Ad Code

ឯម លី​ថូ​-​សុខ​សុវណ្ណ​-​វី​សេរី​ចាន់​ឌី​ន​ និង​ឱម​សំរេច​ឡើង​ដណ្តើម​ពាន​បាយ័ន

អ្នក​ប្រដាល់​ជើង​ខ្លាំង​ទម្ងន់​៦៣,៥០០​គីឡូក្រាម​៤​រូប ​នឹង​ឡើង​ជួបគ្នា​លើ​ស​ង្វៀន​ស្ទឹងមានជ័យ នា​ល្ងាច​ថ្ងៃ​ទី​០៤​ ខែ​មករា​ ឆ្នាំ​២០១៥​នេះ​ ដើម្បី​ប្រកួត​គ្នា​ដណ្តើម​ពាន​អនុស្សាវរីយ៍​បាយ័ន​ឆ្នាំ​២០១៥។
អ្នក​ប្រដាល់​ជើង​ខ្លាំង​ទាំង​៤​រូប​នោះ គឺ​ឯម លី​ថូ អ្នក​ប្រដាល់​ក្លឹប​ឫទ្ធី​ពោធិ​សែន​ជ័យ ដែល​ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ជាមួយ​សុខ សុវណ្ណ អ្នក​ប្រដាល់​ក្លឹប​កងពលតូច​លេខ​៣១ ហើយ​វី សេរី​ចាន់​ឌី​ន អ្នក​ប្រដាល់​ក្លឹប​ខ្លារខិន​មាន​រិ​ទ្ធ ជួប​ជាមួយ ឱ​ម សំរេច អ្នក​ប្រដាល់​ក្លឹប​កងពលតូច​ទ័ព​ឆត្រ​យោង​៩១១។

ការប្រកួត​ចែកចេញជា​ពីរ​ដំណាក់កាល ដែល​ដំណាក់កាល​ទី​១​ប្រកួត​ជម្រុះ ដើម្បី​ជម្រុះ​ចោល​ពីរ​នាក់​ដែល​ចាញ់ៗ ហើយ​ពីរ​នាក់​ដែល​ឈ្នះ​នោះ ត្រូវ​ឡើងទៅ​ជួបគ្នា​ក្នុង​ដំណាក់កាល​ទី​២ ដែល​ជា​ការប្រកួត​ផ្ដាច់ព្រ័ត្រ​ដណ្តើម​ពាន​អនុស្សាវរីយ៍​របស់​ស្ថានីយ​ទូរទស្សន៍​បាយ័ន។
គួរ​បញ្ជាក់​ថា ការប្រកួត​ក្នុង​ដំណាក់កាល​ទី​១​ គឺ​ប្រកួត​តែ​៣​ទឹក​ប៉ុណ្ណោះ​ដោយ​ក្នុង​មួយ​ទឹក​មាន​៣​នាទី និង​ការ​ប្រកួត​ក្នុង​ដំណាក់កាល​ផ្ដាច់ព្រ័ត្រ គឺ​វាយ​៥​ទឹកតែ​មួយ​ទឹក​វាយ​តែ​២​នាទី​ទេ។
រវាង​ឯម លី​ថូ និង​សុខ សុវណ្ណ ពួកគេ​ធ្លាប់​ជួប​គ្នា​ចំនួន​៦​លើក​ហើយ ប៉ុន្តែ​សុវណ្ណ​មិន​ដែល​វាយ​ឈ្នះ​លី​ថូ​ទេ គឺ​បាន​ត្រឹម​ស្មើ​ម្តង និង​ចាញ់​លី​ថូ​ដោយ​ពិន្ទុ​៥​ដង។ ពួកគេ​ជួបគ្នា​លើកដំបូង​ក្នុង​ឆ្នាំ​២០០៧ បន្ទាប់មក​នៅ​ឆ្នាំ​២០០៨​និង​២០១០។
តាម​ប្រវត្តិ​ប្រកួត​នេះ គេ​មិន​រំពឹងថា​សុខ សុវណ្ណ អាច​វាយ​ឈ្នះ​ឯម លី​ថូ​នោះទេ សម្រាប់​ការជួបគ្នា​លើក​នេះ។
ចំពោះ​អ្នក​ប្រដាល់ វី សេរី​ចាន់​ឌី​ន និង ឱម សំរេច​វិញ ពួកគេ​ទាំងពីរ​ពុំ​ធ្លាប់​ដែល​ជួប​គ្នា​ទេ ព្រោះថា​សេរី​ចាន់​ឌី​ន​គេ​ទើបតែ​បង្ហាញមុខ​លើ​សង្វៀន​ក្នុង​ឆ្នាំ​២០១៤​ប៉ុណ្ណោះ។
វី សេរី​ចាន់​ឌី​ន គេ​ថ្មី​មែន ប៉ុន្តែ​គេ​មាន​ស្នៀត​ប្រដាល់​ល្អ និង​វាយ​មាន​ផ្លែ​ល្អ​ទៀត​ផង។ អ្វី​ដែល​ធ្វើ​ឲ្យ​គេ​ប្រកួត​ឈ្នះ​ដៃគូ​នោះ គឺ​ដោយសារ​កម្លាំង​កាយសម្បទា​របស់​គេ​រឹងមាំ ​និង​ខ្លាំង​តែម្តង។ ប្រកួត​ចុងក្រោយ​នេះ​ សេរី​ចាន់​ឌី​ន វាយ​ឈ្នះ​ផាន់ ​ចំណាន អ្នក​ប្រដាល់​ក្លឹប​គុជ​សា​កីឡា​ដោយ​ពិន្ទុ។
ឱម សំរេច គេ​មិន​ជា​ខ្លាំង​ប៉ុន្មាន​នោះ​ទេ។ ការប្រកួត​របស់​គេ​ភាគច្រើន​វាយ​ចាញ់​ច្រើនជាង​ឈ្នះ។ ប្រកួត​ចុងក្រោយ​នេះ សំរេច​វាយ​ចាញ់​យស់ សំ​អាល់ អ្នក​ប្រដាល់​ក្លឹប​ឃ្លាំងមឿង​កីឡា​ដោយ​ពិន្ទុ។
ទោះជា​យ៉ាងណា សម្រាប់​ការជួប​ប្រកួត​គ្នា​របស់​អ្នក​ប្រដាល់​ទាំង​៤​រូបនេះ មិនដឹងថា​អ្នកណា​ជ្រុះ​ធ្លាក់ អ្នកណា​នឹង​បាន​ឡើង​ទៅដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នោះទេ ?
កីឡាការិនី វី ស្រី​ខួច ក្លឹប​នាគ​មានជ័យ នឹង​ជួប​ប្រកួត​ជាមួយ​កីឡាការិនី​សម សំ​ណា ង ក្លឹប​ពន្លឺ​សាមគ្គី​ខេត្តបាត់ដំបង។ ពួកនាង​ទាំងពីរ​នេះ ធ្លាប់​ប្រកួត​គ្នា​ចំនួន​៧​លើក​ហើយ ដោយ​ស្រី​ខួច​វាយ​ចាញ់​សំណាង​៥​លើក និង​ឈ្នះ​បាន​២​លើក។
ស្រី​ខួច មាន​ស្នៀត​ប្រដាល់​ល្អ តែ​ចាញ់​កម្លាំង​វាយ​បុក​របស់​សម សំណាង ទើប​បរាជ័យ​ច្រើន​ជាង​ឈ្នះ​បែបនេះ។ ដូច្នេះ ចាំមើល​ការជួបគ្នា​លើក​ទី​៨​នេះ តើន​រណា​ជា​អ្នកឈ្នះ​នោះ?

Post a Comment

0 Comments

Close Menu