Ad Code

ជម្លោះ​រវាង​លោក​ណេ​តាន់​យ៉ា​ហ៊ូ​ និង​រដ្ឋការ​អូ​បា​ម៉ា​កាន់​តែ​ខ្លាំង​

​ ​ជម្លោះ​មួយ​រវាង​សហរដ្ឋអាមេរិក ​និង​លោក​បេន​ចា​មីន​ណេ​តាន់​យ៉ា​ហ៊ូ​(Netanyahu) បាន​កើត​ឡើង​ដោយ​មេដឹកនាំ​អ៊ីស្រាអែល​ចោទប្រកាន់​អាមេរិក​ និង​អ្នក​ផ្សេង​ទៀត​ថា​កំពុង​បោះបង់​អាវុធ​នុយក្លេអ៊ែរ​នោះ​។​
​ ​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​លោក​ច​ន​ឃែ​រី​(Kerry) បាន​ចោទសួរ​ពី​ការវិនិច្ឆ័យ​របស់​លោក​ណេ​តាន់​យ៉ា​ហ៊ូ ស្ដីពី​បញ្ហា​នេះ​។​
​ ​ពួក​មេដឹកនាំ​សាធារណ​រដ្ឋ​បាន​អញ្ជើញលោក​ណេ​តាន់​យ៉ា​ហ៊ូ​ឲ្យ​ធ្វើ​សេចក្ដីថ្លែងការណ៍​ទៅកាន់​សភា​កុង​ក្រោ​ស​នៅ​សប្ដាហ៍​ក្រោយ ​ដោយ​ធ្វើ​ឲ្យ​ពួក​ប្រជាធិបតេយ្យ​ខឹងសំបារ​។​
​ ​ថ្មីៗ​នេះ ទីប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋអាមេរិក​លោកស្រី​ស៊ូ​សាន រ៉ៃ​ស៍ (Susan Rice) បាន​និយាយ​ថា ទស្សនកិច្ច​របស់​លោក​ណេ​តាន់​យ៉ា​ហ៊ូ​នឹង​បំផ្លាញ​ដល់​របៀប​រៀបចំ​ទំនាក់ទំនង​។​
​ ​នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ក្នុង​ប្រទេស​អ៊ីស្រាអែល​លោក​ណេ​តាន់​យ៉ា​ហ៊ូ​និយាយ​ថា សហរដ្ឋអាមេរិក​ និង​ប្រទេស​ផ្សេងៗ​ទៀត​កំពុង​ទទួល​ស្គាល់​ថា ប្រទេស​អ៊ីរ៉ង់​នឹង​ដើរ​សន្សឹមៗ​ក្នុង​រយៈពេល​ពីរ​បី​ឆ្នាំ ហើយនឹង​បង្កើត​សមត្ថភាព​ផលិត​សម្ភារៈ​សម្រាប់​អាវុធ​នុយក្លេអ៊ែរ​ជាច្រើន​។​
​ ​សេត​វិមាន​កំពុង​ចរចា​ជាមួយ​ប្រទេស​អ៊ីរ៉ង់​ស្ដីពី​កម្មវិធី​នុយក្លេអ៊ែរ ហើយ​បាន​បដិសេធ​ការ​អំពាវនាវ​ទណ្ឌកម្ម​បន្ថែម​លើ​របប​នេះ​៕
រឹទ្ធ​

Post a Comment

0 Comments

Close Menu