Ad Code

ឆ្នាំ​២០១៤​គ្រោះថ្នាក់​ចរាចរណ៍​ បណ្ដាល​ឲ្យ​ពលរដ្ឋ​ខេត្តក្រចេះ​ស្លាប់​១២២​នាក់ ​កើនឡើង​ជាង​ឆ្នាំមុន​


ខេត្តក្រចេះ ៖ បើ​យោងតាម​របាយការណ៍​របស់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ ខេត្តក្រចេះ​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​២ ខែមករា​ឆ្នាំ​២០១៥​ថា គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ខេត្តក្រចេះ​ក្នុង​ឆ្នាំ​២០១៤ បានកើត ឡើង ១៨៥​លើក បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ចំនួន​១២២​នាក់ និង​រងរបួស​ធ្ងន់​ស្រាល​២៣៧​នាក់។

ចំនួន​នេះ​បើ​ធៀប​នឹង​ឆ្នាំ​២០១៣​កន្លងមក​ឃើញថា​មានការ​កើនឡើង​ចំនួន​១​លើក​និង​មនុស្ស​ស្លាប់មាន​ការកើនឡើង​ដល់​ទៅ ៣៣​នាក់។
របាយការណ៍​របស់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត ដដែល​បាន​ឲ្យ​ដឹង​ទៀតថា​ក្នុង​ចំណោម ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១៨៥​លើក ក្នុងនោះ​បង្កដោយ​ខ្លួនឯង ២៦​លើក ហើយ​ក្នុងចំណោម​ស្រុក​ទាំង​៥ និង ក្រុង​១ នៅ​ទូទាំង​ខេត្ត ក្នុងនោះដែរ ស្រុក​ស្នួល​គឺ​ត្រូវបាន​គេ​រកឃើញ​ថា មាន​អត្រា​កើតឡើង​ច្រើនជាងគេ​រហូតដល់ ទៅ​៧៨​លើក​ក៏បាន​បង្ក​ឲ្យ​ខូចខាត​រថយន្ត​១០២​គ្រឿង​,​ម៉ូតូ​១៧៥​គ្រឿង​។ មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ទាំងនេះ គឺ​ត្រូវបាន​មន្ត្រី​ជំនាញ​បានធ្វើការ​សន្និដ្ឋាន​វាយតម្លៃថា បណ្តាលមកពី​បើកបរ​លើស​ល្បឿន​៥០% បើកបរ​មិន​គោរព​សិទ្ធិអាទិភាព​ជាង​២០% បើកបរ​ដោយ​ស្រវឹង​១៥% និង ប្រជែង​៤%
រាល់​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំងនេះ គឺ​បាន​បង្ក​ឲ្យ​មាន​មនុស្ស ១២២​នាក់ បាន​ស្លាប់​ក្នុង​នោះ​ស្រី ៤៦​នាក់ ដែល​ចំនួន​នេះ​បើ​ប្រៀបធៀប​ទៅ​និង​ឆ្នាំ​២០១៣​គឺមាន ចំនួន​កើនឡើង ៣៣​នាក់ ស្មើ​និង​ជាង​៣០%។ ជនរងគ្រោះ​ទាំងនេះ​បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​ផ្លូវ​សាធារណៈ ៩០​នាក់ ស្លាប់​ពេល​បញ្ជូន​តាមផ្លូវ ១​នាក់ និង​ស្លាប់​នៅ​មន្ទីរពេទ្យ ៣១​នាក់​។
ជាមួយគ្នានេះ​ក៏បាន​បង្ក​ឲ្យ​មាន​មនុស្ស​រងរបួស​ធ្ងន់​និង​ស្រាល ២៣៧​នាក់ ស្រី​៧០​នាក់លោក​វរសេនីយ៍ទោ យី​វ សុម​ន្ថា​នាយការិយាល័យ ចរាចរ​ណ៏​ខេត្តក្រចេះ បាន​អះអាងថា រាល់​ករណី​ទាំង​នេះ គឺមាន​សំណុំរឿង ៣៤​ករណី ដែល​កើតឡើង​នៅតាម​ស្រុក​-​ក្រុង គឺ​មន្ត្រី​ជំនាញ​កំពុងតែធ្វើការ​ស្រាវជ្រាវ​កសាង​សំណុំរឿង និង​មាន​៤​ករណី​ក៏ កំពុងតែ សម្រុះសម្រួល​ដោះស្រាយ ក៏បាន​សម្រុះ​សម្រួល​បញ្ច​ប់​បាន ៩២​ករណី និង​បាន ប​ញ្ចូ​នក​សាង​សំណុំរឿង ទៅកាន់​ស្ថាប័ន​អយ្យការ ២៩​ករ​ណី និង​អ្នកបើកបរ ៥​នាក់​ផងដែរ។
ពាក់ព័ន្ធ និង​អត្រា​នៃ​គ្រោះថ្នាក់​ចរាចរណ៍​សម្រាប់​ខេត្តក្រចេះ ដែល​កំពុង​តែមាន​កំណើន​កើន​ឡើងចំនួនមនុស្ស​ស្លាប់ និង​រងរបួស​កើនឡើង​ដែរនោះ លោក​វរសេនីយ៍ឯក ហន ប៉ូច ស្នងការរង​កណ្តាល​សណ្តាប់ធ្នាប់​ខេត្តក្រចេះ បានបញ្ជាក់​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២ ខែមករា ក្នុង​ឆ្នាំ​២០១៥​នេះ នគរ​បាល​ចរាចរណ៍ នឹង​ចុះ​ធ្វើការ​រឹតបន្តឹង ការអនុវត្ត​ច្បាប់​ចរាចរណ៍ និង​ការបន្ត​ចុះ​ផ្សព្វផ្សាយ​ច្បាប់​នៅ​តាម​បណ្តា​គ្រឹះស្ថានសិក្សា និង​សាលារៀន។ លោក​ស្នងការរង​បានបញ្ជាក់​ទៀតថា តាមរយៈ​ការអនុវត្ត​និង​រឹតបន្តឹង​ច្បាប់​នេះ​ គឺ​រាល់​គ្រោះថ្នាក់​ចរាចរណ៍​ ដែល​កើតមាន​និង​ត្រូវ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់៕

Post a Comment

0 Comments

Close Menu