Ad Code

ឆក់​ទូរស័ព្ទ​របស់​ជនជាតិ​រុស្ស៊ី​បាន​ហើយ​តែ​រត់គេច​មិន​រួច ​ត្រូវ​ប្រជាពលរដ្ឋ​ចាប់​វាយ​ទ្រម​ខ្លួន​

ភ្នំពេញ​ ៖​ ចោរឆក់​មិន​រើសមុខ​ម្នាក់​បាន​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ផ្សារកណ្ដាល១​ឃាត់ខ្លួន​ភ្លាមៗ​ក្នុង​ពេល​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពី​ស្ត្រី​ជនជាតិ​រុស្ស៊ី ​ហើយ​ព្យាយាម​រត់​គេ​ចខ្លួន កាល​វេលា​ម៉ោង​២១​យប់​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៥ នៅ​ផ្លូវ​ព្រះស៊ីសុវត្ថិ​កែង​នឹង​ផ្លូវ​លេខ​១៣០ ក្នុង​សង្កាត់​ផ្សារកណ្ដាល​១ ខណ្ឌដូនពេញ​។​
សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​នេះ​ឈ្មោះ រស់ ច​យ អាយុ​២២ ឆ្នាំ មានមុខ​របរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ក្បែរ​រោងកុន​ហែម​ជាតិ ផ្លូវ​១៣០​ សង្កាត់​ផ្សារ​ចាស់ ខណ្ឌ​ដូនពេញ​។ ចំណែក​នារី​បរទេស​រងគ្រោះ​មានឈ្មោះ VLADISLAVA (​វ​ល្លា​ឌី​ស ឡា​វី )​ជា​ជនជាតិ​រុស្ស៊ី អាយុ​១៦​ឆ្នាំ មុខរបរ​នៅ​សិស្ស​រៀល​នៅ​ប្រទេស​រុស្ស៊ី ​សព្វថ្ងៃ​ស្នាក់​នៅផ្ទះ​លេខ​១៤ ផ្លូវ​៥១ សង្កាត់​បឹង​គីង​កង​១ ខណ្ឌចំការមន​។​
សមត្ថកិច្ច​បាន​បន្ត​ថា​ នៅ​មុន​ពេល​កើតហេតុ​ ជនរងគ្រោះ​និង​មិត្តភ័ក្ដិ​ស្រី​ម្នាក់ទៀត​នាំគ្នា​មក​អង្គុយលេង​នៅ​លើ​សួនច្បារ​មាត់ទន្លេ​ដោយ​ទុក​ទូរស័ព្ទ​ដៃ​ម៉ាក​SONY នៅក្នុង​ហោប៉ៅ​ខោរ​ ខណៈ​នោះ​ស្រាប់តែ​ជនសង្ស័យ​បាន​រត់​មក​ឆក់​យក​ព្យាយាម​រត់​គេច​ខ្លួន​ ក៏​ជនរងគ្រោះ​ស្រែក​ឆោឡោ​រត់​ដេញ​តាម​ពីក្រោយ​ ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ជិតខាង​និង​កម្លាំង​មូលដ្ឋាន​កំពុងតែ​ល្បាត​នៅ​ក្បែរ​ជួយ​អន្តរាគមន៍​ចាប់​ភ្លាមៗ ​រួចហើយ​ប្រជាពលរដ្ឋ​បាន​ស្វាគមន៍​ម្នាក់​មួយ​ដៃ​មួយ​ជើង​ឡើង​បែក​មុខមាត់​ផង​ដែរ​ បើ​ទោះ​បី​កម្លាំង​សមត្ថកិច្ច​បាន​ព្យាយាម​យក​ជនល្មើស​ចេញពី​ចំណោម​ប្រជាពលរដ្ឋ​យ៉ាងណា​ក៏​មិន​រួចខ្លួន​ឡើយ​ព្រោះ​ពួកគាត់​ខឹង​ខ្លាំង​ណាស់​ពេល​ឮ​សូរ​ថា​ចោរ​នោះ​។​
សមត្ថកិច្ច​បញ្ជាក់​ថា ​ក្នុង​ការ​ឃា​តើ​ខ្លួន​ជនសង្ស័យ​រូប​នោះ​គឺ​ដកហូត​បាន​ទូរស័ព្ទ​របស់​ជន​បរទេស​មកវិញ​តែ​ត្រូវ​បែក​ខូចខាត​អស់ ពី​ព្រោះតែ​ជនល្មើស​បោះ​ទម្លាក់​ចោល​ប៉ះ​ផ្លូវ​បណ្ដាល​ឲ្យ​បែក​កញ្ចក់​អេក្រង់​អស់​តែ​ម្តង​។ ​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌដូនពេញ ឃុំខ្លួន​បណ្ដោះអាសន្ន ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​៕​
រស្មី​

Post a Comment

0 Comments

Close Menu