Ad Code

អ ស ប ព្រួយបារម្ភ​ពី​កុមារ​រាប់​រយ​នាក់​ត្រូវ​គេ​ចាប់ពង្រត់​នៅ​ស៊ូដង់​ខាងត្បូង​

​ ​ទីភ្នាក់ងារ​កុមារ​របស់​អ ស ប បាន​និយាយ​នៅ​ថ្ងៃអាទិត្យ​ថា ខ្លួន​ព្រួយបារម្ភ​ថា​ក្មេងប្រុស​រាប់​រយ​នាក់​ដែល​ត្រូវ​បាន​គេ​ចាប់ពង្រត់​កាលពី​ខែ​មុន​នៅ​ភាគ​ឥសាន​របស់​ប្រទេស​ស៊ូដង់​ខាងត្បូង​ដោយ​បាន​លើកឡើង​ពី​ការ​សង្ស័យ​ថា ពួក​អ្នក​ចាប់ពង្រត់​ទាំងនោះ​មកពី​កងជីវពល​ស្និទ្ធ​រដ្ឋាភិបាល​។​
​ ​កាលពី​សប្ដាហ៍​មុន UNICEF បាន​ប៉ាន់​ស្មានថា ក្មេងប្រុស​៨៩​នាក់ ដែល​អ្នកខ្លះ​មាន​អាយុ​១៣​ឆ្នាំ ត្រូវ​បាន​ចាប់ពង្រត់​ដោយ​ពួក​ប្រដាប់​អាវុធ​មួយ​ក្រុម​នៅ​វ៉ា​អូ ស៊ី​ល​លុក ទីក្រុង​មាត់ទន្លេ​មួយ​នៅ​ក្នុង​ទឹកដី​ដែល​រដ្ឋាភិបាល​គ្រប់គ្រង​នៅក្នុង​រដ្ឋ​Upper Nile ដែល​សម្បូរណ៍​ប្រេង​។​
​ UNICEF បាន​និយាយ​នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា "​អង្គការ​នោះ​ឥឡូវនេះ​ជឿ​ថា ចំនួន​នៃ​ក្មេងប្រុស​ទាំងនោះ​អាច​មាន​រាប់​រយ​នាក់​"​។​
​ ​សាក្សី​ដែល​បានដឹង​ពី​ការ​ចាប់​ពង្រត់​នៅ​ថ្ងៃទី​១៥ និង​១៦ ខែកុម្ភៈ នោះ​និយាយ​ថា ពួក​ទាហាន​ប្រដាប់​អាវុធ​ដែល​គេ​មិន​ស្គាល់​ភិនភាគ​បាន​ឡោម​ព័ន្ធ​សហគមន៍​នោះ​ និង​បាន​ដើរ​ពី​ផ្ទះ​មួយ​ទៅផ្ទះ​មួយ ដោយ​ចាប់​ក្មេងប្រុស​ទាំង​បង្ខំ​ដែល​គេ​គិតថា មាន​អាយុ​លើ​១២​ឆ្នាំ​៕
រឹទ្ធ​

Post a Comment

0 Comments

Close Menu