Ad Code

សហរដ្ឋអាមេរិក​ស្វាគមន៍​ការល្បាត​អាកាស​របស់​ជប៉ុន​ នៅ​សមុទ្រ​ចិន​ខាង​ត្បូង


មន្រ្តី​កង​នាវាចរ​សហរដ្ឋអាមេរិក​ជាន់​ខ្ពស់​ម្នាក់​ បាន​និយាយ​ប្រាប់​រ៉យទ័រ​ថា សហរដ្ឋអាមេរិក​នឹង​ស្វាគមន៍​ទង្វើ​របស់​ប្រទេស​ជប៉ុន​ ដើម្បី​ពង្រីក​ការល្បាត​អាកាស​នៅ​លើ​សមុទ្រ​ចិន​ខាងត្បូង​ថា ជា​កម្លាំង​ទប់ទល់​មួយ​ទៅ​នឹង​កងនាវា​ ដែល​កំពុង​កើន​ឡើង​របស់​ចិន​ ដែល​កំពុង​ជំរុញ​ការ​ទាមទារ​ទឹកដី​របស់​ក្រុង​ប៉េកាំង​នៅ​ក្នុង​តំបន់។

បច្ចុប្បន្ន​នេះ​ការល្បាត​ទៀងទាត់​របស់​យន្តហោះ​ជប៉ុន​ បាន​ទៅ​ដល់​តែ​សមុទ្រ​ចិន​ខាង​កើត​ជា​កន្លែង​ដែល​ក្រុង​តូក្យូ​ស្ថិត​នៅ​ក្នុង​ជម្លោះ​ជាមួយ​ក្រុងប៉េកាំង​ទៅ​លើ​កោះ​ ដែល​មាន​វិវាទ​។

ការពង្រីក​ការហោះហើរ​ស៊ើបការណ៍​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​នោះ​ ប្រាកដ​ជា​នឹង​បង្កើន​ភាព​តានតឹង​រវាង​ប្រទេស​សេដ្ឋកិច្ច​ដ៏​ធំ​បំផុត​ទី​បី​ និង​ប្រទេស​សេដ្ឋកិច្ច​ដ៏​ធំ​បំផុត​ទីពីរ​របស់​ពិភព​លោក​។

ឧត្តមសេនីយ៍​លោក រ៉ូបឺត​ថូម៉ាស់​ (Robert Thomas) មេបញ្ជាការ​កង​នាវា​ទី​៧ និង​នាយទាហាន​ថ្នាក់​កំពូល​របស់​កង​នាវា​ចរ​សហរដ្ឋអាមេរិក​នៅ​អាស៊ី​ បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា «ខ្ញុំ​គិត​ថា ពួក​សម្ព័ន្ធ​មិត្ត​ដៃគូ​ និង​មិត្ត​នៅ​ក្នុង​តំបន់​នោះ​នឹង​រំពឹង​ជប៉ុន​ឲ្យ​ជួយ​នៅ​ក្នុង​មុខងារ​ធ្វើឲ្យ​មាន​ស្ថិរភាព»

ក្រសួង​ការ​បរទេស​របស់​ប្រទេស​ចិន​ និយាយ​ថា ខ្លួន​ពុំ​មាន​ការ​អធិប្បាយ​បន្ទាន់​ណា​មួយ​ស្ដីពី​ការ​សម្ភាសន៍​នោះ​ទេ៕


Post a Comment

0 Comments

Close Menu