Ad Code

កូរ៉េខាងជើង​ប្ដេជ្ញា​វាយប្រហារ​ឥត​ប្រណី នៅ​ពេល​សមយុទ្ធ​ស.រ.អា និង​កូរ៉េ​ខាង​ត្បូង​ចាប់ផ្តើម

នៅ​ថ្ងៃច័ន្ទ​ប្រទេស​កូរ៉េ​ខាងជើង​បាន​បាញ់​កាំជ្រួច​ចូល​ទៅ​ក្នុង​សមុទ្រ​ និង​ប្ដេជ្ញា​ថា នឹង​ធ្វើ​ការ​វាយប្រហារ​ឥត​ប្រណី​ប្រឆាំង​នឹង​ស..អា និង​កូរ៉េ​ខាងត្បូង​ នៅ​ពេល​ពួក​សម្ព័ន្ធមិត្ត​ ធ្វើ​សមយុទ្ធ​យោធា​រួម​ក្នុង​ទ្រង់ទ្រាយ​ធំនោះ។
ទីភ្នាក់ងារ​សារព័ត៌មាន​យន់​ហាប់​ របស់​កូរ៉េ​ខាងត្បូង​ បាន​រាយការណ៍​ថា កូរ៉េ​ខាងជើង​បាន​បាញ់​កាំជ្រួច​រយៈ​ជិត​ពីរ​គ្រាប់​ ចូល​ទៅ​ក្នុង​សមុទ្រ​ខាង​កើត​ មុន​ការ​ចាប់ផ្តើម​សមយុទ្ធ​យោធា​របស់​ ក្រុង​សេអ៊ូល​ និង​ក្រុង​វ៉ាស៊ីងតោន ដែល​បាន​ធ្វើ​ឲ្យ​ក្រុង​ព្យុងយ៉ាង​ខឹង​សម្បារ​នោះ។
ទីភ្នាក់ងារ​សារព័ត៌មាន​ KC.NA ផ្លូវ​ការ​ ដែល​បាន​ដក​ស្រង់​សំដី​អ្នកនាំពាក្យ​កងទ័ព​ប្រជាជន​កូរ៉េ (KPA) និយាយ​ថា «សភាពការណ៍​នៅ​លើ​ឧបទ្វីប​កូរ៉េ​ កំពុង​ខិត​ចូល​ទៅ​រក​សង្គ្រាម​ទៀត​ហើយ»
មធ្យោបាយ​តែមួយ​ ដើម្បី​ដោះស្រាយ​ការ​ឈ្លានពាន​ និង​សង្គ្រាម​របស់​ចក្រពត្តិ​និយម​អាមេរិក​ និង​ពួក​ដៃ​ជើង​របស់​គេ​ គឺ​មិនមែន​ចរចា​ឬ​សន្តិភាព​នោះ​ទេ។ ពួក​គេ​គួរតែ​ទទួល​នូវ​ការ​វាយប្រហារ​ដោយ​ឥត​ប្រណី​ប៉ុណ្ណោះ។
ប្រទេស​កូរ៉េ​ខាងជើង​ធម្មតា​ បង្កើន​វោហារសាស្ត្រ​ប្រទូស​រាយ​ ជួនកាល​ ប្រឆាំង​នឹង​សមយុទ្ធ​ យោធា​រួម​រវាង​ស..អា​ និង​កូរ៉េ​ខាងត្បូង​ ដែល​ជា​និច្ចកាល​បង្ក​ឲ្យ​មាន​ភាព​តានតឹង​កើនឡើង​ នៅ​លើ​ឧបទ្វីប​ ដែល​បែងចែក​នោះ៕

Post a Comment

0 Comments

Close Menu