Ad Code

មិត្ត​នារី​ដែលជា​សាក្សី​ក្នុងការ​សម្លាប់​លោក​ណេ​ម​សូវ ទៅដល់​ក្រុង​គៀវ​

​ ​សាក្សី​សំខាន់​នៅក្នុង​ការ​ធ្វើ​ឃាត​មេដឹកនាំ​គណបក្សប្រឆាំង​រុស្ស៊ី លោកបូ​រិ​ស ណេ​ម​សូវ​(Boris Nemtsov) នារី​បង្ហាញ​ម៉ូត​អ៊ុយ​ក្រែ​ន ដែលជា​មិត្ត​នារី​របស់លោក​នោះ បាន​ទៅដល់​ក្រុង​គៀវ​នៅពេលនោះ​ពួក​អាជ្ញាធរ​បាន​សន្យាថា នឹង​ដោះស្រាយ​ការធ្វើឃាត​នយោបាយ​ដ៏​ក្តុកក្តួល​បំផុត​ដែល​បាន​កើតឡើង​នៅក្នុង​អំឡុង​ពេល​នៃ​ការគ្រប់គ្រង​អំណាច​របស់​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទីន​(Putin) ។​ នាង​ហ្កា​ន​ណា​ឌ​រីត​ស្កា​(Ganna Duritska) ដែល​កំពុង​ដើរ​ជាមួយ​លោក​ណេ​ម​សូវ​នៅពេល​លោក​ស្លាប់​នោះ បាន​ទៅដល់​ប្រលានយន្តហោះ​ក្រុង​គៀវ​ដោយ​សុវត្ថិភាព មេធាវី​របស់​នាង​លោក​វ៉ា​ឌិ​ម​ប្រូ​កូ​រ៉​វ​(Vadim prokhorov) ដែល​កំពុង​អមដំណើរ​នាង បាន​និយាយប្រាប់​អ្នក​យក​ព័ត៌មាន​ដោយ​បន្ថែម​ថា នាង​ត្រូវការ​សម្រាក​។​
​ ​នាង​ឌូ​រិត​ស្កា​បាន​និយាយ​នា​ពេល​ថ្មីៗ​នេះ​ថា ពួក​អ្នកស៊ើប​អង្កេត​កំពុង​រារាំង​នាង​មិន​ឲ្យ​ចាក​ចេញពី​ក្រុង​មូ​ស្គូ​។​
​ ​ពិធី​បុណ្យសព​របស់​លោក​ណេ​ម​សូវ អាយុ​៥៥​ឆ្នាំ អតីត​ឧបនាយករដ្ឋមន្ត្រី​ជា​អ្នក​រិះគន់​លោកពូ​ទីន​រយៈពេល​យូរ​និង​ជា​អ្នកប្រឆាំង​អំពើពុករលួយ​នោះ ​ត្រូវ​គេ​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​អង្គារ នៅ​ឯ​ឈាបនដ្ឋាន Troek urovskoye របស់​រដ្ឋធានី​នៃ​ប្រទេស​រុស្ស៊ី​៕
រឹទ្ធ​

Post a Comment

0 Comments

Close Menu