Ad Code

ឪពុក​តិរច្ឆាន​រំលោភ​កូនស្រី​បង្កើត​តាំង​អាយុ​១២​ឆ្នាំ​ដល់​អាយុ​១៥​ឆ្នាំ​ទើប​បែក​ការណ៍​


បន្ទាយមានជ័យ ៖ ឪពុក​ជា​សត្វ​តិរច្ឆាន​ម្នាក់​បាន​រំលោភ​កូនស្រី​បង្កើត​តាំង​អាយុ​១២​ឆ្នាំ​រហូតដល់​អាយុ​១៥​ឆ្នាំ​ ទើប​បែក​ការណ៍​ដោយសារតែ​កូនស្រី​ទ្រាំ​នឹង​ទង្វើ​តិរច្ឆាន​មិនបាន​ ក៏​សម្រេច​ចិត្ត​ប្រាប់​ម្ដាយ​ដើម្បី​ឲ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ​នៅក្នុង​ភូមិ​សិលា​ខ្មែរ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។ លោក​ ឆេង អី​សុខា អធិការ​ស្រុក​អូរជ្រៅ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ម្តាយ​ដោយ​ឮសូរ​កូន​ប្រាប់​ថា ​ឪពុក​ចាប់រំលោភ​ខ្លួន​អស់​រយៈពេល​៣​ឆ្នាំ​កន្លង​មក​ហើយ​នោះ​ម្តាយ​ខឹង​យ៉ាង​ខ្លាំង ​ក៏​បាន​មក​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​ឃុំ​អូរ​បី​ជាន់​ដើម្បី​ជួយ​អន្តរាគមន៍​។​ លោក​សិទ្ធ ឡោះ ស្នងការ​នាយការិយាល័យ​ទទួលបន្ទុក​ព្រហ្មទណ្ឌ​បាន​ប្រាប់​តាមរយៈ​ទូរស័ព្ទ​ថា ​ក្រោយ​កម្លាំង​នគរបាល​ស្រុក​អូរជ្រៅ​បាន​ឃាត់ខ្លួន​សាកសួរ​នាំ​នៅ​ស្នងការ​ជនសង្ស័យ​ខាងលើ​បាន​សារភាព​កំហុស​របស់​ខ្លួន​ដែល​ចាប់រំលោភ​កូន​ខ្លួនឯង​កន្លងមក​ផង​ដែរ​។ លោក​បាន​បន្ត​ថា​ ជនសង្ស័យ​ឪពុក​បង្កើត​មានឈ្មោះ ​សុះ ​សិទ្ធ អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ភូមិ​កើតហេតុ​មុខរបរ​ជា​កម្មករ និង​មាន​ប្រពន្ធ​ឈ្មោះ ​ប៊ុន ​ស្រីមុំ​ អាយុ​៣៣​ឆ្នាំ ​ចំណែក​ក្មេង​រង​គ្រោះ​ត្រូវជា​កូន​មានឈ្មោះ​ស​.​ច​.​ថ អាយុ​១៥​ឆ្នាំ​។

លោក​បាន​បន្ថែម​ថា ​ជន​សង្ស័យ​ត្រូវជា​ឪពុក​បង្កើត​បាន​ធ្វើ​សកម្មភាព​រំលោភ​កូនស្រី​ខ្លួនឯង​តាំងពី​អាយុ​១២​ឆ្នាំ​មក​ម្ល៉េះ ហើយ​ក៏​បាន​គំរាម​សម្លាប់​កូន​ចោល​ផង​ដែរ​បើសិនណា​ប្រាប់​ម្តាយ​។ ក្រោយពី​សមត្ថកិច្ច​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​សារភាព​រាល់​ទង្វើ​ទាំងអស់​ដែរ​ខ្លួន​បាន​ប្រព្រឹត្តទៅ​កូនស្រី​បង្កើត​ខ្លួនឯង​។ ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​រួចរាល់​ហើយ​ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​។ ចំណែក​ក្មេងស្រី​រងគ្រោះ ត្រូវ​បាន​ខាង​អង្គការ​កម្ពុជា​ជួយ​ស្រី្ត​មាន​វិបត្តិ​(cwcc)​យក​ទៅ​ថែរក្សា ចិញ្ចឹម​បីបាច់​ដើម្បី​រៀនសូត្រ​តាម​ជំនាញ​៕

គង្គា​

Post a Comment

0 Comments

Close Menu