Ad Code

ប្រទេស​ចិន​ទទូច​ដល់​ម៉ាឡេស៊ី​ឲ្យ​បន្ត​រុក​រក​យន្តហោះ​ MA370


នាយករដ្ឋមន្ត្រី​ចិន​លោក លីកេឈំាង (Likegiang) បាន​អំពាវនាវ​ដល់​ប្រទេស​ម៉ាឡេស៊ី ឲ្យ​បន្ត​គ្រប់​កិច្ចប្រឹងប្រែង​ទាំងអស់​របស់​ខ្លួន​ ដើម្បី​ស្វែងរក​យន្តហោះ​ MH370 របស់​អាកាស​ចរ​ ម៉ាឡេស៊ី​ដែល​បាន​បាត់​នៅ​ក្នុង​ខែ​មិនា​ឆ្នាំ​មុន​ ក្នុង​ខណៈ​ពេល​កំពុង​ហោះ​ពី​ក្រុង​គូឡា​លំពយរ ទៅ​កាន់​ក្រុង​ប៉េកាំង​ ដោយ​មាន​មនុស្ស​២៣៩​នាក់​នៅ​លើ​នោះ។

ការ​អំពាវ​នាវ​របស់​ប្រទេស​ចិន​ធ្វើឡើង​ក្រោយ​ពី​រដ្ឋាភិបាល​ម៉ាឡេស៊ី ប្រកាស​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា យន្តហោះ​MH370 បាន​ជួបប្រទះ​នឹង​ឧប្បត្តិហេតុ​ ហើយ​មនុស្ស​ទាំងអស់​ដែល​ជិះ​នៅ​លើ​នោះ​ត្រូវ​គេ​ប៉ានស្មាន​ថាស្លាប់​នោះ៕


Post a Comment

0 Comments

Close Menu