Ad Code

គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃ​ចូលឆ្នាំ​សកល បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ០៨​នាក់​និង​របួស​២៤​នាក់​


ភ្នំពេញ ៖ តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​ឲ្យ​ដឹង ថា នៅ​ថ្ងៃទី​០១​ខែមករា ឆ្នាំ​២០១៥​ដែលជា​ថ្ងៃបុណ្យ​ចូលឆ្នាំ​សកល គ្រោះថ្នាក់​ចរាចរណ៍​បាន កើតឡើង​សរុប​ចំនួន ១៩​លើក​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​០៨​នាក់​និង​រងរបួស​ចំនួន​២៤​នាក់។
ចំនួន​នេះ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៣​កន្លងទៅ​ឃើញថា​មានការ ថយចុះ ០១​លើក​១៩​លើ​២០ មនុស្ស​ស្លាប់​ស្មើគ្នា​គឺ ០៨​នាក់​លើ​០៨​នាក់​, រងរបួស​សរុប ២៤​នាក់​លើ​៥១​នាក់ ថយចុះ ២៧​នាក់​, របួសធ្ងន់ ១៤​នាក់ លើ​២៤​នាក់ ថយចុះ ១០​នាក់​, របួសស្រាល ១០​នាក់ លើ ២៧​នាក់ ថយចុះ ១៧​នាក់ ។ ក្នុងនោះ​បណ្តាល​ឲ្យ​ខូចខាត​ម៉ូតូ​ចំនួន ២១​គ្រឿង លើ​២២​គ្រឿង ថយចុះ ០១​គ្រឿង​, រថយន្ត​ធន់​តូច ០៦​គ្រឿង លើ​០៩​គ្រឿង ថយចុះ ០៣​គ្រឿង​, រថយន្ត​ធន់​ធំ ០១​គ្រឿង លើ​០១​គ្រឿង​, យានយន្ត​ផ្សេងៗ ០១​គ្រឿង លើ​០២​គ្រឿង ថយចុះ ០១​គ្រឿង​, រងគ្រោះ​អ្នក​ថ្មើរជើង ០២​នាក់ លើ ០១​នាក់ កើន ០១​នាក់ និង​មិន​ពាក់មួក​សុវត្ថិភាព​ពេល​មាន​គ្រោះថ្នាក់ ២៨​នាក់ លើ ២៦ កើន​០២​នាក់។
តាម​របាយការណ៍​ដដែល​នោះបាន​ឲ្យ​ដឹង​ទៀតថា កត្តា​ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​គឺ ល្មើស​ល្បឿន ០៩​លើក​, ស្រវឹង ០៤​លើក​, មិន​គោរព​សិទ្ធ ០២​លើក​, មិន​ប្រកាន់​ស្តាំ ០២​លើក​, បត់​គ្រោះ​ថ្នាក់ ០១​លើក និង​កត្តា​ផ្លូវ ០១​លើក៕

Post a Comment

0 Comments

Close Menu