Ad Code

វ៉ាក់សាំង​គ្រុនឈាម​ គ្រោះថ្នាក់​ចំពោះ​ក្រុម​កុមារ​មាន​អាយុ​តិច​ជាង​៩ឆ្នាំ

វ៉ាក់សាំង​ជំងឺ​គ្រុនឈាម​មួយ​ដែល​នាំដល់​ការ​កើត​ជំងឺ​ ព្រមទាំង​បាត់បង់​ជីវិតក្នុង​ចំណោម​កុមា​រនៅ​អាមេរិកឡាទីន និងប្រទេស​អាស៊ី​មួយ​ចំនួន​ ពេលយ​ក​មក​ប្រើសម្រាប់​កា​រពារ​ និង​បង្ការ​ចំពោះ​កុមា​រធំអាយុ​៩ឆ្នាំ និងលើស​ពី​នេះ។ នេះ​បើ​យោង​តាម​កា​រសិក្សា​ស្រា​វជ្រាវ​មួយដែលបានចុះ​ផ្សាយនៅ​ក្នុង​ព្រឹត្ដិបត្រ​ New England Journal of Medicine។


មាន​ប្រជាពលរដ្ឋ​ ប្រមាណ​ពាក់​កណ្ដាល​នៃ​ពលរដ្ឋ​សរុបទូទាំង​ពិភពលោក​រស់នៅ​ជា​មួយ​ហានិភ័យ​នៃ​ជំងឺ​គ្រុនឈាម។ ក្នុង​នោះ​​មាន​​មនុស្​ស​ប្រមាណ​៥០០,០០០​នាក់ គឺ​ជា​កុមារ ត្រូវបញ្ជូន​មក​ឲ្យ​សម្រាក​ព្យាបាល​នៅ​ឯ​មន្ទីរពេទ្យ​ ដោយសារ​តែ​ជំងឺ​គ្រុន​ឈាម​មាន​លក្ខណៈ​ធ្ងន់​បំផុត ហើយក៏​មាន​ស្លាប់​ប្រមាណ​១២,៥០០​នាក់ ជារៀងរាល់​ឆ្នាំ​ផងដែរ។ ស្ថាន​ភាព​ក៏កាន់តែ​អាក្រក់​ថែមទៅទៀត​ ដោយ​សារ​តែ​ជំងឺ​គ្រុនឈាម​កាន់​តែ​កើន​​បរិមាណ​ច្រើន​ថែម​ទៀត​ក្នុង​រយៈ​ពេល​៥០ឆ្នាំ​កន្លង​ទៅ​នេះ។ មិន​មាន​ការ​ព្យាបាល​អាច​ឲ្យសះ​ជា​ ឬ​បង្ការ​ជំងឺ​ដែល​កើត​ឡើង​ដោយសារ​សត្វ​មូស​នោះឡើយ​ ទើប​បានជា​វ៉ាក់សាំង​បង្ការ​ ប្រែក្លាយ​ទៅជា​មាន​សារៈ​​សំខាន់។


ក្រុម​កុមារ​ដែល​មាន​អាយុ​៩​ឆ្នាំ ឬ​ច្រើន​លើស​ពីនេះ​ តាមការ​សិក្សា​ស្រាវ​ជ្រាវ​មាន​ដល់ទៅ​៨០​ភាគរយ ត្រូវចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ។ តាម​រយៈការ​តាមដាន ​កុម​ារដល់ទៅ​ជាង​៣៥,០០០នាក់​ ដែល​មានអាយុ​ចាប់ពី​២​ឆ្នាំ​ដល់​១៦ឆ្នាំ នៅក្នុង​ការ​ពិសោធ​ដល់ទៅ​៣​លើក ដែល​ត្រូវបាន​ធ្វើ​ឡើង​នៅក្នុង​៦​ប្រទេស​​នៅ​អាស៊ី និង​៥​ប្រទេស​នៅ​អាមេរិក​ឡាទីន រួម​មានថៃ​ឡង់ដ៍ ម៉ិកស៊ីកូ​ និងកូឡុំប៊ី។ កុមា​រភាគច្រើន​ទាំង​នោះ​បាន​ទទួល​កា​រចាក់វ៉ាក់​សុំាង​ជំងឺគ្រុន​ឈាម​ដែល​អភិវឌ្ឍដោយ​ក្រុមហ៊ុន​ផលិត​ឱសថ​ Sanofi ហើយ​ចំនួន​កុមារ​ដែល​នៅសល់​ពីនោះ​ត្រូវ​បាន​ផ្ដល់​ឱសថ​បញ្ឆោត​ដែល​មិនមែន​ជា​ថ្នាំ​ពិត (placebo)។ រយៈពេល​៤ឆ្នាំ​ក្រោយ​មក​ក្រុម​អ្នក​សិក្សា​ស្រាវជ្រាវ​ធ្វើ​ការត្រួត​ពិនិត្យ​ទៅ​លើ​ក្រុម​កុមារ​ដែល​ចូលរួម​ការ​ពិសោធ​នោះ។


តាមការ​លើកឡើង​ពី​លោកស្រី Melanie Saville នាយក​ផ្នែក​វេជ្ជ​សាស្ដ្រ​ និង​ជា​មន្ដ្រី​ជាន់​ខ្ពស់​ផ្នែក​ពិសោធន៍​ស្រា​វជ្រាវ​ជំងឺ​គ្រុន​ឈាម​​នៅ​ឯ​សហគ្រាស​ឱសថ​ Sanofi នោះ ប្រាប់​ឲ្យ​ដឹង​ថា ដោយយោ​ងទៅ​តាម​ទិន្នន័យ​រហូត​មក​ដល់​ថ្ងៃ នេះ យើង​ខ្ញុំ​សន្និដ្ឋានបាន​ថា វ៉ាក់សាំង​ដែលជា​បេក្ខ​ភាព​របស់យើង​ខ្ញុំ​នឹ​ងមាន​ដំណើរ​ប៉ះទង្គិច​​យ៉ាង​ក្រែ​លែង ដល់ផ្នែក​សុខាភិបាល​សាធារណៈ​ ប្រសិន​បើ​ត្រូវបាន​យក​ទៅប្រើចំពោះ​ក្រុម​កុមារ​ដែល​មាន​អាយុ​៩ឆ្នាំ ឬ​លើស​ពីនេះ។


គេ​នៅ​ពុំ​ទាន់​កំណត់បាន​អំពី​តម្លៃ​នៃវ៉ាក់​សុំាង​នេះទេ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោកស្រី Seville។ ទោះជា​យ៉ាងនេះក្ដី ក្រុមហ៊ុន​ Sanofi ផ្ដោត​តែ​ទៅលើ​ថា តើ​ធ្វើ​យ៉ាងណាដើម្បី​ឲ្យ​ទទួល​បាន​វ៉ាក់សាំង​ដែល​ត្រូវ​បាន​អនុម័ត​ឲ្យប្រើប្រាស់​នៅក្នុង​បណ្ដាប្រទេស​ដែល​ប្រេវ៉ាឡង់​នៃ​ជំងឺ​គ្រុន​ឈាម​នោះ។ ការ​អនុម័ត​ផ្ដល់និយតកម្ម​បាន​ចាប់ផ្ដើម​នៅក្នុង​ប្រទេស​មួយ​ចំនួន​នៃ​តំបន់​អាស៊ី​ និងអាមេរិកឡាទីន។ ពេលដែល​វ៉ាក់សាំង​នេះ​ត្រូវបាន​ទទួល​ការ​អនុម័ត​ហើយ​នោះ​ ក្រុមហ៊ុន​ក៏នឹង​ចាប់ផ្ដើម​ផ្ដោត​ទៅលើ​ទិដ្ឋ​ភាព​ថា តើ​ត្រូវ​គ្រប់គ្រង​នឹងការ​ឲ្យ​វ៉ាក់សាំង​នោះ​ដោយ​របៀបណា៕


The Verge



វ៉ាក់សាំង​គ្រុនឈាម​ គ្រោះថ្នាក់​ចំពោះ​ក្រុម​កុមារ​មាន​អាយុ​តិច​ជាង​៩ឆ្នាំ

Post a Comment

0 Comments

Close Menu