Ad Code

ជី​ហា​ឌី​ច​ន ជា​ចំណែក​មួយ​នៃ​បណ្តាញ​ពាក់ព័ន្ធ​និង​អ្នក​បំផ្ទុះ​គ្រាប់បែក​មិនបាន​សម្រេច​នៅ​ក្រុង​ឡុង​ដ៏​

​ ​តាម​រដ្ឋាភិបាល​ឲ្យ​ដឹងថា សកម្មប្រយុទ្ធ​ឥស្លាម​លោក​មហា​មេ​ដ អេ​ម​វ៉ា​ហ្ស៊ី​(Emwazi) ដែល​គេ​ស្គាល់​ថា ជា​ជី​ហា​ឌី​ច​ន គឺជា​សមាជិក​ម្នា​ក់រប​ស់​បណ្តាញ​ទាក់ទង​ជាមួយ​បុរស​ម្នាក់​ក្នុងចំណោម​ពួក​បុរស​ដែល​ត្រូវគេ​កាត់​ឲ្យ​ជាប់ទោស​ពីបទ​ព្យាយាម​បំផ្ទុះ​គ្រាប់បែក​នៅ​ស្ថានីយ៍​រថភ្លើង​ក្រោម​ដី​របស់​រដ្ឋធានី​របស់​ប្រទេស​អង់គ្លេស​នៅក្នុង​ឆ្នាំ​២០០៥​។​
​ ​បុរស​នោះ​ត្រូវបាន​សារ​ព៍ត​មាន​អង់គ្លេស​ថា​ជា​ឈ្មោះ​ជី​ហា​ឌី​ច​ន បាន​ឈរ​នៅ​ពីមុខ​វីដេអូ​របស់​រដ្ឋ​ឥស្លាម​ពី​ប្រទេស​ស៊ី​រី​ដែល​បានបង្ហាញ​ទាំង​ការសម្លាប់​និង​សាកសព​នៃ​ជនរងគ្រោះ​ដែល​ក្នុងនោះ​រួម​ពលរដ្ឋ​អង់គ្លេស​សហរដ្ឋអាមេរិក​និង​ជប៉ុន ហើយនឹង​ពួក​ទាហាន​ស៊ី​រី​នោះ​។ ប្រភព​ព័ត​មាន​សន្តិសុខ​សហរដ្ឋអាមេរិក​កាលពី​សប្តាហ៍​មុន​បាន​ស្គាល់​ថា អត្តសញ្ញាណប័ណ្ណ​បុរស​ម្នាក់​ដែល​ស្លៀកពាក់​ខោអាវ​ខ្មៅ​និង​គ្រវី​កាំបិត​មួយ​ថា​ឈ្មោះ​មូ​ហា​មេ​ដ​អេ​ម​វ៉ា​ហ្ស៊ី​។​
​ ​គេ​បានបង្ហាញ​ឲ្យ​ដឹងថា លោក​អេ​ម​វ៉ា​ហ្ស៊ី​ត្រូវបាន​គេ​ស្គាល​ថា​សមាជិក​របស់​ទីភ្នាក់ងារ​សន្តិសុខ​រប​ស់​ប្រទេស​អង់គ្លេស​នៅ​ដើមឆ្នាំ​២០១១ ហើយ​ថា​គេ​ជឿថា លោក​ជា ចំណែក​មួយ​នៃ​ក្រុម​មួយ​ពាក់ព័ន្ធ​នឹង​ការផ្គត់ផ្គង់​មូលនិធិ​និង​គ្រឿង​ឧបករណ៍​សម្រាប់​គោលបំណង​ដែល​ពាក់ព័ន្ធ​នឹង​អំពើរ​ភេរវកម្ម​នៅ​សូ​ម៉ាលី​៕
រឹទ្ធ​

Post a Comment

0 Comments

Close Menu