Ad Code

បញ្ហា​វិបត្តិ​ជនភៀសខ្លួន​ស៊ីរី

ប្រធានាធិបតី​ភៀស​ខ្លួន​អ..ប​ បាន​ព្រមាន​នៅ​ថ្ងៃព្រហស្បត្តិ៍​ថា វិបតិ្ត​ជនភៀស​ខ្លួន​របស់​ប្រទេស​ស៊ីរី​កំពុង​ខិត​ចូល​ទៅ​ជិត​ចំណុច​ផ្លូវ​បំបែក​ ដែល​មាន​គ្រោះថ្នាក់​មួយ​ ព្រោះ​ថា ជន​ភៀស​ខ្លួន​ស៊ីរី​ជិត​៤​លាននាក់​ ប្រឈម​មុខ​នឹង​ស្ថានភាព​រស់នៅ​ដ៏​អាក្រក់​ នៅ​ក្នុង​ភាព​និរទេស​។
ស្នង​ការ​ជាន់ខ្ពស់​អ..ប​ទទួល​បន្ទុក​បញ្ហា​ជន​ភៀស​ខ្លួន​ លោក​អង់តូនីញ៉ូ ហ្កាត់​ធើរ៉េស (Anto nio Gutterres) បាន​និយាយ​ប្រាប់​ក្រុម​ប្រឹក្សា​សន្តិសុខថា វិបត្តិ​ជនភៀស​ខ្លួន​កំពុង​ផ្លាស់ប្តូរ​ និង​បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​គាំទ្រ​អន្តរជាតិ​ចំពោះ​ប្រទេស​ ដែល​បាន​បើក​ព្រំដែន​របស់​គេ​ ដល់​ជន​ស៊ីវិល​ ដែល​កំពុង​ភៀស​ខ្លួន​នោះ។
លោក​បាន​និយាយ​ប្រាប់​ក្រុមប្រឹក្សា​ ដែល​មាន​សមាជិក​១៥​ប្រទេស​ថា «នៅ​ពេល​កំរិត​នៃ​ក្តី​អស់​សង្ឃឹម​កើនឡើង​ និង​ទីកន្លែង​ការពារ​កាន់តែ​រួញទៅ​នោះ​ យើង​នឹង​ខិតខំ​ចូល​ជិត​ចំណុច​ផ្លូវ​បំបែក​ ដែល​មាន​គ្រោះថ្នាក់​មួយ។
ប្រជាជន​ជិត​១២​លាន​នាក់​ បាន​រត់ចោល​ផ្ទះសម្បែង​ដោយសារ​សង្គ្រាម​ជិត​៤​ឆ្នាំ​ នៅ​ក្នុង​ប្រទេស​ស៊ីរី​ ដែល​ក្នុង​នោះ​មាន​៣,៨​លាន​នាក់​ ដែល​បាន​ភៀស​ខ្លួន​ទៅ​កាន់​បណ្ដា​ប្រទេស​ជិត​ខាង​ដូច​ជា ប្រទេស​ទួរគី​ជាដើម​ ដែល​ឥឡូវ​នេះ​គឺ​ជា​ប្រទេស​ ដែល​ទទួល​ជន​ភៀស​ខ្លួន​ដ៏​ធំ​បំផុត​ នៅ​ក្នុង​ពិភព​លោក៕

Post a Comment

0 Comments

Close Menu