Ad Code

ប្រធានាធិបតី​នីហ្សេរីយ៉ា​ ទស្សនកិច្ច​កន្លែង​សម្លាប់​រង្គាល​ ដែល​៣៥​នាក់​ស្លាប់​ នៅ​ក្នុង​ការ​ផ្ទុះ​គ្រាប់​បែក​

ប្រធានាធិបតី​នីហ្សេរីយ៉ា​ លោក​ហ្កត់ឡាក់​ ចូណាថាន់​ (Goodluck Jonathan) នៅ​ថ្ងៃ​ព្រហស្បត្តិ៍​ បាន​ធ្វើ​ទស្សនកិច្ច​ទីកន្លែងអ្វី​ដែល​គេ​បារម្ភ​ថា ជា​ការ​សម្លាប់​រង្គាល​ដ៏​អាក្រក់​បំផុត​របស់​ក្រុម​បូកូហា​រ៉ាម​ ហើយ​បាន​ប្តេជ្ញា​ថា ឧទ្ទាមកម្ម​នឹង​ត្រូវ​បញ្ចប់​ក្នុង​ពេល​ឆាប់ៗ​។
ប៉ុន្តែ​ពួក​ឥស្លាម​និយម​ បាន​ផ្តល់​ការ​បង្ហាញ​ថ្មី​មួយ​ឲ្យ​ឃើញ​ពី​ទំហំ​នៃ​ភារកិច្ច​ជាមួយ​និង​ការ​បំផ្ទុះ​គ្រាប់បែក​បីលើក​ ដោយ​ឡែក​ពី​គ្នា​ នៅ​ក្នុង​តំបន់​ភាគ​កណ្តាល​ និង​ភាគ​ឦសាន​ ដែល​ជ្រួល​ច្រាល​របស់​ប្រទេស​ ដែល​បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​យ៉ាង​តិច​៣៥​នាក់។
ការ​បំផ្ទុះ​គ្រាប់បែក​ទាំង​នោះ​ បាន​បង្កើន​ការភ័យ​ខ្លាច​ថា នឹង​មាន​រលក​វាយ​ប្រហារ​ជា​ថ្មី​ ទៅលើ​គោល​ដៅ​ទាំង​ឡាយ​ នៅ​កណ្តាល​ទីក្រុង​ នៅ​ពេល​កងទ័ព​មក​ពី​ប្រទេស​នីហ្សេរីយ៉ា​ នីស្ស​ ឆាដ និង​ប្រទេស​កាមេរ៉ូន​យក​ជ័យជំនះ​លើ​ពួក​សកម្ម​ប្រយុទ្ធ​ ក្នុង​តំបន់​ដាច់ស្រយាល​។
ទស្សនកិច្ច​របស់​លោក​ចូណាថាន់​ ទៅ​កាន់​បាហ្កា​ជា​កន្លែង​ដែល​មនុស្ស​រាប់រយ​នាក់​ មានការ​ភ័យ​ខ្លាច​ថា នឹង​ត្រូវ​គេ​សម្លាប់​នោះ​ ធ្វើ​ឡើង​ក្រោយ​ពី​អ្នក​ប្រឆាំង​បោះ​ឆ្នោត​ដ៏​សំខាន់​របស់​លោក​ ឈ្មោះ​មូហាម៉ាឌូ ប៊ូហារី (Buhari) ចោទ​ប្រកាន់​លោក​ថា ខ្វះ​សមត្ថភាព​ដឹកនាំ​ក្នុង​ការដោះ​ស្រាយ​វិបត្តិ​នេះ៕

Post a Comment

0 Comments

Close Menu