Ad Code

នគរបាល​ខណ្ឌដង្កោ​ឃាត់​អ្នកបើកបរ​រថយន្ត​ដឹក​សម្ភារៈ​ក្រុមហ៊ុន​ស៊ី​ហ៊ូ​ហ៊ុយ ​ករណី​លួច​ប្រេង​ជាង​១​ពាន់​លីត្រ​លក់​


ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ជា​អ្នកបើកបរ​រថយន្ត​ដឹក​សម្ភារៈ​ឲ្យ​ក្រុមហ៊ុន​ស៊ី​ហ៊ូ​ហ៊ុយ ​ត្រូវ​បាន​ចាប់ខ្លួន យក​មក​ប្រគល់​ឲ្យ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ដង្កោ កាលពី​វេលា​ម៉ោង​១៨ និង​៣០​នាទី​យប់​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៥ ដោយ​ចោទប្រកាន់​ករណី​លួច​បូម​ប្រេង​ពី​រថយន្ត​លក់ គិត​រហូតដល់​បច្ចុប្បន្ន​នេះ​អស់​ជាង​១​ពាន់​លីត្រ។​

លោក តុ​ន មូ​នី នាយរង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ដង្កោ​ប្រាប់​ឲ្យ​ដឹង​ថា ជនសង្ស័យ​មានឈ្មោះ សន រុន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​បើកបរ ស្នាក់នៅ​ផ្ទះ​ជួល​ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។ ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ តាមរយៈ​ពាក្យបណ្ដឹង​ពី​ឈ្មោះ ធឿន សុភា​រិ​ទ្ធិ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជា​ប្រធាន​រដ្ឋបាល​ក្រុមហ៊ុន​ស៊ី​ហ៊ូ​ហ៊ុយ។​

លោក​នាយរង​ប៉ុស្តិ៍​ត​រដ្ឋបាល​ប្រាប់​បន្ត​ថា មុន​ពេល​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ គឺ​ប្រធាន​រដ្ឋបាល​ក្រុមហ៊ុន​លោក ធឿន សុភា​រិ​ទ្ធិ កំពុង​អង្គុយ​ពិនិត្យ​របាយការណ៍​នៅក្នុង​ការិយាល័យ​ហើយ ខណៈនោះ​កូន​ថៅកែ​ក្រុមហ៊ុន​ម្នាក់​ឈ្មោះ ស៊ី ប៉​កុក ដែល​ជា​អ្នក​ត្រួតពិនិត្យ​បុង​ប្រេង​ចាក់​រថយន្ត​របស់​ក្រុមហ៊ុន បាន​រាយ​ការ​ណ៏​ទៅ​ប្រធាន​រដ្ឋបាល​ថា រថយន្ត​ពាក់ ស្លាក​លេខ​៤៧២២ បើកបរ​ដោយ​ឈ្មោះ សន រុន​(​ជនសង្ស័យ​)​ មាន​ករណី​បាត់​ប្រេង​ច្រើនណាស់។ នៅ​ពេល​នោះ​ប្រធាន​រដ្ឋបាល​ក៏​បញ្ជា​ឲ្យ​ឈ្មោះ ស៊ី ប៉​កុក ឆែក​មើល​បុង​ប្រេង​ចាប់ពី​ថ្ងៃទី​១ ខែ​មករា ឆ្នាំ​២០១៥ ដល់​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៥ ពេលដែល​ឆែក​ពិនិត្យ​មើលទៅ​ឃើញថា បាត់​ប្រេង​អស់ ៣៨២​លីត្រ​។ ដោយមាន​ការសង្ស័យ​កាន់​តែ​ខ្លាំង​ឡើងៗ​ប្រធាន​រដ្ឋបាល​ក៏​ឲ្យ​ឆែក​មើល​បន្ត​ទៀត គឺ​គិត​ចាប់ពី​ខែ​តុលា រហូតដល់​ខែ​ធ្នូ ឆ្នាំ​២០១៤ ពិនិត្យ​ឃើញ​ថា ប្រេង​បាត់​អស់​១.៥៥១​លីត្រ ហើយ​បូក​នឹង​ខែមករា ឆ្នាំ​២០១៥​ថ្មីៗ​នេះ សរុប​ទាំងអស់​១.៩៣៣​លីត្រ។​

ប្រភព​ពី​នាយរង​ប៉ុស្តិ៍​ដដែល​ប្រាប់​បន្ត​ឲ្យ​ដឹង​ថា ក្រោយពី​ពិនិត្យ​ឃើញ​ថា​ប្រេង​បាន​បាត់​ច្រើន​លើសលប់​បែបនេះ ប្រធាន​រដ្ឋបាល​ក្រុមហ៊ុន​លោក ធឿន សុភា​រិ​ទ្ធិ ក៏បាន​ហៅ​ជនសង្ស័យ​មក​សួរនាំ ហើយ ធ្វើ​កំណត់ហេតុ​ក្រុមហ៊ុន ជនសង្ស័យ​ក៏បាន​សារភាព​ចំពោះមុខ​ក្រុមហ៊ុន​ថា រូបគេ​ពិតជា​បាន​បូម​ប្រេង​របស់​ក្រុមហ៊ុន​លក់​ពិតប្រាកដ​មែន។ ជនសង្ស័យ​ត្រូវ​បាន​នាំ​ខ្លួន​មកកាន់​ទីស្នាក់ការ​ប៉ុស្តិ៍​រដ្ឋបាល​ដង្កោ​សាកសួរ​ជំ​ហ៊ាន​ដំបូង និង​បញ្ជូន​បន្ត​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដើម្បី​មាន​វិធានការ​ទៅតាម​ផ្លូវច្បាប់៕

រ៉ា​វុ​ទ្ធ​

Post a Comment

0 Comments

Close Menu