Ad Code

តារា​សម្ដែង​លោក អ៊ែន ឌី បើករថយន្ត​បញ្ច្រាស​ផ្លូវ​ឯកទិស​ បុក​ម៉ូតូ​មួយ​គ្រឿង​របួស​បាក់ជើង​ម្នាក់​

ភ្នំពេញ ៖ តារា​សម្ដែង​ស៊ិចស៊ី ​ដែល​គេ​ស្គាល់​ថា​ លោក ​អ៊ែន ឌី បាន​បើករថយន្ត​បញ្ច្រាស​ផ្លូវ​លេខ​៦៣​ បណ្ដាល​ឲ្យ​បុក​ម៉ូតូ​មួយ​គ្រឿង​បាក់ជើង​ម្នាក់​ កាលពី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ទី១ ខែសីហា ឆ្នាំ​២០១៥ ​នៅ​ម្តុំ​ផ្សារ​សេ​ឡិប​ក្នុង​មូលដ្ឋាន​សង្កាត់ចតុមុខ ​ខណ្ឌដូនពេញ។


ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​កើតហេតុ​គេ​ឃើញ​រថយន្ត​ម៉ាកកាមរី ស៊េរី​ទំនើប​មួយ​គ្រឿង ​ពាក់​ស្លាក​លេខ​ភ្នំពេញ 2R-2582 បើកបរ​ដោយ​លោក អ៊ែន  ឌី  តារា​សម្តែង ដែល​រួម​ដំណើរ​ជាមួយ​នារី​ស្លៀកពាក់​ស៊ិច​ស៊ី​ម្នាក់ទៀត​ បាន​បើក​ធ្វើដំណើរ​បញ្ច្រាសទិស តាមផ្លូវ​លេខ​៦៣ (​ផ្លូវ​ឯកទិស​) ពី​ជើង​មក​ត្បូង​ស្ថិត​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ លុះ​មកដល់​ចំណុច​កើត​ហេតុ​បាន​បុក​អ្នក​ជិះ​ម៉ូតូ​ម៉ាកវីវ៉ា​C១២៥​មួយ​គ្រឿង​ភ្នំពេញ​ បណ្ដាល​ឲ្យ​យុវវ័យ​ម្នាក់​ធ្វើដំណើរ​ស្រប​ទិសដៅ​ចរាចរណ៍​​ពី​ត្បូង​មក​ជើង​បណ្ដាល​ឲ្យ រង​របួស​បាក់ជើង ម្ខាង​ហើយ​ភ្លាមៗ​នោះ​ដែរ​ជនរងគ្រោះ​ដែល​ត្រូវ​លោក​អ៊ែន ឌី បើករថយន្ត​បុក​របួស​ធ្ងន់​រូប​នោះ ​ក៏​ត្រូវ​បាន​គេ​ហៅ​រថយន្ត​សាមុយ​មក​ដឹក​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​ផងដែរ។


ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា​ បន្ទាប់ពី​បើករថយន្ត​បុក អ្នក​ជិះ​ម៉ូតូ​ហើយ គេ​ឃើញ​តារា​សម្តែង អ៊ែន ឌី រូប​នោះ​មិនបាន​គេចវេស​ចោល​កន្លែង​កើតហេតុ​នោះ​ទេ ​គឺ​បាន​នៅ​រង់ចាំ​ដោះស្រាយ​ជាមួយ​ជនរង​គ្រោះ និង​ប៉ូលិស​ចរាចរណ៍​រហូត​ដល់​ចប់ នៅ​ម៉ោង​ប្រមាណ​ជាង​២​យប់ ចូល​ថ្ងៃទី១ ខែសីហា ឆ្នាំ​២០១៥​នេះ តែ​មិនអាច​ដោះស្រាយ​គ្នា​បញ្ចប់​បញ្ហា​បាន​នោះ ​ទើប​កម្លាំង​មូលដ្ឋាន​បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​ចុះ​មក​យក​យានយន្ត​ទាំង​២​គ្រឿង ​ដែល​រង​ការខូចខាត​នោះ​ទៅកាន់​ការិយា​ល័យ​ចរាចរណ៍​ក្រុងភ្នំពេញ ដើម្បី​រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់ ​ពីព្រោះ​បើកបរ​មិន​គោរព​ច្បាប់​ចរាចរណ៍​ពី​ផ្លូវ​ឯកទិស​ហាមឃាត់​នោះ៕


Nita-1-A-3-Full
Nita-1-A-1-Full


Nita-1-A-2-Full


 


Nita-1-A-4-Full


Nita-1-A-5-Full


Nita-1-A-6Full


Nita-1-A-7-Full



តារា​សម្ដែង​លោក អ៊ែន ឌី បើករថយន្ត​បញ្ច្រាស​ផ្លូវ​ឯកទិស​ បុក​ម៉ូតូ​មួយ​គ្រឿង​របួស​បាក់ជើង​ម្នាក់​

Post a Comment

0 Comments

Close Menu