Ad Code

ជិះ​ម៉ូតូ​វ៉ា​គេ​ កៀរ​ដៃចង្កូត​គ្នា​រេ​បុក​រថយន្ត​កុងតឺន័រ​ផ្នែក​ខាងក្រោយ​ដួលសន្លប់​ទាំងអស់គ្នា​

ភ្នំពេញ ៖ បុរស​ពីរ​នាក់​ជិះ​ម៉ូតូ​ពី​ផ្សេងគ្នា​ ខណៈ​ពេល​ជិះ​ម៉ូតូ​កៀរ​ដៃចង្កូត​គ្នា​ក៏​រេ​ចង្កូត​ទៅ​បុក​ជាមួយ​តួ​រថយន្ត​កុងតឺន័រ​ផ្នែក​ខាងក្រោយ​ បណ្ដាល​ឲ្យ​ភាគី​ម៉ូតូ​ទាំងពីរ​នាក់​ត្រូវ​ដួល​ម៉ូតូ​ទាំងអស់គ្នា​សន្លប់​ឈឹង​ទាំងពីរ​នាក់ តែ​សំណាងល្អ​ដែរ​ដោយសារ​ពេលនោះ​មនុស្ស​មិន​ខ្ទាត​ចូល​កង់​រថយន្ត ​បែរជា​ខ្ទាត​ចេញ​មក​ខាងក្រៅ​វិញ​ ធ្វើ​ឲ្យ​ជនរងគ្រោះ​ទាំងពីរ​នាក់​គ្រាន់តែ​សន្លប់​ធំ​ប៉ុណ្ណោះ​។​
ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​២០​នាទី​ទៀបភ្លឺ​ ព្រឹក​ថ្ងៃទី​២៦ ​ខែកុម្ភៈ​ឆ្នាំ​២០១៥​ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ​ត្រង់​ចំណុច​មុខ​សាលាសង្កាត់​ចោមចៅ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ជនរងគ្រោះ​ទាំងពីរ​នាក់​មិន​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ទេ ​ដោយ​ជនរងគ្រោះ​ត្រូវ​សន្លប់​ទាំង​អស់គ្នា​មិនអាច​សួរនាំ​ដឹង​នោះ​ទេ គ្រាន់តែ​ដឹង​ថា​ជនរងគ្រោះ​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​វីវ៉ា​ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1AN 8689 និង​ជន​រង​គ្រោះ​ម្នាក់ទៀត​ជិះ​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក ​ដែល​ម៉ូតូ​របស់​គាត់​ពាក់​ស្លាក​លេខ​ខ​១៨៣៩​ភព​១​។​ រថយន្ត​កុងតឺន័រ​ ដែល​ត្រូវ​ម៉ូតូ​បុក​នោះ​ពណ៌​ក្រហម ​ពាក់​ស្លាក​លេខ​ភ្នំពេញ​3B7589 អ្នកបើកបរ​បាន​រត់​គេចខ្លួន​បាត់ស្រមោល​។​
តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ជនរងគ្រោះ​ទាំងពីរ​នាក់​ជិះ​ម៉ូតូ​ស្រប​ទិស​គ្នា​ពី​លិចទៅ​កើត​ដោយ​ម៉ូតូ​រ៉ឺម៉ក​បើក​ពី​មុខ​ម៉ូតូ​វីវ៉ា​ តែ​មកដល់​ចំណុច​កើតហេតុ​ម៉ូតូ​ម៉ាក​វីវ៉ា​បាន​បើក​វ៉ា​ស្ដាំ​រ៉ឺម៉ក​នោះ​ ជាហេតុ​នាំ​ឲ្យ​ប៉ះ​ដៃចង្កូត​គ្នា​ជាមួយ​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក​នោះ​ ហើយ​ម៉ូតូ​រ៉ឺម៉ក​បាន​រេ​ចង្កូត​ទៅ​បុក​តួ​រថយន្ត​កុងតឺន័រ​ផ្នែក​ខាងក្រោយ​ បណ្ដាល​ឲ្យ​អ្នកបើកបរ​ដួល​បែក​មុខមាត់​សន្លប់​ឈឹង នៅពេល​ជាមួយគ្នា​នោះ​អ្នក​បើក​ម៉ូតូ​វីវ៉ា​ ក៏បាន​ដួល​ព្រម​គ្នា​ដែរ ​តែ​មិន​បាន​មក​ប៉ះ​ជាមួយ​រថយន្ត​នោះ​ទេ​ គឺ​ដួល​ដោយសារ​ខ្លួនឯង​បើក​វ៉ា​គេ​ប៉ះ​ដៃចង្កូត​គ្នា​ជាមួយ​រ៉ឺម៉ក​ប៉ុណ្ណោះ​ តែ​ជនរងគ្រោះ​រូប​នេះ​ក៏​សន្លប់​ឈឹង​ដូចគ្នា​ដែរ​។​
ក្រោយពេល​កើតហេតុ​គេ​បាន​ដឹក​ជនរងគ្រោះ​ទៅកាន់​គ្លីនិក​ឯកជន​នៅ​ម្ដុំ​ខណ្ឌទួលគោក​ដើម្បី​ជួយសង្គ្រោះ​ហើយ​រថយន្ត​ និង​ម៉ូតូ​ទាំងពីរ​គ្រឿង​ ត្រូវ​យក​ទៅ​រក្សាទុក​នៅ​ផ្នែក​សណ្ដាប់ធ្នាប់​ខណ្ឌ​ពោធិ៍​សេន​ជ័យ​រង់​ចាំ​ដោះស្រាយ​គ្នា​ជា​ក្រោយ​៕
វិទូ​

Post a Comment

0 Comments

Close Menu