Ad Code

កូរ៉េខាងជើង​ប្ដេជ្ញា​វាយប្រហារ​ឥត​ប្រណី​នៅពេល​សមយុទ្ធ​សហរដ្ឋអាមេរិក​ និង​កូរ៉េខាងត្បូង​ចាប់ផ្តើម

​ ​នៅ​ថ្ងៃ​ច័ន្ទ​ប្រទេស​កូរ៉េខាងជើង​បាន​បាញ់​កាំជ្រួច​ចូល​ទៅ​ក្នុង​សមុទ្រ​និង​បាន​ប្ដេជ្ញា​ថា​នឹង ​"​ធ្វើ​ឲ្យ​ការវាយប្រហារ​ឥត​ប្រណី​" ប្រឆាំង​នឹង​សហរដ្ឋអាមេរិក ​និង​កូរ៉េខាងត្បូង​នៅពេល​ពួក​សម្ព័ន្ធមិត្ត​ធ្វើ​សមយុទ្ធ​យោធា​មួយ​រួម​ក្នុង​ទ្រង់ទ្រាយ​ធំ​នោះ​។​
​ ​ទីភ្នាក់ងារ​សារព័ត៌មាន​យន់​ហាប់​របស់​ប្រទេស​កូរ៉េខាងត្បូង​បាន​រាយការណ៍​ថា កូរ៉េខាងជើង​បាន​បាញ់​កាំជ្រួច​រយៈ​ជិត​ពីរ​គ្រាប់​ចូល​ទៅ​ក្នុង​សមុទ្រ​ខាង​កើតមុន​ការ​ចាប់​ផ្តើម​សមយុទ្ធ​យោធា​របស់​ក្រុង​សេ​អ៊ូ​ល​ និង​ក្រុង​វ៉ា​ស៊ី​ង​តោន​ដែល​បាន​ធ្វើ​ឲ្យ​ក្រុង​ព្យុងយ៉ាង​ខឹងសំបារ​នោះ​។​
​ ​ទីភ្នាក់ងារ​សារព័ត៌មាន​KCNA​ផ្លូវ​ការដែល​បាន​ដកស្រង់​សំដី​អ្នកនាំពាក្យ​កងទ័ព​ប្រជាជន​កូរ៉េ​(KPA) និយាយ​ថា "​សភាពការណ៍​នៅ​លើ​ឧបទ្វីប​កូរ៉េ​កំពុង​ខិត​ទៅ​រក​សង្គម​ទៀតហើយ​")​។​
​ ​"មធ្យោបាយ​តែមួយ​ដើម្បី​ដោះស្រាយ​ការឈ្លានពាន​ និង​សង្គ្រាម​របស់​ចក្រពត្តិនិយម​អាមេរិក​នឹង​ពួត​ដៃជើង​របស់​គេ ​គឺ​មិនមែន​ចរចា​ ឫ​សន្តិភាព​នោះ​ទេ​។ ពួកគេ​គួរតែ​ទទួល​នូវ​ការ​វាយ​ប្រហារ​ដោយ​ឥត​ប្រណី​ប៉ុណ្ណោះ​។​
​ ​ប្រទេស​កូរ៉េខាងជើង​ធម្មតា​បង្កើន​វោហារ​សាស្ត្រ​ប្រទូសរ៉ាយ ​ជួនកាល​ប្រឆាំង​នឹង​សមយុទ្ធ​យោធា​រួម​រវាង​សហរដ្ឋអាមេរិក ​និង​កូរ៉េខាងត្បូង​ដែល​ជានិច្ចកាល​បង្ក​ឲ្យ​មាន​ភាព​តានតឹង​កើនឡើង​នៅ​លើ​ឧបទ្វីប​ដែល​បែងចែក​នោះ​៕
រឹទ្ធ​

Post a Comment

0 Comments

Close Menu