Ad Code

ជនជាតិ​អាមេរិកាំង​ម្នាក់​ដេក​ស្លាប់​នៅ​សណ្ឋាគារ​ណា​ណា​សង្ស័យ​ប្រើប្រាស់​ថ្នាំញៀន​លើក​កម្រិត

ភ្នំពេញ ​៖​ បុរស​ជនជាតិ​អាមេរិកាំង​ម្នាក់​ត្រូវ​គេ​សង្ស័យ​ថា​ ​ប្រើប្រាស់​ថ្នាំញៀន​លើស​កម្រិត​បណ្ដាល​ឲ្យ​គាំងបេះដូង​​​ស្លាប់​បង្ក​ជា​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០១​ ខែ​មករា​ ​ឆ្នាំ​២០១៥​នៅ​លើ​ឥដ្ឋ​ក្បែរ​គ្រែ​ក្នុង​បន្ទប់​លេខ​៤០៧ ជាន់​ទី​៤ ​នៃ​សណ្ឋាគារ​ណា​ណា ​ដែល​មាន​ទីតាំង​លេខ​១​បេ​,២​បេ​,៣​បេ​ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ថ្មី​៣​ខណ្ឌ​ដូនពេញ។

យោង​តាម​លិខិត​ឆ្លងដែន​របស់​ជនរងគ្រោះ​ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បុរស​ជនជាតិ​អាមេរិកាំង​ដែល​ដេក​ស្លាប់​នោះ​ឈ្មោះ​ HENNEBERRY WILLIAM. STANLEY អាយុ​៧១​ឆ្នាំ​មុខរបរ​ទេសចរណ៍ កាន់​លិខិតឆ្លងដែន​លេខ​៤២០៩៣៣២០៦ ចូល​ស្នាក់នៅ​សណ្ឋាគារ​ណា​ណា​កាលពី​ថ្ងៃទី​៣០​ខែ​ធ្នូ​ឆ្នាំ​២០១៤។
ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ​ដោយសារតែ​មិន​ឃើញ​បុរស​ជនជាតិ​អាមេរិកាំង​រូប​នោះ​ចេញ​ចូល​ដូច​សព្វ​ដង​នោះ​នៅ​ព្រឹក​ថ្ងៃ​ទី​កើតហេតុ​ ​ទើប​អ្នកទទួលខុសត្រូវ​សណ្ឋាគារ​ណា​ណា​ឲ្យ​បុគ្គលិក​របស់ខ្លួន​ឡើង​ទៅ​មើល​បន្ទប់​លេខ​៤០៧​ ហើយ​គោះ​ទ្វា​ជាច្រើន​ដង​តែ​គ្មាន​ការ​ឆ្លើយតប​ក៏​សង្ស័យ ​រួច​ចាក់សោ​ចូល​មើល​ប្រទះ​ឃើញ​បុរស​នោះ​ដេក​ស្លាប់​នៅ​លើ​ឥដ្ឋ​ក្បែរ​គ្រែ​ទាំង​កាយ​អាក្រាត។ ភ្លាមៗ​នោះ​ម្ចាស់​សណ្ឋាគារ​បាន​រាយការណ៍​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ហើយ​បង្កើត​គណៈកម្មការ​ចម្រុះ ​និង​មានការ​ចូលរួម​ពី​តំណាង​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ចុះ​ពិនិត្យ​ផ្ទាល់​នៅ​បន្ទប់​កើតហេតុ​តែ​ម្ដង។
ក្នុង​ការ​ចុះ​ពិនិត្យ​ធ្វើ​កោសល្យវិច័យ​នោះ​ដែរ ​គណៈកម្មការ​ចម្រុះ​បានសម្រេច​បូម​ទឹក​នោម​ជនរងគ្រោះ​យក​ទៅ​ពិនិត្យ​ព្រោះ​មាន​ការ​សង្ស័យ។ បច្ចុប្បន្ន​សព​ជនរងគ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​តម្កល់​នៅ​វត្ត​ស្ទឹងមានជ័យ៕

Post a Comment

0 Comments

Close Menu