ការស្ទង់មួយរបស់ Bloomberg បានបង្ហាញថា ការផលិតប្រេងដោយប្រទេស១២ ជាសមាជិករបស់អង្គការ OPEC បានធ្លាក់ចុះតិចជាង១ភាគរយនៅក្នុងខែធ្នូ ជាខែទី១បន្ទាប់ពីក្រុមនេះ បានបដិសេធកាត់បន្ថយទិន្នផល ខណៈដែលតម្លៃប្រេងឆៅបានធ្លាក់ចុះនោះ។
ទិន្នផលរបស់អង្គការប្រទេសអ្នកនាំប្រេងចេញ (OPEC) បានធ្លាក់ទាប១២២,០០០បារ៉ែលនៅក្នុងមួយថ្ងៃ ឬក៏០.៤ភាគរយមកនៅ៣០,២៣៩បារ៉ែលកាលពីខែកន្លងមក។ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត លីប៊ី និងអារ៉ាប់រួមអេមីរ៉េត ជាប្រទេសនាំមុខនៅក្នុងការថយចុះនេះ។ នេះបើយោងទៅតាមការស្ទង់មតិរបស់ក្រុមហ៊ុនប្រេង អ្នកផលិត និងអ្នកវិភាគ។
ប្រេង Brent និង West Texas Intermidiate នៅពេលអនាគតធ្លាក់ចុះទៅដល់កម្រិតទាបបំផុតចាប់តាំងពីខែឧសភា ឆ្នាំ២០០៩ គ្របដណ្ដប់ឆ្នាំដែលអាក្រក់បំផុតចាប់តាំងពីឆ្នាំ២០០៨មក។ អង្គការ OPEC បានរក្សាទុកកូតាផលិតរបស់ខ្លួនដោយមិនផ្លាស់ប្ដូរនៅក្នុងកិច្ចប្រជុំថ្ងៃទី២៧ ខែវិច្ឆិកា នៅទីក្រុងវីយែន បណ្ដាលឲ្យមានការនិយាយស្មានថា ក្រុមនេះនឹងទុកឲ្យតម្លៃប្រេងឆៅធ្លាក់ទាបដើម្បីពន្យឺតការផលិតប្រេងរបស់អាមេរិក ដែលបានឡើងទៅដល់កម្រិតខ្ពស់បំផុតនៅក្នុងរយៈពេល៣ទសវត្ស។
លោក Dan Heckman មកពី Kansas City ជាអ្នកពិគ្រោះយោបល់វិនិយោគទុនជាតិដែលមានមូលដ្ឋាននៅ Missouri នៅ Bank Wealth Management អាេមរិកបាននិយាយតាមទូរស័ព្ទ ថា នៅទីផ្ដាច់ព្រ័ត្រ អ្នកផលិតធំៗនឹងធ្វើការកាត់បន្ថយការផលិតដើម្បីគាំទ្រតម្លៃ។ ក្រុមហ៊ុនរបស់លោកត្រួតត្រាប្រហែល១២០ពាន់លានដុល្លារ។ គេត្រូវការចំណាយពេលដើម្បីគិតគូរការផ្គត់ផ្គង់ដ៏ច្រើនសម្បើមនេះ។
ប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានតម្រឹមទិន្នផល១៥០,០០០បារ៉ែលក្នុងមួយថ្ងៃ មកដល់កម្រិតមធ្យម៩.៥លានបារ៉ែលកាលពីខែកន្លងមក ជាការថយចុះដ៏ធំបំផុត។ ការផលិតប្រេងនៅក្នុងសមុទ្រនៅ Khafji ៣០០.០០០បារ៉ែលក្នុងមួយថ្ងៃនៅតំបន់អព្យាក្រឹតអារ៉ាប៊ីសាអ៊ូឌីត គុយវ៉ែត ត្រូវបានកាត់បន្ថយនៅថ្ងៃទី១៦ ខែតុលា ដោយសារព្រួយបារម្ភអំពីបរិស្ថាន។ តម្រូវការនៅអាសីុចំពោះប្រេងអារ៉ាប៊ីសាអ៊ូឌីតគឺចុះខ្សោយ៕
ថាលីយ៉ាន

0 Comments