ភ្នំពេញ ៖ នៅពីក្រោយការបែកធ្លាយនូវឈុតឆាកសម្ដែងបឺតមាត់ជាមួយលោក ប៉ែន ចំរ៉ុង កាលពី ប៉ុន្មានខែមុននេះ អ្នកនាងសុខ សោម៉ាវត្តី ត្រូវបានមជ្ឈដ្ឋាននានាផ្ដោតការចាប់អារម្មណ៍ខ្លាំងដោយ ក្នុងនេះក៏មានការលើកឡើងផងដែរថា តាមរយៈឈុតសម្ដែងនេះអាចនឹងបង្កឲ្យមានផលប៉ះពាល់ ដល់សុភមង្គលក្រុមគ្រួសាររបស់នាងជាក់ជាមិនខាន។
គួររំឭកថា ឈុតសម្ដែងបឺតមាត់រវាងអ្នកនាង សុខ សោម៉ាវត្តី ជាមួយលោក ប៉ែន ចំរ៉ុង ត្រូវបានគេចែកចាយបន្តគ្នាពេញបណ្ដាញគេហទំព័រទំនាក់ទំនងសង្គមហ្វេសប៊ុក កាលពីប៉ុន្មានខែមុន នេះ ដោយបានធ្វើឲ្យតារាសិល្បៈជិតស្និទ្ធ និងអ្នកគាំទ្រអ្នកនាង សុខ សោម៉ាវត្តី ភាគច្រើនបាន សម្ដែងនូវការភ័យព្រួយជំនួសនាងទាក់ទិនទៅនឹងការប្រច័ណ្ឌអំពីស្វាមីដែលអាចជាមូលហេតុធ្វើឲ្យ ចំណងអាពាហ៍ពិពាហ៍រយៈពេលប្រមាណ៤ឆ្នាំរបស់នាងទទួលរងនូវភាពរង្គោះរង្គើ។
ដោយសារតែការបែកធ្លាយនូវវីដេអូឃ្លីបដែលបង្ហាញពីឈុតឆាកសម្ដែងបឺតមាត់គ្នាជាមួយនឹងលោក ប៉ែន ចំរ៉ុង នេះនៅក្នុងសង្គមអ្នកសិល្បៈក៏មានការលើកឡើងដែរថា អ្នកនាងសុខ សោម៉ា វត្តី ត្រូវបានស្វាមីរបស់នាងដាក់បម្រាមមិនឲ្យសម្ដែងថតខ្សែភាពយន្ត។
ក្នុងពិធីសម្ពោធបើកការដាក់បញ្ចាំងខ្សែភាពយន្តថ្មីរឿង «បង្គោលគ្រាក់សង្កត់វិញ្ញាណ» ដែលនាងបានសម្ដែងនោះ តារាសិល្បៈដែលសព្វថ្ងៃមានកូនមួយរូបនេះបាននិយាយឲ្យដឹងថា តាមពិត ក្រោយពេលលេចចេញវីដេអូឃ្លីបនោះ នាងក៏មានការព្រួយបារម្ភខ្លះដែរ តែវីដេអូឃ្លីបនោះស្វាមីនាង បានមើលឃើញមុននាងទៅទៀតដោយមិនមានប្រតិកម្មនោះទេ។ នាងបញ្ជាក់ថា មុននិងក្រោយរៀបការភាពផ្អែមល្ហែម រវាងនាងនិងស្វាមីនៅតែដដែល ហើយកាន់តែល្អក្រោយពេលនាងសម្រាល បានកូនស្រីម្នាក់។ តារាសម្ដែងដែលមានស្វាមីឈ្មោះ ទូច ដាណារ៉ា ជាកូនប្រុសបង្កើតរបស់លោក ទូច ណារ៉ុថ អតីតស្នងការនគរបាលរាជធានីភ្នំពេញរូបនេះក៏បានឲ្យដឹងបន្តទៀតថា នៅមុនពេលថតឈុតឆាក ពិសេសទាំងនោះនាងក៏ធ្លាប់បានប្រាប់ទៅស្វាមីរបស់នាងឲ្យបានដឹងផងដែរ អំពីឈុតឆាកទាំងនោះដែរ។ នាងបាននិយាយថា មិនមែនជារឿងចម្លែកទេ ដែលនាងជួបប្រទះនឹងព័ត៌មានរង្គោះរង្គើស្នេហ៍តែតាមការពិតគឺមិនដូចការលើកឡើងឡើយ។ នាងថា នៅមុនពេលមានជីវិតគូស្វាមីភរិយានាង និងស្វាមីបានស្វែងយល់ចិត្តគ្នាអស់រយៈពេលជាយូរគឺស្វាមីនាងយល់ពីការងារសិល្បៈ ហើយនៅក្រោយពេលរៀបការរួច ស្វាមីរបស់នាងក៏អនុញ្ញាតិឲ្យនាងប្រឡូកនឹងសិល្បៈដែរ។ ដូចនេះបានន័យថា នាងមានសិទ្ធិគ្រប់គ្រាន់ក្នុងការទទួលការសម្ដែងផ្សេងៗបានតែសម្រាប់ឈុតឆាកដែលនាងសម្ដែងគឺមិនហួសហេតុនោះទេ។
បើទោះយ៉ាងណាក៏ដោយបើតាមអ្នកសិល្បៈម្នាក់ដែលស្និទ្ធនឹងតារាសម្ដែងរូបនេះបានបង្ហើបថា ជាមួយនឹងការបែកធ្លាយវីដេអូឃ្លីបឈុតឆាកសម្ដែងបឺតមាត់នេះស្វាមីរបស់អ្នកនាង សុខ សោ ម៉ាវត្តី ក៏មានអារម្មណ៍មិនល្អខ្លះជាមួយនាងដែរហើយ ចាប់ពីតាំងពីមានបញ្ហានោះមក តារាសិល្បៈដ៏ ស្រស់សោភារូបនេះក៏បានចាប់ផ្តើមស្នើដល់អ្នកដឹកនាំរឿងមិនឲ្យបញ្ចូលឈុតឆាករោលរាលជ្រុល ហួសហេតុសម្រាប់ការសម្ដែងរបស់នាងទៀតនោះទេ៕
នរសិង្ហ

0 Comments