Ad Code

ចៅក្រម​អាហ្សង់ទីន​បដិសេធ​ ករណី​បិទបាំង​កំហុស​ប្រឆាំង​នឹង​ប្រធានាធិបតី

ពុំ​មាន​ភស្តុតាង​ណាមួយ​បង្ហាញ​ឲ្យ​ឃើញ​ថា ប្រធានាធិបតី​លោក​ស្រី គ្រីសទីណាហ្វែណង់​ដេស​ (Cristina Fernandes) បាន​ព្យាយាម​រៀបរាប់​ច្បាស់​នូវ​ការចោទប្រកាន់​ខុស​ចំពោះ​ ការ​ជាប់​ពាក់​ព័ន្ធ​របស់​ប្រទេស​អ៊ីរ៉ង់​ នៅ​ក្នុង​ការ​បំផ្ទុះ​គ្រាប់បែក​ ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ក្នុង​ឆ្នាំ​១៩៩៤​ ចៅ​ក្រម​អាហ្សង់ទីន​ម្នាក់​ បាន​និយាយ​ប្រាប់​រ៉យទ័រ​ នៅ​ក្នុង​បទសម្ភាសន៍​មួយ​ នៅ​ថ្ងៃព្រហស្បត្តិ៍​ ក្រោយ​ពី​បដិសេធ​ករណី​នោះ​មក។
ចៅក្រម​លោក​ដានី​ញ៉ែល​ រ៉ា​ហ្វេ​កាស​ (Daniel Rafecas) ដែល​បាន​បង្ហាញ​ច្បាប់​ចម្លង​ភស្តុតាង​ចំពោះ​រ៉យទ័រ​នោះ​និយាយ​ថា ផ្ទុយទៅវិញ​ភស្តុតាង​ បាន​លើកឡើង​ថា «រដ្ឋាភិបាល​ បាន​បង្ហាញ​គ្រប់​លទ្ធភាព​ទាំងអស់​ ដើម្បី​អាច​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ នៅ​ក្នុង​ការវាយប្រហារ​ AMIAមជ្ឈមណ្ឌល​សហគមន៍​ជ្វីហ្វ ឲ្យ​ដំណើរ​ទៅ​មុខ​នោះ។
ប្រជាជន​អាហ្សង់ទីន​ជាច្រើន​នាក់​ បាន​សម្តែង​ការ​ខកចិត្ត​ចំពោះ​សេចក្តី​សម្រេចចិត្ត​របស់​លោក​ និង​និយាយថា រដ្ឋាភិបាល​អាចចូល​ដៃ​នៅ​ក្នុង​បញ្ហា​នេះ ជា​ការ​សង្ស័យ​មួយ​ដែល​លោក​រ៉ា​ហ្វេកាស​បដិសេធ​ដាច់​អហង្ការ​។
លោក​រ៉ា​ហ្វេកាស​និយាយ​ថា «ពុំមាន​ភស្តុតាង​ណា​មួយ​បង្ហើប​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​អាហ្សង់ទីន​ មាន​គោល​បំណង​ណា​មួយ​ ដើម្បី​រំខាន​ ធ្វើ​ឲ្យ​ប៉ះពាល់​ឬ​បង្អាក់​ការងារ​របស់​តុលាការ​អាហ្សង់ទីន​នោះ​ទេ៕

Post a Comment

0 Comments

Close Menu