Ad Code

រដ្ឋ​ឥស្លាម​ចាប់ខ្លួន​ពួក​កុលសម្ព័ន្ធ​អ៊ីរ៉ាក់​១០០​នាក់​

​ ​ពួក​មេដឹកនាំ​កុលសម្ព័ន្ធ​ក្នុងស្រុក​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ថា ពួក​យុទ្ធជន​រដ្ឋ​ឥស្លាម​បាន​ចាប់​ពង្រត់​ពួក​កុលសម្ព័ន្ធ​មូស្លីម​ស៊ុន​នី​១០០​នាក់​នៅ​ជិត​ទីក្រុង​ទី​គ្រី​ត ដែល​ប្រហែលជា​ធ្វើ​ឲ្យ​ពួក​អ្នក​ប្រឆាំង​ដែល​គេ​សង្ស័យ​លែង​ឲ្យ​មាន​ប្រសិទ្ធភាព​មុន​ការ​វាយលុក​របស់​កងទ័ព​ដែល​គេ​រំពឹង​ទុក​ជា​ទូទៅ​នោះ​។​
​ ​ទាហាន​អ៊ីរ៉ាក់​ និង​ពួក​ជីវពល​ស៊ី​អ៊ី​ត​ស្និទ្ធ​រដ្ឋាភិបាល​បាន​និង​កំពុង​ប្រមូលផ្ដុំ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នៅក្នុង​ការរៀបចំ​ធ្វើការ​វាយប្រហារ​មួយ​ទៅលើ​តំបន់​ការពារ​របស់​រដ្ឋ​ឥស្លាម​នៅ​តាម​បណ្តោយ​ទន្លេ​Tigris River នៅ​ភាគ​ខាងជើង​និង​ខាងត្បូង​ទីក្រុង​ទី​គ្រិត ដែល​ជា​ស្រុកកំណើត​របស់​អតីត​ប្រធានា​ធិបតី​លោក ​សា​ដាម​ហ៊ូ​ស​សេន ដែល​ត្រូវ​គេ​ប្រហារជីវិត​នោះ​។​
​ ​ក្រុង​ទី​គ្រិត​ចម្ងាយ​ប្រហែល​១៥០​គ​.​ម ខាងជើង​ក្រុង​បាដាដ​នោះ​ត្រូវ​បាន​វាយ​ដណ្ដើម​យក​ភាគ​ខាងជើង​អ៊ីរ៉ាក់​នៅក្នុង​ខែមិថុនា ដោយ​ធ្វើ​ឲ្យ​កងកម្លាំង​សន្តិសុខ​អ៊ីរ៉ាក់​រត់​ខ្វាត់​ខ្ចាយ​។​
​ ​ពួក​មេដឹកនាំ​កុលសម្ព័ន្ធ​និយាយ​ថា ពួក​យុទ្ធជន​រដ្ឋ​ឥស្លាម​បាន​ចាប់​ឃុំ​ពួក​កុលសម្ព័ន្ធ​៤២​នាក់ នៅក្នុង​ភូមិ​រូ​មៃ​ដា នៅ​ថ្ងៃ​អង្គារ ដែល​គេ​សង្ស័យ​ថា កំពុង​ត្រៀមខ្លួន​កាន់​អាវុធ​ប្រឆាំង​នឹង​ពួកគេ​នោះ​៕​
រឹទ្ធ​

Post a Comment

0 Comments

Close Menu