Ad Code

មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ បង្ក្រាប​មុខសញ្ញា​ជួញដូរ​ថ្នាំញៀន​ឃាត់ខ្លួន​ជនជាតិ​ស្បែក​ខ្មៅ​៥​នាក់


ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃទី​៨​ ខែមករា​ ឆ្នាំ​២០១៥ សមត្ថកិច្ច​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួង​មហាផ្ទៃ​ដឹកនាំ​ដោយ​លោក​ ខៀវ សាម៉ន ជា​នាយក​មន្ទីរ​ និង​លោក​ វ៉ាន់ កុសល នាយករង​មន្ទីរ បាន​ដឹកនាំ​កម្លាំង​បង្ក្រាប​មុខសញ្ញា​ជនសង្ស័យ​ជួញដូរ​ថ្នាំញៀន​ចំនួន​៥​នាក់ ជា​ជនជាតិ​នី​ហ្សេ​រី​យ៉ា និង​ស្ត្រី​ខ្មែរ​ម្នាក់ទៀត​ដែល​ជា​ភរិយា​របស់​ជនសង្ស័យ។ សម្ភារៈ​ដកហូត​បាន​រួមមាន ថ្នាំញៀន​ចំនួន​៦​កញ្ចប់ និង​ជញ្ជីង​ថ្លឹង​ថ្នាំញៀន​១។ យោង​តាម​ប្រសាសន៍​របស់​លោក ​វ៉ាន់ កុសល ​នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៥​រូប​នេះ គឺ​សមត្ថកិច្ច​របស់​លោក​បាន​ឃាត់ខ្លួន​នៅ​ចំនួន​៣​គោលដៅ គោលដៅ​ទី​១-​ស្ថិតនៅ​ផ្ទះ​លេខ​១៨ ផ្លូវ​២៤bt ក្រុម​ទី​៦ ភូមិ​សន្សំ​កុសល​២ សង្កាត់​បឹងទំពុន។ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ ប្រុស​២​នាក់ និង​ស្រី​១​នាក់ ជា​ជន​ជាតិ​ខ្មែរ។ និង​ជនសង្ស័យ​២​នាក់​ទៀត​ឃាត់ខ្លួន​នៅ​ភូមិ​ចំរើន​ផល​១ សង្កាត់​បឹងទំពុន ​និង​១​គោល​ដៅ​ទៀត​ចាប់ខ្លួន​តាម​ផ្លូវលំ​ក្នុងភូមិ​សន្សំ​កុសល​២។​

លោក​បន្ត​ថា ការ​ឃាត់​ខ្លួន​ជនសង្ស័យ​ទាំង​៥​រូប​នេះ គឺ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​កំពុង​យក​ថ្នាំញៀន​ទៅ​លក់​ឲ្យ​មុខសញ្ញា​ដែល​ចាំ​ទិញ​ស្រប​ពេល​សមត្ថកិច្ច​ទៅដល់​ក៏បាន​ធ្វើការ​ឃាត់​ខ្លួន​រក​ឃើញ​ថ្នាំញៀន​២​កញ្ចប់​ធំ​លាក់​ក្នុង​ម៉ូតូ ​ហើយ​សមត្ថកិច្ច​ក៏បាន​បន្ត​ឃាត់ខ្លួន​៤​នាក់​ទៀត នៅ​ចំណុច​ភូមិ​សន្សំ​កុសល​២​ ចំនួន​២​គោលដៅ​ និង​ភូមិ​ចំរើន​ផល​១​គោលដៅ។ លោក​បន្ត​ថា ជន​សង្ស័យ​ទាំង​៥​រូប​នេះ សមត្ថកិច្ច​ពុំ​ទាន់​ធ្វើការ​សាកសួរ​អត្តសញ្ញាណ​នៅ​ឡើយ​ទេ រង់ចាំ​ស្រាវ​ជ្រាវ​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​ដទៃទៀត​ដែល​កំពុង​គេចខ្លួន ហើយ​សមត្ថកិច្ច​នឹង​ធ្វើ​សន្និសីទ​កាសែត​បង្ហាញមុខ​ជនសង្ស័យ​ទាំងអស់​នៅ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ៕

ន​រា​

Post a Comment

0 Comments

Close Menu