Ad Code

លោក​ប៊ឺ​ល​ហ្កេ​ត​នៅតែ​ជា​អ្នកមាន​បំផុត​នៅក្នុង​ពិភពលោក​

​ ​លោក ប៊ិ​ល​ហ្កេ​ត​(Bill Gates) ត្រូវបាន​ប្រកាសថា​ជា​បុរស​ដែលមាន​បំផុត​នៅក្នុង​ពិភពលោក​សម្រាប់​ពេល​លើក​ទី​១៦ តាម​លំដាប់ថ្នាក់​មហាសេដ្ឋី​សកលលោក​ប្រចាំឆ្នាំ​របស់​ទស្សនា​វ​ដ្តី​Forbes​។​
​ ​អ្នកបង្កើត​Microsoft ជាថ្មី​ម្តងទៀត បាន​យកឈ្នះ​ពាណិជ្ជករ​មី​ស៊ិ​កលោក​ខា​ឡូ​ស​ស្លី​ម​(Carlos Slim) នៅក្នុង​ចំណុចកំពូល​។​
​ ​ទ្រព្យសម្បត្តិ​ពិតប្រាកដ​របស់លោក​ហ្កេ​ត​កើនឡើង​ត្រឹមតែ​ជាង​៣​ពាន់​លាន​ដុល្លារ​នៅក្នុង​ឆ្នាំនេះ​របស់​ដល់​ថ្ងៃទី​១៣ ខែកុម្ភៈ ទៅដល់​៧៩​ពាន់​លាន​ដុល្លារ​។​
​ ​ទស្សនា​វ​ដ្តី​Forbes និយាយថា មាន​មហាសេដ្ឋី​១.៨២៦​នាក់ នៅក្នុង​ពិភពលោក ដោយមាន​ការកើនឡើង​១៨១​នាក់ នៅក្នុង​រយៈពេល​១២​ខែ​កន្លងមក​។​
​ ​ទស្សនា​វ​ដ្តី Forbes បាន​បន្ថែមទៀតថា លោក​ហ្កេ​ត​ឥឡូវនេះ ស្ថិតនៅក្នុង​លំដាប់​កំពូល​នៃ​បញ្ជី​ឈ្មោះ​សម្រាប់​រយៈពេល​១៦​ឆ្នាំ នៃ​រយៈពេល​២១​ឆ្នាំ​ចុងក្រោយ​៕​រឹទ្ធ​

Post a Comment

0 Comments

Close Menu