Ad Code

បេសកកម្ម​ពិសេស​សហរដ្ឋអាមេរិក ជួប​ក្រុម​សន្តិភាព​កូ​ឡុំ​ប៊ី​ជា​លើកទីមួយ​

​ ​មន្ត្រី​រដ្ឋាភិបាល​កូ​ឡុំ​ប៊ី និយាយ​ថា បេសកជន​ពិសេស​សហរដ្ឋអាមេរិក​ដែល​ត្រូវ​គេ​តែងតាំង​កាលពី​ថ្មីៗ​នេះ​ឲ្យ​ចូល​រួច​ចរចា​សន្តិភាព​របស់​ប្រទេស​កូ​ឡុំ​ប៊ី បាន​ជួប​ជាមួយ​អ្នកចរចា​រដ្ឋាភិបាល​និង​អ្នកចរចា​ឧទ្ទាម​ជា​លើកដំបូង​នៅ​ថ្ងៃអាទិត្យ ដោយ​បាន​បើក​សម័យប្រជុំ​ដោយឡែក​ពី​គ្នា​ជាមួយ​ភាគី​និមួយៗ​។​
​ ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​បា​រ៉ា​ក់​អូ​បា​ម៉ា (Obama) បាន​តែង​តាំង​អ្នកការទូត​ជើង​ចាស់​លោក​ប៊ឺ​ណាដ អា​រ៉​ន់​សិន (Bernard Aronson) ជា​បេសកជន​ពិសេស​នៅ​ថ្ងៃទី​២០ ខែកុម្ភៈ​។ វា​គឺជា​ការចូលរួម​ដ៏​សំខាន់​លើក​ទី​ពីរ​របស់​ក្រុង​វ៉ា​ស៊ី​ង​តោន​ជាមួយ​អាមេរិក​ឡាទីន ក្រោយពី​កែប្រែ​សាជាថ្មី​នូវ​នយោបាយ​គុយបា​ដ៏​យូរអង្វែង​នៅ​ថ្ងៃទី​១៧ ខែធ្នូ​នោះ បាន​ព្រមព្រៀង​ស្ដារ​ទំនាក់ទំនង​ការទូត​ឡើងវិញ ហើយ​នឹង​បញ្ចប់​ការ​ប្រឈមមុខ​ពាក់កណ្ដាល​សតវត្សរ៍​ជាមួយ​កោះ​ដែល​ដឹកនាំ​ដោយ​ពួក​កុម្មុយនីស្ត​។​
​ ​ប្រទេស​គុយបា​កំពុង​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ការ​ចរចា​សន្តិភាព​ដែល​នៅ​ក្នុង​នោះ​រដ្ឋាភិបាល​កូ​ឡុំ​ប៊ី​ និង​ពួក​ទ័ពព្រៃ​FARC ឆ្វេងនិយម កំពុង​ព្យាយាម​ដើម្បី​បញ្ចប់សង្គ្រាម​ដ៏​យូរ​បំផុត​របស់​អាមេរិក​ឡា​ទីន ដែល​បាន​សម្លាប់​មនុស្ស​ជាង​២០០.០០០​នាក់ ចាប់តាំងពី​ឆ្នាំ​១៩៦៤​មក​៕
រឹទ្ធ​

Post a Comment

0 Comments

Close Menu