ែល ប៉ុន្តែShell បានប៉ាន់ស្មានដំបូងថា មានចំណុះប្រហែល៤,០០០បារ៉ែល ប៉ុន្តែក្រោយមកបានទទួលយល់ព្រមថា ចំនួនសរុបគឺខ្ពស់ជាង៕
ថាលីយ៉ាន
0 Comments